ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី ព្រមទាំងក្រុមគ្រួសារ បានបរិច្ចាគថវិកាចំនួន ១០,០០០,០០០រៀល ដើម្បីចូលរួមក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី ព្រមទាំងក្រុមគ្រួសារ បានបរិច្ចាគថវិកាចំនួន ១០,០០០,០០០រៀល ដើម្បីចូលរួមក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ផ្តោតការកសាងផ្លូវក្រវ៉ាត់ព្រំដែន​ ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីសាមគ្គី ថែរក្សា ការពារ សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ដោយចូលរួមក្នុងការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យ បានកាន់តែរឹងមាំ និងប្រកបដោយចីរភាព ។ 📣សូមពុកម៉ែ បងប្អូន ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ចូលរួមបរិច្ចាគថវិកាទោះតិចក្តីច្រើនក្តី ដើម្បីជាស្មារតីជាតិខ្មែរក្នុងការចូលរួមចំណែកក្នុងការពង្រឹង និងអភិវឌ្ឍតំបន់ព្រំដែនរបស់យើង📣

ព័ត៌មានជាតិ

អ្នកនាំពាក្យរបស់រដ្ឋបាលខេត្តព្រៃវែង សូមធ្វើសេចក្តីបំភ្លឺព័ត៌មានឆ្លើយតបទៅនឹងការចុះផ្សាយ តាមបណ្តាញសង្គមរបស់គេហទំព័រ សារព័ត៌មាន អំណាចខ្មែរ

លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង និង ជាសមាជិកអ្នកនាំពាក្យរបស់រដ្ឋបាលខេត្តព្រៃវែង សូមធ្វើសេចក្តីបំភ្លឺព័ត៌មានឆ្លើយតបទៅនឹងការចុះផ្សាយ តាមបណ្តាញសង្គមរបស់គេហទំព័រ សារព័ត៌មាន អំណាចខ្មែរ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ដោយបានលើកឡើងដូចខាងក្រោម៖ – ប្រធាន និងអនុប្រធានស្ថានីយថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ១ ភូមិក្រសារជេទ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃ វែង សហការគ្នាប្រព្រឹត្តអំពើពុករលួយ ដោយប្រែក្លាយជាជញ្ជាំងថ្លឹងលុយទាំងថ្ងៃទាំងយប់មិនញញើតអ្វីទាំងអស់ ទោះបីជា មិនលើសទម្ងន់ក៏មន្ត្រីប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ។ ក្រុមមន្ត្រីដែលប្រចាំការនៅស្ថានីយថ្លឹងយ ថយន្ត រកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់អោយបានច្រើន ហើយបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់ក យកតែ លុយប៉ុណ្ណោះ។ ក្នុងអត្ថន័យនេះ ថ្នាក់ដឹកនាំទាំងអស់ និងមន្ត្រីប្រចាំនៅអនុស្ថានីយរំចេក ចំណុះឲ្យស្ថានីយអ្នកលឿងខេត្តព្រៃវែង សូមធ្វើការ បំភ្លឺជូនសាធារណជនដូចខាងក្រោម៖ – ការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់គេហទំព័រ សារព័ត៌មាន អំណាចខ្មែរ ដោយចោទមកលើថ្នាក់ដឹកនាំមន្ទីរ និង មន្ត្រីស្ថានីយថា បានសុំលុយថ្លៃបាយទឹក និងកាហ្វេ រកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ បើទោះបីជាក្រុមអ្នករកស៊ីដឹក ទំនិញទាំងនោះដឹកមិនលើសទម្ងន់ក៏ដោយ គឺជាព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ ប្រាស់ចាកពីការពិតទាំងស្រុង។ – កន្លងមកថ្នាក់ដឹកនាំមន្ទីរ […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលរួមបរិច្ចាគថវិកា២០០លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលរួមបរិច្ចាគថវិកា២០០លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំប្រតិភូមុខងារសាធារណៈកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការតាមការអញ្ជើញរបស់ឯកឧត្តម XU Qifang អនុរដ្ឋមន្ត្រីក្រសួងចាត់តាំងនៃមជ្ឈឹមបក្សកុម្មុយនីស និងជាប្រធានរដ្ឋបាលមុខងារសាធារណៈចិន។

នារាត្រីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំប្រតិភូមុខងារសាធារណៈកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការតាមការអញ្ជើញរបស់ឯកឧត្តម XU Qifang អនុរដ្ឋមន្ត្រីក្រសួងចាត់តាំងនៃមជ្ឈឹមបក្សកុម្មុយនីស និងជាប្រធានរដ្ឋបាលមុខងារសាធារណៈចិន។ ទស្សនកិច្ចនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងស្ថាប័នទាំងពីរ និងរួបរួមគ្នាក្នុងការអនុវត្តផែនការសកម្មភាពកសាងសហគមន៍កម្ពុជា-ចិន សម្រាប់អនាគតរួមគ្នាក្នុងយុគសម័យថ្មី។

ព័ត៌មានជាតិ

ក្រុមជំនាញបញ្ចប់ការងារជួសជុលពង្រឹងខឿនជណ្តើរ និងបង្កាន់ដៃ​នាគផ្នែក​ខាងលិចនៃ​ជណ្តើរកណ្តាល ខាងត្បូងប្រាសាទអង្គរវត្ត

ក្រុមជំនាញបញ្ចប់ការងារជួសជុលពង្រឹងខឿនជណ្តើរ និងបង្កាន់ដៃ​នាគផ្នែក​ខាងលិចនៃ​ជណ្តើរកណ្តាល ខាងត្បូងប្រាសាទអង្គរវត្ត ចេញផ្សាយ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២៤ MoINFO APP អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ បានបង្ហាញលទ្ធផលការងារនៅក្នុងខែសីហានេះថា ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបានបញ្ចប់ការងារជួសជុលការពង្រឹងខឿនជណ្ដើរនិងបង្កាន់ដៃនាគផ្នែកខាងលិចនៃជណ្ដើរកណ្ដាលខាងត្បូងនៃប្រាសាទអង្គរវត្ត បន្ទាប់ពីចាប់ផ្តើមជួស​ជុលពីខែឧសភាមក។ បុរាណវិទូ លោក សយ សុភារិន្ទ បានរំឭកថា ចំពោះទីតាំងនេះ​មុន​ពេលជួសជុល គឺខឿនជណ្ដើរនាគស្រុត ថ្មហែកញែកចេញពីគ្នា ធ្វើឱ្យនាគមានជំហមិននឹងជាដើម។ ដំណាក់កាលដំបូង ក្រុមការងារ​អាជ្ញាធរជាតិអប្សរា បានជួសជុលពង្រឹងខឿនឡើងវិញ ។បន្ទាប់មក​បានជួសជុលនាគ ឱ្យមានជំហ និងលំនឹងដូចដើមវិញ។ ការងារខាងលើនេះបានចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភា និងបញ្ចប់​ទាំង​ស្រុងនៅថ្ងៃទី១៥ ខែសីហា គឺប្រើពេលបីខែ។ បុរាណវិទូរូប​នេះរំពឹងថា ទីតាំងនេះនឹងមានភាពរឹងមាំ និងសម្រួលដល់​ការទស្សនារបស់​ភ្ញៀវ​ទេសចរតទៅអនាគត ដោយមិនបារម្ភពីហានិភ័យ​នៃការដួលរលំចម្លាក់​នាគបន្តទៀតទេ ព្រោះការជួសជុលអ្នកជំនាញបាន ប្រើបច្ចេកទេសត្រឹម​ត្រូវ បិទពង្រឹងដងខ្លួននាគ ក៏ដូចជាជើងទម្រឱ្យរឹងមាំដូចសភាពដើមវិញ​ហើយ។ ប្រភពដដែលបន្តថា ក្រៅពីទីតាំងខាងលើនេះ អាជ្ញាធរជាតិអប្សរា កំពុង​សិក្សានៅតាមចំណុចផ្សេងៗទៀតដើម្បីលើកគម្រោង ជួសជុលទៅ​អនាគត សំដៅធ្វើយ៉ាងណាអភិរក្ស ជួសជុលបុរាណវត្ថុនានាឱ្យ​ល្អ​ប្រសើរ​ឡើងវិញ៕

ព័ត៌មានជាតិ

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤៖

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤៖ ព្យុះទី១០ឈ្មោះ សានសាន (Shanshan) មានឥទ្ធិពលលើខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាប គ្របដណ្ដប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានជាតិ

ឯកឧត្តម ឃឹម វុទ្ធី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម កែ សុជាតិ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអតីតប្រធាននាយកដ្ឋានផលិតកម្មវិធីទូរទស្សន៍

ឯកឧត្តម ឃឹម វុទ្ធី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម កែ សុជាតិ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអតីតប្រធាននាយកដ្ឋានផលិតកម្មវិធីទូរទស្សន៍ នៅព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៤ ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម កែ សុជាតិ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអតីតប្រធាននាយកដ្ឋានផលិតកម្មវិធីទូរទស្សន៍ នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដែលបានទទួលមរណភាពនៅវេលាម៉ោង១៧៖៣៩នាទីល្ងាច នៅថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០២៤ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។ សពឯកឧត្តម កែ សុជាតិ ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនានៅគេហដ្ឋានលេខ៧៨ ផ្លូវលេខ១៤ នៅបុរីពិភពថ្មីចំការដូង៣ ក្រោយវត្តឬស្សីសាញ់ ។ នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តម ឃឹម វុទ្ធី ជំនួសមុខឱ្យថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា មានសេចក្ដីក្ដុកក្ដួល និងសោកស្តាយ ឥតឧបមា សូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យ ចំពោះការបាត់បង់ […]

ព័ត៌មានជាតិ

កម្ពុជា នឹងធ្វើជាសហប្រធានកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី

កម្ពុជា នឹងធ្វើជាសហប្រធានកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ចេញផ្សាយ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២៤ MoINFO APP តបតាមការអញ្ជើញរបស់ ឯកឧត្តម Enrique A. Manalo រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការ និងធ្វើជាសហប្រធានកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។ កិច្ចប្រជុំនេះ នឹងធ្វើការតាមដាន និងពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀង ដែលបានឯកភាពក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន សម្រាប់កិច្ចសហ ប្រតិបត្តិការទ្វេភាគី កាលពីឆ្នាំ២០២១ និងដាក់ចេញផែនការសកម្មភាពថ្មី ដើម្បីបន្តពង្រឹងទំនាក់ ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។ រដ្ឋមន្ត្រីទាំងពីរ ក៏នឹងពិភាក្សាអំពីការវិវត្តក្នុងតំបន់ និងបញ្ហាអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួម ផងដែរ។ ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី […]

ព័ត៌មានជាតិ

រដ្ឋាភិបាលរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនដូចបានព្យាករថាមានរង្វង់៦ភាគរយ

រដ្ឋាភិបាលរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនដូចបានព្យាករថាមានរង្វង់៦ភាគរយ ចេញផ្សាយ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញថារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កំពុងដើរលើគន្លងដ៏វិជ្ជមាន។ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៣សីហាឆ្នាំ២០២៤ សម្តេចធិបតី លើកឡើងអំពីសមិទ្ធផលការងាររយៈពេលមួយឆ្នាំដែលរួមមានគម្រោងហេដ្ឋារចនាសម្ព័ន្ធនិងគមនាគមន៍ធំៗ ដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កំពង់ផែពហុបំណងកំពត ត្រូវបានសាងសង់រួចរាល់ខណៈដែលគម្រោងធំៗមួយចំនួនទៀតកំពុងសាងសង់ដូចជា ព្រែកជីកហ្វូណនតេជោ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងការពង្រីកសមត្ថភាពកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ជាដើម។ សម្តេចធិបតី រំលឹកឡើងវិញថាកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ ត្រូវបានព្យាករថា នឹងកើនដល់ក្នុងរង្វង់ ៦ភាគរយ។ សម្តេចតេជោហ៊ុនសែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានបង្ហោះនៅលើបណ្តាញសង្គមនៅព្រឹកថ្ងៃទី២២សីហានេះ.ចំពេលខួប១ឆ្នាំដែលសម្តេធិបតីហ៊ុនម៉ាណែត បានចូលដឹកនាំប្រទេសក្នុងនាមជានាយករដ្ឋមន្ត្រី ដោយបានលើកសរសើរសមិទ្ធផលការងាររយះពេលមួយឆ្នាំ របស់នាយករដ្ឋមន្ត្រីជំនាន់ថ្មីថា បានដឹកនាំដោយស្វាហាប់ និងការទទួលខុសត្រូវ។ សម្តេចតេជោបានលើកតែចំណុចគន្លឹះមកកត់សំគាល់គឺ រក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់បានអតិផរណារក្សាបានកម្លាំងទិញនៃប្រាក់រៀល។ រក្សាបាននូវកំណើនសេដ្ឋកិច្ច ទោះបីសេដ្ឋកិច្ចតំបន់ និងសកលលោកជួបការលំបាកក៏ដោយ។ ព្រមទាំងរក្សាប្រាក់ចំណូលជាតិបានល្អ ពិសេសសាច់ប្រាក់នៅរតនាគារជាតិ សម្រាប់ចំណាយចរន្តមិនមានការថយចុះទេ បើទោះជាការចំណាយកើនឡើង ដោយការដំឡើងបៀវត្សរ៍ ចំណាយលើការជួយប្រជាជនក៏ដោយ។ សូមរំលឹកថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ […]

ព័ត៌មានជាតិ

នគរបាលខេត្តព្រៃវែង សម្រួលចរាចរណ៍ជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋ តាមដងផ្លូវសំខាន់ៗក្នុងមូលដ្ឋាន

នគរបាលខេត្តព្រៃវែង សម្រួលចរាចរណ៍ជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋ តាមដងផ្លូវសំខាន់ៗក្នុងមូលដ្ឋាន ខេត្តព្រៃវែង៖ កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បន្តចុះសម្រួលចរាចរណ៍ជារៀងរាល់ថ្ងៃ តាមបណ្ដាសាលារៀន និងចំណុចដងផ្លូវសំខាន់ៗក្នុងខេត្តព្រៃវែង ជូនប្រជាពលរដ្ឋ ងាយស្រួលធ្វើដំណើរ ជាពិសេសសិស្សានុសិស្សងាយស្រួលឆ្លងផ្លូវចូល និងចេញពីសាលារៀន ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងគ្រប់ពេលវេលា។ ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាអ្នកដំណើរតាមដងផ្លូវនានាក្នុងខេត្តព្រៃវែង សូមបើកបរដោយមានការទទួលខុសត្រូវ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន បើកបរដោយការចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក កុំបើកបរក្នុងស្ថានភាពស្រវឹង ជាពិសេសសូមមេត្តាបន្ថយល្បឿន និងបង្កើនការប្រុងប្រយ័ត្ន នៅចំណុចមុខសាលារៀន និងទីប្រជុំជននានា ៕ PREY VENG POLICE | Facebook