ព័ត៌មានជាតិ

អបអរសាទរព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវបើកការដ្ឋាន ជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នាពេលខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

អបអរសាទរព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវបើកការដ្ឋាន ជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នាពេលខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ប្រភពរូបភាព៖ រដ្ឋបាលស្រុកមុខកំពូល

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP)រួមគ្នាបង្កើតស្ថានីយបណ្តុះកូនឈើ សម្រាប់ចែកជូនប្រជាជនដោយឥតគិតថ្លៃ

ក្រសួងបរិស្ថាន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP)រួមគ្នាបង្កើតស្ថានីយបណ្តុះកូនឈើ សម្រាប់ចែកជូនប្រជាជនដោយឥតគិតថ្លៃ ចេញផ្សាយ ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២៤ MoINFO APP ទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី Alissa Chaker តំណាង UNDP បានចុះកិច្ចព្រមព្រៀងលើការចាប់ផ្តើមអនុវត្ត គម្រោង« ពង្រឹងយុទ្ធសាស្ត្របៃតងតាមរយៈស្ថានីយ៍ណ្ដុះកូនឈើថ្នាក់តំបន់នៅកម្ពុជា» ដោយផ្តោតលើការកសាងផែនការមេសម្រាប់សាងសង់ស្ថានីយបណ្តុះកូនឈើចំនួន៥តំបន់ ដែលមានលក្ខណៈ បន្ស៊ាំ ទៅនឹងការប្រែប្រួលអាកាសធាតុ នវានុវត្តនិងទំនើបកម្មនៅខេត្តកោះកុង កំពង់ស្ពឺ សៀមរាប ត្បូងឃ្មុំ និង មណ្ឌលគិរី ដោយចាប់ផ្តើមអនុវត្តសាងសង់ស្ថានីយចំនួន១កន្លែងក្នុងក្របខ័ណ្ឌគម្រោងនេះ។ លោកស្រី Alissa បានបញ្ជាក់ថាក្នុងនាម UNDP គឺសាទរចំពោះយុទ្ធនាការកាត់បន្ថយប្លាស្ទិក និងការដាំឈើ ១លានដើម របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលគម្រោងនេះនឹងរួមចំណែកដ៏ធំក្នុងការបង្កើននូវគម្របព្រៃឈើឱ្យបាន៦០% និងសម្រេចការអភិវឌ្ឍប្រកបដោយអព្យាក្រឹត្យកាបូន នៅឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់កម្មអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ដៃគូអភិវឌ្ឍន៍និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានគាំទ្រលើព្រឹត្តិការណ៍ «ពន្លកបៃតង» ដែលរាជរដ្ឋាភិបាល […]

ព័ត៌មានជាតិ

ឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក Tommy អគ្គនាយក ក្រុមហ៊ុន Liberty Group ចូលជួបសម្តែងការគួរសម និងសុំការគាំទ្រពីក្រសួងព័ត៌មាន ក្នុងការរៀបចំកម្មវិធី ប្រកួតប្រជែងវីដេអូអំពី “គម្រោងព្រែកជីកហ្វូណនតេជោ” ក្រោមប្រធានបទ “ការធ្វើដំណើរលើផ្លូវទឹកជាមួយគ្នា (ព្រែកជីកហ្វូណនរបស់ខ្ញុំ) នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។

ឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក Tommy អគ្គនាយក ក្រុមហ៊ុន Liberty Group ចូលជួបសម្តែងការគួរសម និងសុំការគាំទ្រពីក្រសួងព័ត៌មាន ក្នុងការរៀបចំកម្មវិធី ប្រកួតប្រជែងវីដេអូអំពី “គម្រោងព្រែកជីកហ្វូណនតេជោ” ក្រោមប្រធានបទ “ការធ្វើដំណើរលើផ្លូវទឹកជាមួយគ្នា (ព្រែកជីកហ្វូណនរបស់ខ្ញុំ) នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោក Tommy ក៏បាននាំយកអំណោយជាអង្ករនាងមិញបាត់ដំបង ចំនួន ១តោន អាវភ្លៀង ១០០ ថ្នាំកំចាត់មូស ១០០ដប និងសម្ភារ ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ផងដែរ។   រូបថត៖ ខឹម សុវណ្ណារ៉ា

ព័ត៌មានជាតិ

កម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ កំពុងបន្តបេសកកម្មយ៉ាងសកម្មក្នុងការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទងនៅតំបន់ជួរភ្នំក្រវាញ ទោះបីជាអាកាសធាតុតំបន់នោះ កំពុងបង្កការលំបាកយ៉ាងណាក៏ដោយ

នៅព្រឹកថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ កំពុងបន្តបេសកកម្មយ៉ាងសកម្មក្នុងការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទងនៅតំបន់ជួរភ្នំក្រវាញ ទោះបីជាអាកាសធាតុតំបន់នោះ កំពុងបង្កការលំបាកយ៉ាងណាក៏ដោយ។ នេះជាថ្ងៃទី៥ហើយ សម្រាប់ប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រ មួយគ្រឿង ដែលបានបាត់ដំណឹង តាំងពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ ប្រភពនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ

ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍ព្រឹទ្ធសភា

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍ព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីពិធីបញ្ចុះខណ្ឌសីមាព្រះវិហារនិងសម្ពោធឆ្លងសមិទ្ធនានា នៅវត្តព្រឹក្សា ក្នុងស្រុកកោះអណ្តែត ខេត្តតាកែវ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីពិធីបញ្ចុះខណ្ឌសីមាព្រះវិហារនិងសម្ពោធឆ្លងសមិទ្ធនានា នៅវត្តព្រឹក្សា ក្នុងស្រុកកោះអណ្តែត ខេត្តតាកែវ ចេញផ្សាយ ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៤ MoINFO APP លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបញ្ចុះខណ្ឌសីមាព្រះវិហារនិងសម្ពោធឆ្លងសមិទ្ធនានា នៅវត្តព្រឹក្សា ស្ថិតនៅឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ។ ពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធនានា នៅវត្តព្រឹក្សានេះ មានការនិមន្ត និងអញ្ជើញចូលរួមដោយ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា , ឯកឧត្តម ជា វណ្ណដេត រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍, គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និមន្តដឹកនាំដោយ សម្តចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះចតុម្មុខមង្គលរង្សី ព្រះមេគណរាជធានីភ្នំពេញ ,សម្តេចសង្ឃ, ព្រះថេរានុថេរៈគ្រប់ព្រះអង្គ, ឯកឧត្តម វុី […]

ព័ត៌មានជាតិ

រយៈពេលប្រាំខែទីផ្សារចិននាំចូលបង្កងប៉ាករស់ ២,៥តោន, អន្ទង់០,២០តោន និងកំពិសបង្កកជាង៣៥តោនពីកម្ពុជា

រយៈពេលប្រាំខែទីផ្សារចិននាំចូលបង្កងប៉ាករស់ ២,៥តោន, អន្ទង់០,២០តោន និងកំពិសបង្កកជាង៣៥តោនពីកម្ពុជា ចេញផ្សាយ ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៤ MoINFO APP រយៈពេលប្រាំខែនៃដើមឆ្នាំនេះ កម្ពុបាននាំចេញបង្កងប៉ាករស់ ២,៥តោនទៅកាន់ប្រទេសចិន ខណៈកាលពីឆ្នាំ២០២៣​ដែល​ជាឆ្នាំដំបូងនៃការនាំចេញទៅកាន់ទីផ្សារមានចំនួនមួយតោន។ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់អ្នកកាសែត​ថា ជាមួយនឹងលទ្ធផលនេះ នៅឆមាសទី២ ឆ្នាំ២០២៤ រំពឹង​ថានឹងមានការបញ្ជាទិញពីភាគីចិនបន្ថែមជាច្រើនទៀត។ ក្រសួងកសិកម្ម​កំពុងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីនាំចេញ​បង្កងប៉ាកទៅកាន់ទីផ្សារក្រៅប្រទេសបន្ថែមទៀត។ជាពិសេស​ការកំណត់តម្លៃបង្កងប៉ាក​ឱ្យមានតម្លៃសមរម្យជាងមុន។ ដោយឡែកទាក់ទងនឹងការនាំចេញផលិតផលជលផលផ្សេងទៀត ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំ​ពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរំលេចថា ក្នុងរយៈពេលប្រាំខែឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអន្ទង់​ទៅទីផ្សារ​ចិន​ចំនួន ០,២០តោន និងនាំចេញកំពិសបង្កកចំនួន ៣៥,៨០តោន។ របាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានបង្ហាញថា នៅដើមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា​បានសម្រេចការនាំ​ចេញផលិតផលជលផលរបស់ខ្លួនចូល​ទៅកាន់ទីផ្សារប្រទេសចិន បានចំនួន៣៨តោន ក្រោយ​ពីប្រទេសទាំងពីរបានចុះកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរី​ជាមួយគ្នា កាលពីឆ្នាំ២០២០។ ប្រភពដដែលបន្តថា កម្ពុជាបាននាំចេញផលិតផល​ជល​ផលចំនួន […]

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការងារអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ដើម្បីពង្រឹងការអនុវត្តការងាររបស់នាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋាន

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការងារអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ដើម្បីពង្រឹងការអនុវត្តការងាររបស់នាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋាន នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ស្នើឱ្យសហគ្រិនចិន សម្លឹងមើលឱកាសវិនិយោគផ្នែកកសិកម្ម និងឧស្សាហកម្ម នៅខេត្តកំពង់ស្ពឺ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ស្នើឱ្យសហគ្រិនចិន សម្លឹងមើលឱកាសវិនិយោគផ្នែកកសិកម្ម និងឧស្សាហកម្ម នៅខេត្តកំពង់ស្ពឺ ចេញផ្សាយ ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៤ AKP កំពង់ស្ពឺ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២0២៤– ​ក្នុងជំជួបជាមួយសហគ្រិនចិនប្រមាណ៥0នាក់ ដែលជាសមាជិកនៃសហព័ន្ធ សហគ្រិនចិនក្រៅប្រទេស មកពីខេត្តជីជាំង នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២0២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសំណូមពរ ឱ្យសហគ្រិនចិនសម្លឹងមើលឱកាសវិនិយោគផ្នែក កសិកម្ម ឧស្សាហកម្ម កសិឧស្សាហកម្ម រ៉ែថាមពលនិងវិស័យផ្សេងៗទៀតនៅខេត្តកំពង់ស្ពឺ។​ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា សម្រាប់ខេត្តកំពង់ស្ពឹ បច្ចុប្បន្នមានរោងចក្រ សហគ្រាស ប្រមាណជាង ៤00កន្លែងនិងមានកម្មករ និយោជិកជាង ១៦ម៉ឺននាក់កំពុងធ្វើការ។ នៅក្នុងរង្វង់រោងចក្រ សហគ្រាសកាត់ដេរ សម្លៀកបំពាក់ កាត់ដេរស្បែកជើងរបស់របរ ប្រើប្រាស់ជាដើម។ ក្នុងចំណោមរោងចក្រទាំនោះគឺមានអ្នកវិនិយោគចិនប្រមាណ៩0ភាគរយ បានវិនិយោគលើវិស័យទាំងនោះ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់បន្ថែមថា ថ្វីត្បិតខេត្តកំពង់ស្ពឺ មិនអាចសរុប ទំហំនៃការងារ និងការវិនិយោគរបស់សហគ្រិន […]

ព័ត៌មានជាតិ

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ឯកឧត្តម Wang Wenbin ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរម រាជវាំង

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ឯកឧត្តម Wang Wenbin ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរម រាជវាំង នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសដែល ឯកឧត្តមត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ រូបថត៖ ព្រះបរមរាជវាំង