ព័ត៌មានជាតិ

រដ្ឋសភាបន្តសម័យប្រជុំលើកទី២ នីតិកាលទី៧ ដើម្បីពិភាក្សា អនុម័តលើរបៀបវារៈសំខាន់ៗ មួយចំនួន

រដ្ឋសភាបន្តសម័យប្រជុំលើកទី២ នីតិកាលទី៧ ដើម្បីពិភាក្សា អនុម័តលើរបៀបវារៈសំខាន់ៗ មួយចំនួន ចេញផ្សាយ ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៤ MoINFO APP គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីពិភាក្សា អនុម័ត លើរបៀបវារៈសំខាន់ៗ មួយចំនួន។ កិច្ចប្រជុំបានអនុម័តបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស៕

ព័ត៌មានជាតិ

ការដ្ឋានគម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា កំពុងបង្កើនល្បឿនសាងសង់

ការដ្ឋានគម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា កំពុងបង្កើនល្បឿនសាងសង់ ចេញផ្សាយ ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៤ ជាមួយរូបភាពជាង២០សន្លឹក នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបង្ហាញនូវវឌ្ឍនភាព នៃការដ្ឋានស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ដែលពេលនេះលេចចេញជារូបរាងកាន់តែច្បាស់ឡើងៗ។ លើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការលោកកើត ឆែ​ បានបង្ហាញក្តីរំពឹងថា ក្រោយពេលស្ពាននេះសាងសង់ និងដាក់ឱ្យដំណើរការនោះ​នឹងរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ពីចំណុចស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ។ សមិទ្ធផលនេះ នឹងពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ, អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។ គួររម្លឹកថាកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា។ ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា មានប្រវែងសរុប ១.៦៥០ម៉ែត្រ […]

ព័ត៌មានជាតិ

របាយការណ៍នៅថ្ងៃទី២២ កក្កដា

របាយការណ៍នៅថ្ងៃទី២២ កក្កដា ១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៦ករណី ឃាត់ខ្លួនជនសង្ស័យ ៨នាក់។ ៣. គ្រឿងញៀន ២២ករណី ឃាត់ខ្លួនជនសង្ស័យ ៧៣នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២៣ កក្កដា ២០២៤ Join AMS One-minute

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ចុះត្រួតពិនិត្យវឌ្ឍនភាពប៉ុស្តិ៍នគរបាលរដ្ឋបាល និងបើកវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ចុះត្រួតពិនិត្យវឌ្ឍនភាពប៉ុស្តិ៍នគរបាលរដ្ឋបាល និងបើកវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ខេត្តព្រៃវែង៖ នៅថ្ងៃអាទិត្យ ១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ចុះត្រួតពិនិត្យវឌ្ឍនភាពប៉ុស្តិ៍នគរបាលរដ្ឋបាលមួយចំនួននៅក្នុងស្រុកពាមរក៍ ស្រុកបាភ្នំ និងស្រុកពាមជរ ខេត្តព្រៃវែង ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តការងារប្រចាំថ្ងៃ និងការកសាង ថែរក្សាសម្អាតអនាម័យអង្គភាពជាដើម និងបាននាំយកគ្រឿងឧបភោគបរិភោគ រួមនិងថវិកាលើកទឹកចិត្តមួយចំនួនជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលផងដែរ។ ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រៃវែង បានអញ្ជើញជាគណៈអធិបតី ជាមួយលោកអភិបាលរងស្រុកពាមជរ ដឹកនាំបើកវេទិកាសាធារណៈនៅអធិការដ្ឋាននគរបាលស្រុកពាមជរ ដោយមានការចូលរួមពីសំណាក់លោកស្នងការរង លោកអធិការនគរបាលក្រុង-ស្រុកទាំង ១៣ មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ លោក-អ្នកគ្រូពេទ្យ លោកគ្រូ-អ្នកគ្រូបង្រៀន រួមនិងប្រជាពលរដ្ឋជាច្រើនរូបផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើការលើកឡើងអំពីទុក្ខកង្វល់ និងសំណូមពរផ្សេងៗមកកាន់នគរបាល និងអាជ្ញាធរមូលដ្ឋាន ៕ PREY VENG POLICE | Facebook

ព័ត៌មានជាតិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា សង្រ្គាមមិនមែនធ្វើឱ្យបែកបាក់តែមនុស្សទេ សូម្បីព្រលឹងដូនតាក៏បែកបាក់ដែរ

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា សង្រ្គាមមិនមែនធ្វើឱ្យបែកបាក់តែមនុស្សទេ សូម្បីព្រលឹងដូនតាក៏បែកបាក់ដែរ

ព័ត៌មានជាតិ

ទិដ្ឋភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាប្រាសាទអង្គរវត្ត ខណៈមានភ្លៀងធ្លាក់ ដែលជាទេសភាពមួយមានសោភ័ណភាពយ៉ាងទាក់ទាញ។ ទេសចរអាចនិងប្លែកអារម្មណ៍ចង់ឃើញទិដ្ឋភាពភ្លៀងធ្លាក់នៅប្រាសាទបុរាណ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា សូមឱ្យភ្ញៀវទេសចរដើរដោយប្រុងប្រយ័ត្ន ចៀសវាងគ្រោះថ្នាក់ដោយប្រការផ្សេងៗ៕

ទិដ្ឋភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាប្រាសាទអង្គរវត្ត ខណៈមានភ្លៀងធ្លាក់ ដែលជាទេសភាពមួយមានសោភ័ណភាពយ៉ាងទាក់ទាញ។ ទេសចរអាចនិងប្លែកអារម្មណ៍ចង់ឃើញទិដ្ឋភាពភ្លៀងធ្លាក់នៅប្រាសាទបុរាណ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា សូមឱ្យភ្ញៀវទេសចរដើរដោយប្រុងប្រយ័ត្ន ចៀសវាងគ្រោះថ្នាក់ដោយប្រការផ្សេងៗ៕

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចនិរាករណ៍លើគោលការណ៍កំណត់ ឱ្យភ្ញៀវទេសចរបរទេសមកកម្ពុជា ត្រូវសម្រាកមួយយប់

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចនិរាករណ៍លើគោលការណ៍កំណត់ ឱ្យភ្ញៀវទេសចរបរទេសមកកម្ពុជា ត្រូវសម្រាកមួយយប់

ព័ត៌មានជាតិ

កម្ពុជា នឹងនាំយកគម្រោងវិនិយោគធំៗ និងផលិតផលឧស្សាហកម្មទៅបង្ហាញក្នុងពិព័រណ៍ចិន-អាស៊ានលើកទី២១

កម្ពុជា នឹងនាំយកគម្រោងវិនិយោគធំៗ និងផលិតផលឧស្សាហកម្មទៅបង្ហាញក្នុងពិព័រណ៍ចិន-អាស៊ានលើកទី២១