ព័ត៌មានជាតិ

ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៥

ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៥ ………………. បាត់ដំបង ៖ ព្រឹកនេះ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) អញ្ជើញជាអធិបតី “ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៥” នៅមណ្ឌលកីឡាដ្ឋានខេត្ត(ទីលានបាល់ទាត់វាលបែកចាន)។ ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយផ្តួចផ្តើមដោយអង្គការសហប្រជាជាតិ ដែលបានកំណត់យកខែឧសភា ជារៀងរាល់ឆ្នាំ ប្រារព្ធឡើងនៅតាមបណ្តាប្រទេសនានាទូទាំងសកលលោក ដើម្បីជាការក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋនៅទូទាំងពិភពលោក ពិសេសប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសកម្ពុជា ឱ្យយកចិត្តទុកដាក់លើកកម្ពស់វិស័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ៨ ឧសភា ២០២៤។

ព័ត៌មានជាតិ

ឯកឧត្តម អន ភារៈ អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ដំណើរការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី”កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

ព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អន ភារៈ អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ដំណើរការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី”កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ដែលប្រព្រឹត្តិទៅនៅសាលប្រជុំធំ«A»សាលាខេត្តព្រៃវែង។

ព័ត៌មានជាតិ

គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ ចំនួន ៤១គ្រួសារ នៅស្រុកកំពង់ត្របែក ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង.

គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ ចំនួន ៤១គ្រួសារ នៅស្រុកកំពង់ត្របែក ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង…!!! សាខា កក្រក ខេត្តព្រៃវែង ៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តសាខា ក្រុមការងារអនុសាខាស្រុក អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៤១គ្រួសារ ក្នុងនោះរងគ្រោះខូចខាតទាំងស្រុងចំនួន ១៣គ្រួសារ (ប្រភេទ ក) និងខូចខាតមធ្យមចំនួន ២៨គ្រួសារ (ប្រភេទ ខ) ក្នុងស្រុកកំពង់ត្របែក នៅឃុំគោខ្ចក និងឃុំប្រាសាទ ស្មើនឹង ៦ភូមិ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៤ៈ៣០នាទីល្ងាច។ ថ្លែងនាឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំមកនូវសេចក្តីនឹករលឹកពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន […]

ព័ត៌មានជាតិ

ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យស្តេចយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយជូនមន្ត្រី បុគ្គលិក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចំនួន ១៨៧៥ នាក់

ខេត្តកំពង់ឆ្នាំង:ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យស្តេចយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយជូនមន្ត្រី បុគ្គលិក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចំនួន ១៨៧៥ នាក់ មកពីគ្រប់កងឯកភាព ទាំង ៧ទីតាំង ទូទាំងប្រទេស នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ស្ថិតក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ។

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសមពិភាក្សាការងារ និងនាំយកអាវកាក់អ្នកសារព័ត៌មាន៤៧២អាវ មកជូនក្រសួងព័ត៌មាន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសមពិភាក្សាការងារ និងនាំយកអាវកាក់អ្នកសារព័ត៌មាន៤៧២អាវ មកជូនក្រសួងព័ត៌មាន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ រូបថត៖ ខឹម សុវណ្ណារ៉ា

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យ លោក MOHAN BANDAM ចាងហ្វាងសារព័ត៌មានខែ្មរថែមស៍ (Khmer Times) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យ លោក MOHAN BANDAM ចាងហ្វាងសារព័ត៌មានខែ្មរថែមស៍ (Khmer Times) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។

ព័ត៌មានជាតិ

ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លាត ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងឯកឧត្តម មាស ម៉ូនីកា អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហវិជ្ឈមការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការចុះពិនិត្យ វាយតម្លៃអំពីការអនុវត្តមុខងារដែលបានផ្ទេរ និងធ្វើប្រតិភូកម្មការផ្ដល់សេវាដឹកជញ្ជូនផ្លូវគោក-ផ្លូវទឹក ដែលប្រព្រឹត្តិទៅនៅសាលប្រជុំពហុបំណង«B» សាលាខេត្តព្រៃវែង។

ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លាត ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងឯកឧត្តម មាស ម៉ូនីកា អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហវិជ្ឈមការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការចុះពិនិត្យ វាយតម្លៃអំពីការអនុវត្តមុខងារដែលបានផ្ទេរ និងធ្វើប្រតិភូកម្មការផ្ដល់សេវាដឹកជញ្ជូនផ្លូវគោក-ផ្លូវទឹក ដែលប្រព្រឹត្តិទៅនៅសាលប្រជុំពហុបំណង«B» សាលាខេត្តព្រៃវែង។

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រួមជាមួយឯកអគ្គរដ្ឋទូត និងតំណាងស្ថានទូតបរទេសនៅកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ អ្នកសារព័ត៌មានចំនួន ៣៧នាក់ ដែលបានស្លាប់ និងបាត់ខ្លួន ក្នុងសម័យសង្គ្រាម នៅកម្ពុជា ភ្នំពេញ

ឯកឧត្តម នេត្រ ភក្ត្រា រួមជាមួយឯកអគ្គរដ្ឋទូត និងតំណាងស្ថានទូតបរទេសនៅកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ អ្នកសារព័ត៌មានចំនួន ៣៧នាក់ ដែលបានស្លាប់ និងបាត់ខ្លួន ក្នុងសម័យសង្គ្រាម នៅកម្ពុជា ភ្នំពេញ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ — ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយឯកអគ្គរដ្ឋទូត និងតំណាងស្ថានទូតបរទេសនៅកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ នៅស្តូបអនុស្សាវរីយ៍ដើម្បីរំលឹកដល់អ្នកសារព័ត៌មានចំនួន ៣៧នាក់ ដែលបានស្លាប់ និងបាត់ខ្លួន នៅក្នុងសម័យសង្គ្រាម នៅកម្ពុជា ក្នុងឱកាសនៃខួបលើកទី៣១ ទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ “សារព័ត៌មានសម្រាប់ផែនដី៖ សារព័ត៌មានក្នុងស្ថានភាព នៃវិបត្តិបរិស្ថាន” (៣ ឧសភា ១៩៩៣ – ៣ ឧសភា ២០២៤) នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ នៅបរិវេណសួនច្បារ មុខស្ថានទូតបារាំង រាជធានីភ្នំពេញ។ រូបថត៖ ខឹម សុវណ្ណារ៉ា

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោកឧកញ៉ា ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice Import Export ចូលជួបសម្តែងការគួរសម និងនាំយកអំណោយជាអង្ករ ៥តោន សម្រាប់បម្រើដល់ការងារមនុស្សធម៌ និងកិច្ចគាំពារដែលឯកឧត្តមរដ្ឋមន្ត្រីតែងតែផ្តល់ជូនសម្រាប់សម្រាលបន្ទុកអ្នកមានការខ្វះខាត និងជួបការលំបាកក្នុងជីវភាព

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោកឧកញ៉ា ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice Import Export ចូលជួបសម្តែងការគួរសម និងនាំយកអំណោយជាអង្ករ ៥តោន សម្រាប់បម្រើដល់ការងារមនុស្សធម៌ និងកិច្ចគាំពារដែលឯកឧត្តមរដ្ឋមន្ត្រីតែងតែផ្តល់ជូនសម្រាប់សម្រាលបន្ទុកអ្នកមានការខ្វះខាត និងជួបការលំបាកក្នុងជីវភាព នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។ នៅទីស្តីការក្រសួង។ រូបថត៖ ខឹម សុវណ្ណារ៉ា

ព័ត៌មានជាតិ

ដេអូអនុស្សាវរីយ៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ដេអូអនុស្សាវរីយ៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាស អបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ២០២៤ ។   ខេត្តព្រះសីហនុ ព្រឹកថ្ងៃពុធ ទី១ ឧសភា ២០២៤