ព័ត៌មានជាតិ

សាលាចំនួន ០៤ ក្នុង ខេត្តព្រៃវែង ទទួលបានការជ្រើសរើសសាលាគោលដៅក្នុងការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ

សាលាចំនួន ០៤ ក្នុង ខេត្តព្រៃវែង ទទួលបានការជ្រើសរើសសាលាគោលដៅក្នុងការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ព្រៃវែង៖ ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា(គ.វ.អ) បានមានប្រសាសន៍លើកឡើងថា មូលដ្ឋានគ្រឹះនៃវិស័យអប់រំបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន ទាំងអស់នេះយើងត្រូវអនុវត្តនូវវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដើម្បីគាំទ្រសាលារៀនគោលដៅ។ ធ្វើយ៉ាងណាដើម្បីឲ្យវិស័យអប់រំមួយនេះកាន់តែមានការរីកចម្រើនទីដងថែមទៀតនៅក្នុងប្រទេសកម្ពុជា។ ដោយការលើកឡើងបែបនេះនៅក្នុងឱកាស ដែលឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងពិធីវគ្គគាំទ្រសាលារៀនគោលដៅក្រោមការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា(គ.វ.អ) នៅព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៤។ ក្នុងនោះសាលាដែលត្រូវបានជ្រើសរើសក្នុងខេត្តព្រៃវែង មានចំនួន ៤សាលា គឺសាលា បឋមសិក្សា សម្តេចតេជោ ហ៊ុន សែន បុញ្ញាខេត្តារាម ក្រុងព្រៃវែង, សាលាបឋមសិក្សាតាកោ ក្រុងព្រៃវែង, សាលា បឋមសិក្សាពាមរក៍ ស្រុកពាមរក៍ និងសាលាបឋមសិក្សាថ្នល់ជ័យ ស្រុកស្វាយអន្ទរ។ ឯកឧត្ដម ទេសរដ្ឋមន្រ្តី មានប្រសាសន៍បន្ថែមថា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពគន្លឹះទី១ និងអនុសាសន៍គន្លឹះរបស់ […]

ព័ត៌មានជាតិ

រយៈពេលមួយសប្តាហ៍ មន្ត្រីក្រសួងមហាផ្ទៃ ផ្ដល់អត្តសញ្ញាណប័ណ្ណ ជាង៨ពាន់សន្លឹក ជូនប្រជាពលរដ្

រយៈពេលមួយសប្តាហ៍ មន្ត្រីក្រសួងមហាផ្ទៃ ផ្ដល់អត្តសញ្ញាណប័ណ្ណ ជាង៨ពាន់សន្លឹក ជូនប្រជាពលរដ្ឋ ចេញផ្សាយ ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៤ រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤នេះ មន្ត្រីទទួលបន្ទុកសេវាអត្តសញ្ញាណកម្ម ទូទាំងប្រទេស បានបន្តបំពេញតួនាទី និងភារកិច្ចដោយបានផ្ដល់សេវាជូនប្រជាពលរដ្ឋយ៉ាងសកម្មជាប្រក្រតី ក្នុងនោះ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ៨ ៦៦៥សន្លឹក ដោយឥតគិតថ្លៃ នៅទូទាំងប្រទេស។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) បានឱ្យដឹងថា ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះត្រូវបានធ្វើឡើងយ៉ាងសកម្មជាប្រចាំថ្ងៃ ក្រោយពីប្រជាពលរដ្ឋខ្មែរបានដាក់ពាក្យបំពេញបែបបទ និងឯកសារត្រឹមត្រូវគ្រប់គ្រាន់មកកាន់មន្ត្រីអត្តសញ្ញាណកម្មទូទាំងប្រទេស។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានអាយុពី១៥ឆ្នាំឡើង អាចស្នើសុំធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តាទីតាំងមួយចំនួនរួមមាន៖ ១. នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី ខេត្ត […]

ព័ត៌មានជាតិ

វៀតណាម នឹងស្រាវជ្រាវកំណត់អត្តសញ្ញាណ ជនដែលបញ្ចេញមតិមិនសមរម្យក្នុងវីដេអូ Tik Tok សម្តេចតេជោ

វៀតណាម នឹងស្រាវជ្រាវកំណត់អត្តសញ្ញាណ ជនដែលបញ្ចេញមតិមិនសមរម្យក្នុងវីដេអូ Tik Tok សម្តេចតេជោ ចេញផ្សាយ ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប ឯកឧត្តម Nguyễn Huy Tăng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ការភ្ញាក់ផ្អើលយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការបង្ហោះសារតាម Tik Tok ជេរប្រមាថថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វ៊ូណនតេជោ ដែលបានបង្កឱ្យមានអារម្មណ៍មិនល្អក្នុងរង្វង់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា សូមឱ្យរដ្ឋាភិបាលវៀតណាមផ្តល់កិច្ច សហការធ្វើការស្រាវជ្រាវដើម្បីកំណត់សមាសភាព អត្តសញ្ញាណអ្នកដែលបានបង្ហោះខ្លឹមសារអមិត្តទាំងនោះ ដើម្បីទប់ស្កាត់ការប៉ុនប៉ងណាមួយសំដៅបំផ្លាញចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានយល់ស្របមតិថា ការបង្ហោះខ្លឹមសារអមិត្តទាំងនោះ ជាសកម្មភាពអវិជ្ជមាន ដែលចាំបាច់ត្រូវមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នមានសមត្ថកិច្ចរបស់ប្រទេសទាំងពីរ ដើម្បីធ្វើការស្រាវជ្រាវកំណត់សមាសភាព អត្តសញ្ញាណជនដែលនៅពីក្រោយសកម្មភាពទាំងនោះ។ គួររំលឹកផងដែរថាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន […]

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា ប្រគល់ថវិកាចំនួន ២៧ លានរៀល ជូនមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ដើម្បីស្តារបឹងកូនសត្វ ក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង

ឯកឧត្តម នេត្រ ភក្ត្រា ប្រគល់ថវិកាចំនួន ២៧ លានរៀល ជូនមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ដើម្បីស្តារបឹងកូនសត្វ ក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង

ព័ត៌មានជាតិ

ជាមន្ត្រី សូមដើរតួជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាម្ចាស់ប្រជាពលរដ្ឋនោះទេ…!

ជាមន្ត្រី សូមដើរតួជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាម្ចាស់ប្រជាពលរដ្ឋនោះទេ…!

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទស្សនកិច្ចមន្ទីរពេទ្យ Soon chun hyang ក្នុងរដ្ឋធានីសេអ៊ូល

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទស្សនកិច្ចមន្ទីរពេទ្យ Soon chun hyang ក្នុងរដ្ឋធានីសេអ៊ូល ដើមឡើយមន្ទីរពេទ្យ Soon chun hyang គឺជាសាកលវិទ្យាល័យ Soonchunhyang មានសក្តានុពលផ្នែកវេជ្ជសាស្ត្រ សាកលវិទ្យាល័យនេះ បានជាប់ចំណាត់ថ្នាក់ទី ៩ ក្នុងចំណោមសាកលវិទ្យាល័យនៅប្រទេសកូរ៉េខាងត្បូង នៅក្នុងប្រភេទជា គ្លីនិកបុរេគ្លីនិក និងសុខភាព ដោយ Times Higher Education World University Rankings ក្នុងឆ្នាំ ២០២៣ ។ SCH បានទទួល ពានរង្វាន់ថ្នាក់ជាតិសម្រាប់ឧត្តមភាពកំណែទម្រង់អប់រំ ពីក្រសួងអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកូរ៉េ ក្នុងឆ្នាំ ២០០៨, ២០០៩, និង ២០១០ ។ សាកលវិទ្យាល័យ Soon chun hyang បានធ្វើកិច្ចសហប្រតិបត្តិការលើវិស័យសុខភាពសាធារណៈជាមួយ និងព្រះរាជាណាចក្រកម្ពុជា តាមរយៈការជួយបណ្តុះបណ្តាលគ្រូពេទ្យឯកទេស និងជួយពិនិត្យព្យាបាលជូនដល់អ្នកជំងឺកម្ពុជា ។ ទីក្រុងសេអ៊ូល […]

ព័ត៌មានជាតិ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលអូស្ត្រាលី ក្នុងការលុបបំបាត់ទាំងស្រុងនូវការប្រើប្រាស់សារធាតុអាសបេស្តុស ក្នុងវិស័យសំណង់ និងសហការរៀបចំទីក្រុង

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលអូស្ត្រាលី ក្នុងការលុបបំបាត់ទាំងស្រុងនូវការប្រើប្រាស់សារធាតុអាសបេស្តុស ក្នុងវិស័យសំណង់ និងសហការរៀបចំទីក្រុង ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូភ្នាក់ងារ Australia Asbestos and Silica Safety and Eradication (ASSEA) ដឹកនាំដោយ ឯកឧត្តម Pablo Kang ភារធារីនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។   ព្រឹកថ្ងៃទី១៦ ឧសភា ២០២៤

ព័ត៌មានជាតិ

លោកបណ្ឌិត Lee Joong Keun ស្ថាបនិកនៃក្រុមហ៊ុន Booyoung Group និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Booyoung Khmer II Co.,Ltd. ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី

លោកបណ្ឌិត Lee Joong Keun ស្ថាបនិកនៃក្រុមហ៊ុន Booyoung Group និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Booyoung Khmer II Co.,Ltd. ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី Booyoung Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៣ ដែលជាក្រុមហ៊ុនឯកទេសរបស់កូរ៉េ ក្នុងវិស័យអចលនទ្រព្យ។ នៅកម្ពុជា ក្រុមហ៊ុន Booyoung Group មានគម្រោងចំនួន ៦ ក្នុងវិស័យអចលនទ្រព្យ ហិរញ្ញវត្ថុ ការអប់រំ និងទេសចរណ៍ (សណ្ឋាគារ និងទីលាន វាយកូនហ្គោល) ហើយគម្រោងដែលគួរឱ្យកត់សម្គាល់មួយចំនួនមានដូចជា បុរី ប៊ូយ៉ុង ថោន និងធនាគារ ប៊ូយ៉ុង ខ្មែរ ។ នាពេលកន្លងមក ក្រុមហ៊ុន Booyoung Group ក៏បានបរិច្ចាគ រថយន្តក្រុងចំនួន ១០០០គ្រឿងដល់រាជរដ្ឋាភិបាល និងបានជួយសាងសង់អគារសិក្សាចំនួន ៣០០ខ្នង រួមជាមួយនឹងការបរិច្ចាគក្តារខៀនចំនួន ៤០០០០ផងដែរ ។ ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ […]

ព័ត៌មានជាតិ

hun អភិបាលខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ និង ចូលរួមជាអធិបតី

ជួបជាមួយ ឯកឧត្តម Oh Young-hun អភិបាលខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ និង ចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាង រដ្ឋបាលខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋបាលខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និង លើកកម្ពស់ការអភិវឌ្ឍវិស័យផ្សេងៗក្នុងខេត្តទាំងពីរ ឱ្យកាន់តែមានការរីកចម្រើន។ ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ព្រឹកថ្ងៃសុក្រ ទី១៧ ឧសភា ឆ្នាំ២០២៤