ព័ត៌មានជាតិ

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលខេត្តព្រៃវែង

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលខេត្តព្រៃវែង។

ព័ត៌មានជាតិ

ប្រកាសឲ្យកាន់មុខដំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកបាភ្នំ ខេត្តព្រៃវែង។ឲ

ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាស្រុកបាភ្នំ ឯកឧត្តម អន ភារៈ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពស់ខ្ពង់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង លោក ជិន សាម៉ុន ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ ឲ្យកាន់មុខដំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកបាភ្នំ ខេត្តព្រៃវែង។ បន្ទាប់ពីប្រគល់ជូនអនុក្រឹត្យរួច លោក ជិន សាម៉ុន ដែលទើបតែប្រកាសតែងតាំងមុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកបាភ្នំថ្មី បានឡើងប្ដេជ្ញាចិត្ត ជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ប្រឹងប្រែងខិតខំបំពេញការងារនៅក្នុងអង្គភាព និងបម្រើប្រជាពលរដ្ឋឲ្យកាន់តែម៉ត់ចត់ និងមានប្រសិទ្ធិភាពខ្ពស់។

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រៃវែង អំពីករណីទំនាស់ដីធ្លី

សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រៃវែង អំពីករណីទំនាស់ដីធ្លី រវាងវត្តឧត្តមខេមរារាម ជាមួយនឹងដីលោកយាយ ឌួង សាម៉ាន តំណាងដោយលោក មុី សំភា នៅភូមិឧត្តម ឃុំព្រែកខ្សាយ”ក” ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលជាទំនាស់កើតឡើងតាំងពីយូរឆ្នាំមកហើយ ត្រូវបានដោះស្រាយសះជានឹងគ្នាជាស្ថាពរ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ក្រោមការដឹកនាំ និងសម្របសម្រួលផ្ទាល់របស់ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង។

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កោដសរសើរក្នុងការរចនាប្លង់និងការរំលេចចេញនូវរូបរាងរបស់បុរីជនបទរុនតាឯក

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កោដសរសើរក្នុងការរចនាប្លង់និងការរំលេចចេញនូវរូបរាងរបស់បុរីជនបទរុនតាឯក ដែលមានភាពស្រស់ស្អាតស្របទៅតាមប្លង់មេមិនចាញ់រីសតលំដាប់ផ្កាយ៥នៅស្រុកគេនោះទេ ដែលចំណាយពេលក្រោម៥០០ថ្ងៃតែប៉ុណ្ណោះ។

ព័ត៌មានជាតិ

សំណេះសំណាលជាមួយបងប្អូន​ ពូមីង​ តាយាយ​ ដែលស្ម័គ្រចិត្តមករស់នៅតំបន់អភិវឌ្ឍរុនតាឯក​

សំណេះសំណាលជាមួយបងប្អូន​ ពូមីង​ តាយាយ​ ដែលស្ម័គ្រចិត្តមករស់នៅតំបន់អភិវឌ្ឍរុនតាឯក​ ស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ ខេត្តសៀមរាប ព្រឹកថៃ្ងសុក្រ ទី០៨ ធ្នូ ២០២៣  

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយចំពោះភាពរីកចម្រើនរបស់សាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ ជាពិសេសគុណភាព នៃការបណ្ដុះបណ្ដាល

ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយចំពោះភាពរីកចម្រើនរបស់សាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ ជាពិសេសគុណភាព នៃការបណ្ដុះបណ្ដាល (ភ្នំពេញ)៖ ថ្លែងនាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ ដែលបានរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាព សមត្ថភាព មានចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អ មនសិការវិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ និងចេះរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិលើគ្រប់វិស័យ។ លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានបង្ហាញក្ដីរីករាយចំពោះវឌ្ឍនភាពយ៉ាងលឿនរហ័ស និងប្រកបដោយគុណភាព ដែលសាកលវិទ្យាល័យជាតិមួយនេះសម្រេចបាន ជាក់ស្ដែងសាកលវិទ្យាល័យមាននិស្សិតទទួលបានជោគជ័យលើការសិក្សាចំនួន ១.៦៩៣នាក់បន្ថែមទៀត ចាប់ពីថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ លោកបានចាត់ទុកភាពជោគជ័យនេះថា ជាអ្វីដែលរាជរដ្ឋាភិបាលប្រាថ្នាចង់ឃើញ ទាំងរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត។ លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី […]

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក ឆាយ ស៊ីណាត អគ្គលេខាធិការសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក ឆាយ ស៊ីណាត អគ្គលេខាធិការសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ចូលជួបសម្តែងការ គួរសម និងសុំអនុសាសន៍ដើម្បីរៀបចំការតំាង​ពិព័រណ៍គ្រឿង​អលង្ការនិងត្បូង​មាន​តម្លៃកម្ពុជា​-អន្តរជាតិ​ នៅថ្ងៃទី២៣​​ មីនា ២០២៤ នៅមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និងកម្សាន្តកោះពេជ្រ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ រូបថត៖ ខឹម សុវណ្ណារ៉ា

ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

រដ្ឋបាលខេត្តព្រៃវែង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

ព័ត៌មានជាតិ

ព្រឹកនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំលើកដំបូងនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិង ផ្តល់យោបល់ ចេញផ្សាយ ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២៣ ភ្នំពេញ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី៦ ខែធ្នូ ២០២៣នេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំលើកដំបូងនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់ យោបល់ នៅវិមានសន្តិភាពរាជធានីភ្នំពេញ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងថ្លែងសុន្ទរកថា បើកកិច្ចប្រជុំ និងបង្ហាញចក្ខុវិស័យនៃការរួមចំណែតរបស់ក្រុមប្រឹក្សាពិគ្រោះនិង ផ្តល់យោបល់ដែលជាយន្តការ ពហុគំនិតក្រៅរដ្ឋសភា ក្នុងការលើកស្ទួយប្រជាធិបតេយ្យ សេរីពហុបក្ស។ បើយោងតាមសេចក្តីជូនដំណឹងរបស់លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និង ផ្តល់ យោបល់ ក្នុងកិច្ចប្រជុំនេះប្រធានប្រតិភូគណបក្សនិមួយៗមានពេលវេលា៥ នាទីដើម្បីឡើងថ្លែងមតិរបស់ខ្លួន។ បន្ទាប់មកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបិទអង្គប្រជុំ។ កម្មវិធីនេះក៏មានការពិសាភោជនាហារសាមគ្គីផងដែរ។ ចុងក្រោយ លោកបណ្ឌិត ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ធ្វើសន្និសីទកាសែត ។ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ អាណត្តិថ្មីនេះមានគណបក្សចូលរួមចំនួន២៩ គណបក្សរួមទាំងគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សនៅក្នុងសភាផងដែរ ។ […]

ព័ត៌មានជាតិ

ក្រសួងចំនួន៣ សហការជាមួយអាជ្ញាធរខេត្ត និងដៃគូអភិវឌ្ឍ រៀបចំ “វេទិកាស្វាយចន្ទី” ក្នុងខេត្តកំពង់ធំ នៅថ្ងៃទី៦ខែធ្នូ ឆ្នាំ២០២៣នេះ ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត បានរៀបចំ “វេទិកាស្វាយចន្ទី” នៅក្នុងទឹកដីខេត្តកំពង់ធំ ក្រោមមូលបទ “យើងរួមគ្នាផ្សព្វផ្សាយសក្តានុពលស្វាយចន្ទីកម្ពុជា”។   វេទិកានេះផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី ដាក់តាំងបង្ហាញផលិតផលស្វាយចន្ទី ឧបករណ៍កែច្នៃ ការផ្គូរផ្គងធុរកិច្ច និងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជា។ វេទិកានេះ ត្រូវបានប្រារព្ធធ្វើឡើង ដោយមានការគាំទ្រពីសហភាពអឺរ៉ុប និងទីភ្នាក់ងារអាល្លឺម៉ង់ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ GIZ ក្រោមអធិបតីភាពថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា គណៈអភិបាលខេត្តកំពង់ធំ ខេត្តព្រះវិហារ កំពង់ចាម ស្ទឹងត្រែង និងសៀមរាប តំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ សហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា […]