ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

រដ្ឋបាលខេត្តព្រៃវែង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

ព័ត៌មានសិល្បះនិងកីឡា

អាស៊ីអាគ្នេយ៍គាំទ្រកម្ពុជាធ្វើម្ចាស់ផ្ទះជើងឯកចំបាប់អាស៊ីអាស៊ីគ្នេយ៍ ដោយសារកម្ពុជារៀបចំបានល្អ និងយុត្តិធម៌

 អាស៊ីអាគ្នេយ៍គាំទ្រកម្ពុជាធ្វើម្ចាស់ផ្ទះជើងឯកចំបាប់អាស៊ីអាស៊ីគ្នេយ៍ ដោយសារកម្ពុជារៀបចំបានល្អ និងយុត្តិធម៌

ព័ត៌មានជាតិ

ព្រឹកនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំលើកដំបូងនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិង ផ្តល់យោបល់ ចេញផ្សាយ ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២៣ ភ្នំពេញ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី៦ ខែធ្នូ ២០២៣នេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំលើកដំបូងនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់ យោបល់ នៅវិមានសន្តិភាពរាជធានីភ្នំពេញ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងថ្លែងសុន្ទរកថា បើកកិច្ចប្រជុំ និងបង្ហាញចក្ខុវិស័យនៃការរួមចំណែតរបស់ក្រុមប្រឹក្សាពិគ្រោះនិង ផ្តល់យោបល់ដែលជាយន្តការ ពហុគំនិតក្រៅរដ្ឋសភា ក្នុងការលើកស្ទួយប្រជាធិបតេយ្យ សេរីពហុបក្ស។ បើយោងតាមសេចក្តីជូនដំណឹងរបស់លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និង ផ្តល់ យោបល់ ក្នុងកិច្ចប្រជុំនេះប្រធានប្រតិភូគណបក្សនិមួយៗមានពេលវេលា៥ នាទីដើម្បីឡើងថ្លែងមតិរបស់ខ្លួន។ បន្ទាប់មកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបិទអង្គប្រជុំ។ កម្មវិធីនេះក៏មានការពិសាភោជនាហារសាមគ្គីផងដែរ។ ចុងក្រោយ លោកបណ្ឌិត ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ធ្វើសន្និសីទកាសែត ។ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ អាណត្តិថ្មីនេះមានគណបក្សចូលរួមចំនួន២៩ គណបក្សរួមទាំងគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សនៅក្នុងសភាផងដែរ ។ […]

ព័ត៌មានសន្តិសុខសង្គម

នគរបាលខេត្តព្រៃវែង ចុះល្បាតចល័ត អនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងបង្ការទប់ស្កាត់ រាល់បទល្មើសនានា ខេត្តព្រៃវែង៖ នៅយប់ថ្ងៃទី០៥ ខែ ធ្នូ និងវេលាទៀបភ្លឺឈានចូលថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ ២០២៣ នគរបាលខេត្តព្រៃវែង បន្តចុះអនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដោយធ្វើការចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហពេលយប់ ដើម្បីរក្សា ការពារសន្តិសុខ និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមបណ្ដាមូលដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដើម្បីបង្ការទប់ស្កាត់ ក៏ដូចជាបង្ក្រាបរាល់បទល្មើសនានា ព្រមទាំងបានចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមខ្នងផ្ទះផងដែរ។ សូមបញ្ជាក់ថា ការចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហ ត្រួតពិនិត្យតាមមូលដ្ឋានភូមិ ឃុំ ស្រុក ក្នុងខេត្តព្រៃវែង កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានអនុវត្តជារៀងរាល់ថ្ងៃ ទាំងយប់ទាំងថ្ងៃ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងអាចជួយអន្តរាគមន៍បានភ្លាមៗ ករណីមានហេតុការណ៍ ឬបទល្មើសណាមួយកើតឡើង ៕

នគរបាលខេត្តព្រៃវែង ចុះល្បាតចល័ត អនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងបង្ការទប់ស្កាត់ រាល់បទល្មើសនានា ខេត្តព្រៃវែង៖ នៅយប់ថ្ងៃទី០៥ ខែ ធ្នូ និងវេលាទៀបភ្លឺឈានចូលថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ ២០២៣ នគរបាលខេត្តព្រៃវែង បន្តចុះអនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដោយធ្វើការចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហពេលយប់ ដើម្បីរក្សា ការពារសន្តិសុខ និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមបណ្ដាមូលដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដើម្បីបង្ការទប់ស្កាត់ ក៏ដូចជាបង្ក្រាបរាល់បទល្មើសនានា ព្រមទាំងបានចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមខ្នងផ្ទះផងដែរ។ សូមបញ្ជាក់ថា ការចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហ ត្រួតពិនិត្យតាមមូលដ្ឋានភូមិ ឃុំ ស្រុក ក្នុងខេត្តព្រៃវែង កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានអនុវត្តជារៀងរាល់ថ្ងៃ ទាំងយប់ទាំងថ្ងៃ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងអាចជួយអន្តរាគមន៍បានភ្លាមៗ ករណីមានហេតុការណ៍ ឬបទល្មើសណាមួយកើតឡើង ៕

ព័ត៌មានជាតិ

ក្រសួងចំនួន៣ សហការជាមួយអាជ្ញាធរខេត្ត និងដៃគូអភិវឌ្ឍ រៀបចំ “វេទិកាស្វាយចន្ទី” ក្នុងខេត្តកំពង់ធំ នៅថ្ងៃទី៦ខែធ្នូ ឆ្នាំ២០២៣នេះ ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត បានរៀបចំ “វេទិកាស្វាយចន្ទី” នៅក្នុងទឹកដីខេត្តកំពង់ធំ ក្រោមមូលបទ “យើងរួមគ្នាផ្សព្វផ្សាយសក្តានុពលស្វាយចន្ទីកម្ពុជា”។   វេទិកានេះផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី ដាក់តាំងបង្ហាញផលិតផលស្វាយចន្ទី ឧបករណ៍កែច្នៃ ការផ្គូរផ្គងធុរកិច្ច និងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជា។ វេទិកានេះ ត្រូវបានប្រារព្ធធ្វើឡើង ដោយមានការគាំទ្រពីសហភាពអឺរ៉ុប និងទីភ្នាក់ងារអាល្លឺម៉ង់ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ GIZ ក្រោមអធិបតីភាពថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា គណៈអភិបាលខេត្តកំពង់ធំ ខេត្តព្រះវិហារ កំពង់ចាម ស្ទឹងត្រែង និងសៀមរាប តំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ សហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា […]

ព័ត៌មានជាតិ

ស្ថានទូតគុយបា នឹងធ្វើជាស្ពានភ្ជាប់ទំនាក់ទំនងរវាងក្រសួងអធិការកិច្ច និងស្ថាប័នដែលមានសមត្ថកិច្ច ប្រហាក់ប្រហែលនៅប្រទេសគុយបា

ស្ថានទូតគុយបា នឹងធ្វើជាស្ពានភ្ជាប់ទំនាក់ទំនងរវាងក្រសួងអធិការកិច្ច និងស្ថាប័នដែលមានសមត្ថកិច្ច ប្រហាក់ប្រហែលនៅប្រទេសគុយបា ចេញផ្សាយ ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២៣ AKP ភ្នំពេញ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣– ដើម្បីចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអធិការកិច្ចស្ថានទូតគុយបា នឹងធ្វើជាស្ពានភ្ជាប់ទំនាក់ទំនងរវាងក្រសួងអធិការកិច្ច និងស្ថាប័នដែលមានសមត្ថកិច្ច ប្រហាក់ប្រហែលនៅប្រទេសគុយបា។​ ការប្រកាសជំហររបស់ស្ថានទូតគុបានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានទទួលស្វាគមន៍ និង ពិភាក្សាការងារជាមួយលោកជំទាវ Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំ ព្រះរាជាណាចក្រកម្ពុជានៅទីស្តីការក្រសួងកាលពីថ្ងៃទី៥ ខែ​ធ្នូ​ឆ្នាំ២០២៣។​ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងក្ដីសោមនស្សរីករាយក្នុងកាទទួលស្វាគមន៍ លោកជំទាវ ឯកអគ្គរដ្ឋទូត និងសហការី មកកាន់ទីស្ដីការក្រសួង ដើម្បីជួបពិភាក្សាការងារនាថ្ងៃនេះ ព្រមទាំងបានសម្តែងការ កោតសរសើរចំពោះទំនាក់ទំនងការទូតជាយូរលង់ចាប់តាំងពីឆ្នាំ១៩៦០មកម៉្លេះ និងសូមថ្លែងអំណរគុណរាល់ កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យជាច្រើន ដែលមានជាអាទិ៍ អប់រំ កីឡា វប្បធម៌ កសិកម្ម សុខាភិបាល ពិសេសជំនួយរបស់ប្រទេសគុយបាដល់ប្រទេសកម្ពុជា ក្នុងគ្រាដ៏លំបាកបន្ទាប់ពីការដួលរលំនៃរបបប្រល័យពូជសាសន៍ ខ្មែរក្រហម។ ឯកឧត្តមថាជំនួយគុយបានៅពេលនោះ […]

ព័ត៌មានជាតិ

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ តាងនាម សម្តេចធិបតី នាយករដ្ឋមន្រ្តី អញ្ជើញប្រកាសស្រុកពួក ខេត្តសៀមរាប ជាស្រុកអស់មីន

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ តាងនាម សម្តេចធិបតី នាយករដ្ឋមន្រ្តី អញ្ជើញប្រកាសស្រុកពួក ខេត្តសៀមរាប ជាស្រុកអស់មីន ចេញផ្សាយ ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២៣ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ចើញជាអធិបតីប្រកាសស្រុកពួក ខេត្តសៀមរាប ជាស្រុកអស់មីន ដែលពិធីនេះមានការចូលរួមពី ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ តំណាងស្ថានទូតចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អៀរឡង់ នាយកទីភ្នាក់ស្វីសប្រចាំកម្ពុជា ប្រធានអង្គការហេឡូត្រាស្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស។ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានលើកឡើងថា ពិធីនាថ្ងៃនេះ គឺជាពិធីដ៏វិសេសវិសាលមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេសជាមិត្ត […]

ព័ត៌មានជាតិ

ថ្ងៃទីពីរនៃវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការ សម្រាប់មន្រ្តីផ្ទៃក្នុងរបស់ក្រសួងព័ត៌មាន លើជំនាញការសរសេរដំណឹងទាន់ហេតុការណ៍

ថ្ងៃទីពីរនៃវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការ សម្រាប់មន្រ្តីផ្ទៃក្នុងរបស់ក្រសួងព័ត៌មាន លើជំនាញការសរសេរដំណឹងទាន់ហេតុការណ៍ ចេញផ្សាយ ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២៣ ថ្លែងក្នុងក្នុងថ្ងៃទីពីរ នៃវគ្គបណ្តុះបណ្តាល ជំនាញ ស្តីពីការសរសេរដំណឹងទាន់ហេតុការណ៍ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២៣ ឯកឧត្ដមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកទ្បើងនូវចំណុចសំខាន់ៗ និងតួនាទីរបស់អ្នកសារព័ត៌មានថា ក្នុងនាមអ្នកសារព័ត៌មានត្រូវមានវិជ្ជាជីវៈច្បាស់លាស់ សីលធម៌ ក្រមសីលធម៌ត្រូវចាំបាច់ដើរទន្ទឹមគ្នា។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋពិតជាសំខាន់សម្រាប់ការផ្ដល់ដំណឹងជូនមហាជនឲ្យបានដឹង ដូច្នេះក្នុងនាមអ្នកសារព័ត៌មានត្រូវក្ដោប់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ជឿជាក់ និងប្រាកដថាព័ត៌មានដែលបានចេញផ្សាយ ត្រូវតែជាព័ត៌មានពិត។ ឯកឧត្ដម បណ្ឌិត បានមានប្រសាសន៍ទៀតថា សេចក្ដីផ្ដើមរបស់អ្នកសារព័ត៌មានអាជីព និងមានវិជ្ជាជីវៈត្រូវប្រកាន់ផ្ជាប់នូវ 5 W+H ដែលមានដូចជា: 1 Who? 2 Where? 3 What? 4 How? 5 Why? ចំណុចផ្ដើមនេះហាក់ដូចជាសាមញ្ញ ប៉ុន្តែជាមូលដ្ឋានគ្រឹះដ៏សំខាន់ របស់អ្នកសារព័ត៌មាន ជាពិសេសសម្រាប់អ្នកសសេរអត្ថបទព័ត៌មាន។ គោលបំណងនៃការដាក់អោយដំណើរការឡើងវិញនូវមណ្ឌលបណ្តុះបណ្តាល […]

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងឯកអគ្គរដ្ឋទូតវៀតណាម ឯកភាពគ្នាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ពិសេសលើការងារសន្ដិសុខ ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងឯកអគ្គរដ្ឋទូតវៀតណាម ឯកភាពគ្នាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ពិសេសលើការងារសន្ដិសុខ ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ចេញផ្សាយ ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២៣ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យ ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ជាកិច្ចចាប់ផ្ដើម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានជម្រាបជូន ឯកឧត្តម ង្វៀន ហ៊ុយតាំង អំពីវឌ្ឍន៍ភាពរាជរដ្ឋាភិបាល ក្នុងនីតិកាលថ្មី ដែលបង្កើតបានជាង១០០ថ្ងៃនេះ ហើយបន្ដរក្សាបាននូវសន្ដិភាព សុវត្ថិភាព វិបុលសុខ ភាពរីកចម្រើន និងជាពិសេសរក្សានូវភាពសុខសាន្ដជូនប្រជាពលរដ្ឋទាំងមូល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ឧបនាយករដ្ឋមន្ដ្រី នេត […]

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំការងារក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំការងារក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣ (ភ្នំពេញ)៖ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) នាពេលកន្លងមក និងដាក់ចេញទិសដៅការងារ សម្រាប់អនុវត្តបន្ត សំដៅបង្កើនគុណភាព និងប្រសិទ្ធភាពការងាររបស់អង្គភាពមួយនេះ ស្របតាមស្មារតីកំណែទម្រង់ដើម្បីប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ អង្គប្រជុំបានធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើសមិទ្ធកម្មការងារនាពេលកន្លងមក និងបានធ្វើការពិភាក្សាលើដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ក៏ដូចជាអាទិភាពការងារចំពោះមុខ ដែលជាមុខងារស្នូល របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) ក្នុងការពិនិត្យតាមដានការវិវត្ដនៃស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ សិក្សាស្រាវជ្រាវបញ្ហាប្រឈម និងពិនិត្យផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដ ពាក់ព័ន្ធនឹងវិស័យ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត […]