ព័ត៌មានអន្តរជាតិ

ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានដឹកនាំប្រតិភូក្រសួងព័ត៌មានចូលរួមកិច្ចប្រជុំជាមួយ លោក Thamarak La-Ongual សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Ubon Ratchathani Rajabhat

នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានដឹកនាំប្រតិភូក្រសួងព័ត៌មានចូលរួមកិច្ចប្រជុំជាមួយ លោក Thamarak La-Ongual សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Ubon Ratchathani Rajabhat និងប្រតិភូ នៃព្រះរាជាណាចក្រថៃ នៅទីស្តីការក្រសួងព័ត៌មាន ដើម្បីពិនិត្យ និងពិភាក្សាលើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល ។

សម្ពន្ធយុវជនអាហារូបករណ៍ស២និងសាកលវិទ្យាល័យរាជផាត់ ឧបុរាជធានី បានចូលរួមសហការយ៉ាងជិតស្និទ្ធ ក្នុងការផ្តល់អាហារូបករណ៍ សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលដល់យុវជន។ កិច្ចសហការនេះបានជួយបង្កើតឱកាសថ្មីៗសម្រាប់និស្សិត និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលអាចជាប្រយោជន៍សម្រាប់ការងារនាពេលអនាគត។

សាកលវិទ្យាល័យ Ubon Ratchathani Rajabhat នៃព្រះរាជាណាចក្រថៃ ដែលបានផ្តល់អាហារូបករណ៍ជាច្រើនកន្លែង និងច្រើនជំនាញជូនដល់និស្សិតនៃព្រះរាជាណាចក្រកម្ពុជា ដែលមកដល់បច្ចុប្បន្ននេះ មាននិស្សិតមួយចំនួនបានបញ្ចប់ការសិក្សារបស់ខ្លួន និងវិលត្រឡប់មកបម្រើការជូនជាតិមាតុភូមិវិញ ហើយក៏មាននិស្សិត មួយចំនួនទៀតក៏កំពុងតែបន្តការសិក្សារបស់ខ្លួន ។

Leave a Reply

Your email address will not be published. Required fields are marked *