ព័ត៌មានជាតិ

JETOUR បានក្លាយជារថយន្តតែមួយគត់ ដែលនាំចូល និងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន ខេ អិន អិន ខេមបូឌា (KNN Cambodia) ទទួលស្គាល់ពីក្រសួងពាណិជ្ជកម្មកចិន និងកម្ពុជា

JETOUR បានក្លាយជារថយន្តតែមួយគត់ ដែលនាំចូល និងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន ខេ អិន អិន ខេមបូឌា (KNN Cambodia) ទទួលស្គាល់ពីក្រសួងពាណិជ្ជកម្មកចិន និងកម្ពុជា
ចេញផ្សាយ ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៤
ក្រុមហ៊ុន KNN Cambodia បានរៀបចំសន្និសីទសារព័ត៌មានស្តីពីការទទួលស្គាល់សិទ្ធិនាំចូលនិងចែកចាយផ្តាច់មុខរថយន្ត JETOUR របស់ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ដោយក្រសួងពាណិជ្ជកម្ម ។ សន្និសីទសារព័ត៌មាននេះ បានរៀបចំឡើងនារសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅអគារតាំងបង្ហាញ (Show Room) ខេ អិន អិន ខេមបូឌា (KNN CAMBODIA) ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។សន្និសីទសារព័ត៌មាននេះផងដែរ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជំរាបជូនជាសធារណៈជនទាំងអស់ អំពីការទទួលស្គាល់សិទ្ធិចែកចាយផ្តាច់មុខ រថយន្ត និងគ្រឿងបន្លាស់គ្រប់ម៉ូដែល របស់ម៉ាក JETOUR របស់ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា។

យោងតាមលិខិតទទួលស្គាល់សិទ្ធិនាំចូលនិងចែកចាយផ្ដាច់មុខ ចេញដោយក្រសួងពាណិជ្ជកម្មសាធារណៈរដ្ឋប្រជាមានិតចិនចុះថ្ងៃទី២២ សីហាឆ្នាំ២០២៤ និងលិខិតចេញពីក្រសួងពាណិជ្ជកម្មកម្ពុជាចុះថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៤ តាមរយៈលិខិតកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលេខ ៣១៤៩ បានទទួលស្គាល់ថា ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា គឺជា ក្រុមហ៊ុនតែមួយគត់ ដែលមានសិទ្ធិ នាំចូល ចែកចាយ នូវរថយន្ត គ្រឿងបន្លាស់ និងសេវាកម្ម ម៉ាក JETOUR គ្រប់ម៉ូដែលទូទាំងប្រទេសកម្ពុជា ហើយក៏ជាក្រុមហ៊ុនតែមួយគត់ ដែលមានសិទ្ធិ ក្នុងការប្រើប្រាស់ ឬចាត់ចែងផ្តល់សិទ្ធិប្រើប្រាស់ ផ្សព្វផ្សាយ និងការលើកស្លាកយីហោ JETOUR នៅព្រះរាជាណាចក្រកម្ពុជាផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *