ព័ត៌មានសន្តិសុខសង្គម

ក្រោយពីត្រឡប់ពីបំពេញបេសកកម្មក្រៅប្រទេស ថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ព

ក្រោយពីត្រឡប់ពីបំពេញបេសកកម្មក្រៅប្រទេស ថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពរបស់យើងនៅព្រំដែនដើម្បីស្ដាប់នូវរបាយការណ៍ពីសភាពការណ៍ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ។ សម្តេចបានបញ្ជាក់រួចហើយ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ជាគោល។ ក្នុងន័យនេះសម្តេចធិបតី បានបញ្ជាឲ្យគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា ÷ ១. រៀបចំការប្រជុំ JBC ជាមួយភាគីថៃជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។ ២. ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំJBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង។ ដោយសារក្នុងពេលថ្មីៗនេះ ស្ថានភាពឈានដល់ចំណុចក្តៅនៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ដោយមានសកម្មភាពជាបន្តបន្ទាប់របស់ក្រុមជ្រុលនិយមមួយចំនួនតូចបានបំផុសនូវចលនាជាតិនិយមក្នុងប្រទេសទាំងពីរ ដែលអាចឈានទៅការប្រឈមមុខដាក់គ្នាសារជាថ្មីនៅពេលខាងមុខ។ សម្តេចធិបតីសង្ឃឹមថាភាគីទាំងពីរនិងអាចធ្វើការជាមួយគ្នាដើម្បីឈានទៅរកដំណោះស្រ័យបញ្ចប់ការវិវាទនៅតំបន់រសើបទាំងនេះ ក៏ដូចជាបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែននៅតំបន់មិនទាន់ឯកភាពគ្នាដោយសន្តិវិធី ផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ។ សម្តេច សូមបញ្ជាក់សារជាថ្មីម្ដងទៀតថា បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កំលាំងកងទ័ព។ After returning from overseas […]

ព័ត៌មានជាតិ

ឯកឧត្ដម សេង ទៀង នាយករងខុទ្ធកាល័យ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបាននាំយកថវិកាចំនួន២០.០០០.០០០រៀលទៅចូលបុណ្យសពលោកស្រី អាំ រត្ដនា

ព្រៃវែង:ថ្ងៃអាទិត្យ​ ៦កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមិថុនា​ ឆ្នាំ២០២៥៖ ឯកឧត្ដម សេង ទៀង នាយករងខុទ្ធកាល័យ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ លោក យ៉ាវ សានិន​ អភិបាលស្រុក លោកស្រីមេឃុំ ក្រុមប្រឹក្សាឃុំ បាននាំយកថវិការបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំនួន ២០ ០០០ ០០០រៀល ទៅចូលបុណ្យសពលោកស្រី អាំ រត្ដនា ដែលត្រូវជាប្រពន្ធរបស់លោកអនុសេនីយ៍ត្រី គឹម សារិ យុទ្ធជនជួរមុខដែលឈរជើងនៅតំបន់មុំបី ដែលបានទទួលមរណៈភាពដោយររោគាពាធ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅគេហដ្ឋានសព ក្នុងភូមិកន្សោមអក ឃុំកន្សោមអក។ ក្នុងពិធីនេះផងដែរ ឯកឧត្ដម ក៏បានឧបត្ថម្ភដល់កូនៗរបស់សពចំនួន ៣នាក់ ក្នុងម្នាក់ ១០០ដុល្លារ កុមារា កុមារី […]

ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ចូលរួមរំលែកទុក្ខគ្រួសារសពស្រី្តមានផ្ទៃពោះស្លាប់ដោយសារជំងឺ ដែលជាភរិយាកងទ័ពបម្រើការងារ នៅកងពលលេខ៩ ខេត្តព្រះវិហារ

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ចូលរួមរំលែកទុក្ខគ្រួសារសពស្រី្តមានផ្ទៃពោះស្លាប់ដោយសារជំងឺ ដែលជាភរិយាកងទ័ពបម្រើការងារ នៅកងពលលេខ៩ ខេត្តព្រះវិហារ…!!! សាខា កក្រក ខេត្តព្រៃវែង៖ នៅថ្ងៃទី១ ខែ មិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត រួមជាមួយក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដល់គ្រួសារសពស្រី្តមានផ្ទៃពោះស្លាប់ដោយសារជំងឺ ជាភរិយាកងទ័ពបម្រើការងារ នៅកងពលលេខ៩ នៅខេត្តព្រះវិហារ ដែលមានទីលំនៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ បានចូលរួមសម្តែងការសោកស្តាយជាពន់ពេក ជាមួយក្រុមគ្រួសារនៃសព ដែលបានបាត់បង់ភរិយា ម្តាយ ជាស្រឡាញ់ និងបាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ពីសំណាក់ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខា ក៍ដូចជាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តយសសាខា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា […]