ព្រឹកនេះ៖ លោក សុិន សារៈ ប្រធានក្រុមប្រឹក្សាក្រុង និង លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញចុះបើកការដ្ឋានស្ថាបនាផ្លូវបេតុង ប្រវែងសរុប ៧៦៧ម៉ែត្រ និងអំពូលសូឡាចំនួន ១៦ដើម ដែលជាមូលនិធិរដ្ឋបាលសង្កាត់បារាយណ៍ ក្នុងឆ្នាំ២០២៥ នៅសង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ក្នុងការចុះពិនិត្យផ្លូវបេតុងថ្មីនេះ លោក ម៉ននី បណ្ឌិត បានធ្វើការសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងបសំណូមពរដល់បងប្អូនទាំងអស់ចូលរួមថែរក្សាផ្លូវបេតុងថ្មីនេះ ជាពិសេសសូមធ្វើដំណើរទៅណាមកណា ចេះការពារសុវត្ថិភាព និងបើកបរដោយប្រុងប្រយ័ត្នទាំងអស់គ្នា។ ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលក្រុង សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ដែលតែងតែយកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋ និងបានជួយជ្រោមជ្រែងលើការសាងសង់ផ្លូវបេតុងថ្មីនេះ សម្រាប់បងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ។ ចុងបញ្ចប់ លោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុង និង លោក រិន ថីង៉ុក នាយករងទីចាត់ការផែនការវិនិយោគខេត្ត បានចែករបស់អនុស្សាវរីយ៍ជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ។ មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងក្រុង លោក លោកស្រីមន្ត្រីរាជការរដ្ឋបាលក្រុង ក្រុមប្រឹក្សាសង្កាត់បារាយណ៍ លោកចៅសង្កាត់បារាយណ៍ ប៉ុស្តិ៍នគរបាល និងបងប្អូនប្រជាពលរដ្ឋផងដែរ។ ថ្ងៃពុធ […]
Month: April 2025
នគរបាលខេត្តព្រៃវែង បន្តចុះល្បាតចល័តទាំងយប់ទាំងថ្ងៃដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ
នគរបាលខេត្តព្រៃវែង បន្តចុះល្បាតចល័តទាំងយប់ទាំងថ្ងៃដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ព្រៃវែង ៖ ដើម្បីធានាឲ្យបាននៅសន្តិសុខសុវត្ថិភាពល្អជូនដល់ប្រជាពលរដ្ឋ និង បង្ការទប់ស្កាត់រាល់បទល្មើសនានាដូចជា បញ្ហាគ្រឿងញៀន អំពើលួច ឆក់ ប្លន់ក៏ដូចជាការលុបបំបាត់ឱ្យអស់នៅបញ្ហាក្មេងទំនើង ដែលបង្ករឱ្យមានការចលាចល និងបញ្ហាអសន្តិសុខក្នុងមូលដ្ឋាន នគរបាលទូទាំងខេត្តព្រៃវែង ជាពិសេសកម្លាំងនៅតាមបណ្ដាអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង ១៣ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល បន្តអនុវត្តការងារល្បាតចល័តទាំងយប់ទាំងថ្ងៃ និងត្រៀមអន្តរាគមន៍ជួយប្រជាពលរដ្ឋគ្រប់ពេលវេលា។ គួរបញ្ជាក់ផងដែរថា ដោយមានការជំរុញណែនាំ និងចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំ នគរបាលត្រូវតែយកចិត្តទុកដាក់បម្រើនៅសេវាសាធារណ: និង រក្សាឱ្យបាននៅសន្តិសុខសុវត្ថិភាពល្អជូនដល់ប្រជាពលរដ្ឋជាពិសេសធ្វើយ៉ាងណាលុបបំបាត់ឱ្យអស់នូវបញ្ហាក្មេងទំនើងក្នុងមូលដ្ឋាន ៕