សម្ដេចតេជោ ហ៊ុន សែន រម្លឹកកាលពី ៤៩ឆ្នាំមុន នៃជីវិតអាពាហ៍ពិពាហ៍ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចេញផ្សាយ ថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានរម្លឹកកាលពី៤៩ឆ្នាំមុន នៃជីវិតអាពាហ៍ពិពាហ៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (៥មករា១៩៧៦.៥មករា២០២៥)។ នៅលើបណ្ដាញទំនាក់ទំនងសង្គម ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ សម្ដេចតេជោ បានសរសេរថា ថ្ងៃនេះជាខួប៤៩ឆ្នាំនៃថ្ងៃរៀបការរបស់ខ្ញុំនិងភរិយា (៥មករា១៩៧៦.៥មករា២០២៥) ។ដោយមិនចង់សរសេរឡើងវិញ ខ្ញុំសូមចាក់ផ្សាយនូវការអានប្រវត្តិរបស់ខ្ញុំនិងភរិយា ពីការចាប់ផ្តើមនាឆ្នាំ១៩៧៣ដល់ឆ្នាំ១៩៧៩។ សម្ដេចតេជោបន្តថា ឆ្នាំ២០២៦ខាងមុខ នឹងឈានដល់ខួបលើកទី៥០ឆ្នាំ ខ្ញុំនឹងខិតខំសរសេរបន្ថែមនូវជីវិតគ្រួសារពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០២៦បន្ថែមទៀតដែលផ្តោតសំខាន់លើការកសាងគ្រួសារពិសេសលើការអប់រំកូននិងចៅ។ គួរម្លឹកដែរថា ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ នេះ គឺខួបអាពាហ៍ពិពាហ៍ ៤៩ឆ្នាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ […]
Month: January 2025
ឯកឧត្តម ជា សុមេធី និងលោកជំទាវ សូមគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសជ័យមង្គល ខួបអនុស្សាវរីយ៍ ៤៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍
ឯកឧត្តម ជា សុមេធី និងលោកជំទាវ សូមគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសជ័យមង្គល ខួបអនុស្សាវរីយ៍ ៤៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ចេញផ្សាយ ថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០២៥ MoINFO APP ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ សូមគោរពជូនពរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសជ័យមង្គល ខួបអនុស្សាវរីយ៍ ៤៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍! ០៥.០១.១៩៧៦ – ០៥.០១.២០២៥។ ក្នុងឱកាសជ័យមង្គល ខួបអនុស្សាវរីយ៍ ៤៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍នេះ ឯកឧត្តម រដ្ឋមន្ត្រី និងលោកជំទាវ […]
សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ចេញផ្សាយ ថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០២៥ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជួបសំណេះសំណាល និងពិសាអាហារថ្ងៃត្រង់ជាមួយលោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥។
គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចវឌ្ឍនភាពបាន ៧៨%
គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចវឌ្ឍនភាពបាន ៧៨% ចេញផ្សាយ ថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០២៥ MoINFO APP ក្រុមការងារការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង) បានសម្រុកខ្លាំង ដើម្បីធានាវឌ្ឍនភាពកាន់តែប្រសើរនៅដើមខែមករា នៃដើមឆ្នាំ២០២៥នេះ។ នៅមិនយូរប៉ុន្មានទេការងារអ៊ុត AC នឹងបញ្ចប់ ខណៈដែលតាមគម្រោងការងារអ៊ុត AC គ្រោងបញ្ចប់នៅចុងរដូវប្រាំង ឆ្នាំ២០២៥ ខាងមុខនេះហើយ។ ទន្ទឹមនឹងនេះ កំណាត់ខ្លះនៃគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក៏បានស្ថាបនារួចរាល់ហើយដែរ។ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តែងចុះជាប់ផ្ទាល់ប្រចាំ ដើម្បីពិនិត្យ ដានការងារបច្ចេកទេសសាងសង់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងតាមកិច្ចសន្យា ដោយធានាបានទាំងគុណភាព និងសោភ័ណភាព។ គិតត្រឹមដើមខែមករា ឆ្នាំ២០២៥នេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨គីឡូម៉ែត្រចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៤(បំបែកស្រែអំបិល)ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន៧៨%ហើយ។ ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម […]
កសិករស្រុកឯកភ្នំធ្វើស្រូវបានទិន្នផលខ្ពស់រហូតដល់៧តោនក្នុងហិកតា
កសិករស្រុកឯកភ្នំធ្វើស្រូវបានទិន្នផលខ្ពស់រហូតដល់៧តោនក្នុងហិកតា ចេញផ្សាយ ថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០២៥ ក្រោយពីទទួលបានសំណង់ស្ទាក់ទឹកនិងប្រឡាយខ្វាត់ខ្វែងកសិករនៅស្រុកឯកភ្នំបានធ្វើការដាំដុះស្រូវទទួលបានទិន្នផលខ្ពស់កន្លែងខ្លះរហូតដល់៧តោនក្នុងមួយហិកតា ទៅតាមការថែទាំបន្ថែមរបស់ម្ចាស់ស្រែ ។ លោក លួន ភក្រ្តា មន្រ្តីក្រុមប្រឹក្សាសង្កាត់ក្តុលដូនទាវបានឱ្យដឹងថាកសិករក្នុងសង្កាត់លោកបាន សម្តែងក្តីរីករាយដែល ពួកគាត់មានទឹកស្រោចស្រពស្រែគ្រប់គ្រាន់ទាំងរដូវប្រាំង និងរដូវវស្សា ដែលធ្វើឱ្យការដាំដុះស្រូវ របស់ពួកគាត់ទទួលបានទិន្នផលខ្ពស់ ចាប់ពី៦តោន ដល់៧តោន នៅក្នុងមួយហិកតា។ លោកបញ្ជាក់ថាកសិករក្នុងសង្កាត់ក្តុលដូនទាវឆ្នាំនេះបានធ្វើការដាំដុះស្រូវប្រមាណ១៥០ហិកតាដែលអាចធ្វើបាន២រដូវក្នុងនោះរដូវវស្សាមួយរដូវនិងប្រាំងមួយរដូវ។លោកបន្ថែមថាសង្កាត់ក្តុលដូនទាវបានធ្វើការស្តារព្រែកមួយខ្សែឈ្មោះព្រែកក្តុលដែលចំណាយថវិកាជាង៣០០លានរៀលរបស់មូលនិធិរដ្ឋបាលក្រុងបាត់ដំបង ដោយតភ្ជាប់ជាមួយប្រឡាយមេរបស់សង្កាត់និងឃុំផ្សេងទៀត និងមានទ្វារទឹកបិទ បើកសម្រាប់ស្តុក និងបញ្ចូល បញ្ចេញទឹកតាមតម្រូវការ។ លោកបន្ថែមថាប្រភពទឹកដែលហូរចូលព្រែកនេះមានទឹកភ្លៀងនៅពេលខែវស្សាបិទទ្វារព្រែកដើម្បីស្តុបទឹកទុក ពេលខែប្រាំងប្រភពមកពីទឹកស្ទឹងសង្កែ និងបឹងរលួស។ កសិករមួយរូបលោក ឡុង សុគន្ធបានឱ្យដឹងថាគាត់ធ្វើស្រែ១០ហិកតាដែលធ្វើមួយឆ្នាំបានពីររដូវ បានរយៈពេល២ឆ្នាំមកហើយបន្ទាប់ពីស្តារព្រែកក្តុលមក និងមានប្រឡាយខ្វាត់ខ្វែងមានទឹកគ្រប់គ្រាន់ ធ្វើស្រែ។ យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មនិងរុក្ខាប្រមញ្ញខេត្តបាត់ដំបងឱ្យដឹងថាស្រុកឯកភ្នំឆ្នាំនេះបានធ្វើការដាំដុះស្រូវប្រាំងបានចំនួន១៤៨៨ហិកតា ស្មើជាង៧៤ភាគរយនៃផែនការ២០០០ហិកតា។ លោក ម៉ឹល សុផល អភិបាលស្រុកឯកភ្នំបានឱ្យដឹងថា កសិករនៅស្រុកឯកភ្នំបង្កបង្កើនផលស្រូវ បានទិនិន្នផលខ្ពស់ជាងមុនក្រោយពីទទួលមានប្រឡាយទឹកខ្វាត់ខ្វែងដើម្បីស្រោចស្រពទាំងប្រាំងនិងវស្សា។លោកបញ្ជាក់ថាប្រភពទឹកសំខាន់ក្នុងស្រុកឯកភ្នំមាន២ធំៗក្នុងនោះមានទំនប់ស្ទាក់ទឹកសាលាតាអនដែលអាចស្ទាក់ស្ទឹកសង្កែបង្ហូរចូលព្រែកស្នោរដែលអាច ស្រោចស្រព ស្រូវ និងដំណាំផ្សេងៗ របស់ប្រជាពលរដ្ឋនៅឃុំព្រែកខ្ពប និងឃុំព្រែកហ្លួង និងមួយទៀតព្រែកដូនទាវ អាចស្រោចស្រពស្រូវ និងដំណាំប្រជាពលរដ្ឋនៅឃុំពាមឯក ឃុំព្រែកនរិន្ទជាដើម […]
ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំចេញសេចក្តីបំភ្លឺ
ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចេញសេចក្ដីបំភ្លឺព័ត៌មានពាក់ព័ន្ធនឹងការចុះផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ” Jee Phan Mai ” និងហ្វេសប៊ុកផេក” NFP News 24h “ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ ដែលបានកើតឡើងកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិតាមាឃចាស់ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ