ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំមេដាយជូនមន្ត្រីរាជការនៃក្រសួងព័ត៌មាន

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំមេដាយជូនមន្ត្រីរាជការនៃក្រសួងព័ត៌មាន ចេញផ្សាយ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំមេដាយជូនមន្ត្រីរាជការនៃក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។

ព័ត៌មានជាតិ

ត្រីមាសទី៣ឆ្នាំនេះ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័ត​ភ្នំពេញ​កើនឡើងជាង២៦ភាគរយ

ត្រីមាសទី៣ឆ្នាំនេះ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័ត​ភ្នំពេញ​កើនឡើងជាង២៦ភាគរយ ចេញផ្សាយ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៤ យោងតាមកំណត់ត្រាទិន្នន័យកំពង់ផែស្វយ័តភ្នំពេញបានឱ្យដឹងថា បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ​ក្នុងត្រីមាសទី​៣​ ឆ្នាំ​២០២៤​ មានចំនួន​ ១៦១ ៣៧៣​ TEUs កើនចំនួ​ន​ ២៦,១៣% ធៀបនឹងត្រីមាសទី៣​ ឆ្នាំ២០២៣។ដោយឡែក គិតតែ​អំឡុងខែកញ្ញា​ ឆ្នាំ២០២៤​ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានចំនួន​ ៥២ ២៨៣​ TEUs កើនចំនួន​ ៤៥,១១%​ ធៀប​នឹង​ខែកញ្ញា​ ឆ្នាំ​២០២៣។ ប្រភពដដែលបន្តថា នៅខែកញ្ញា ឆ្នាំ២០២៤​ បរិមាណ​នាវាដឹកអ្នក​ដំណើរ​​មានចំនួន​ ៦៥​ ជើង​ កើន​ ២០,៣៧%​ ធៀបនឹងខែកញ្ញា​ ឆ្នាំ២០២៣​ និងអ្នកដំណើរសរុបចំនួន​ ២​ ៤៣៥​ នាក់​ កើន​ ១១,០៩%​ ធៀបនឹងខែកញ្ញា​ ឆ្នាំ២០២៣។ សម្រាប់ត្រីមាសទី​៣​ ឆ្នាំនេះដែរ បរិមាណ​នាវាដឹកអ្នកដំណើរ​ មាន​ចំនួន​ ១៣៥ ជើង​ […]

ព័ត៌មានជាតិ

កម្ពុជា លើកទឹកចិត្តឱ្យពន្លឿនកិច្ចព្រមព្រៀង ស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-សាធារណរដ្ឋកូរ៉េ

កម្ពុជា លើកទឹកចិត្តឱ្យពន្លឿនកិច្ចព្រមព្រៀង ស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-សាធារណរដ្ឋកូរ៉េ ចេញផ្សាយ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៤ AKP ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤– នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យអាស៊ាន និងសាធារណរដ្ឋកូរ៉េ ពន្លឿនការសម្រេចឲ្យបាន នូវកិច្ចព្រមព្រៀងស្តីពី សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស អាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលនឹងជំរុញការផ្លាស់ប្តូរទេសចរណ៍ ។ យោងតាមលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២៥ របស់ក្រសួងការបរទេសខ្មែរ កាលពីថ្ងៃទី១០ តុលា បានឱ្យដឹងថា “នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ​ លើកទី២៥ ដើម្បីរំលឹកខួបអនុស្សាវរីយ៍ លើកទី៣៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ សម្តេចធិបតី បានគូសបញ្ជាក់ អំពីការអនុម័តសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ អាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលជាបង្គោលចរដ៏សំខាន់មួយទៀត ក្នុងដំណើររួមគ្នាអស់រយៈពេល ជាង៣ទសវត្សរ៍មកនេះ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព”។ ក្រសួងការបរទេសបញ្ជាក់បន្ថែមថា “ចំពោះវិស័យសេដ្ឋកិច្ច សម្តេចធិបតី បានសង្កត់ធ្ងន់ថា ជាលទ្ធផលនៃការប្រើប្រាស់បានពេញលេញ […]

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៩ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៩ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤៕

ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងដែនដីចង់ឱ្យមណ្ឌលគិរី ក្លាយជា​ខេត្តមានសក្តានុពលទេសចរណ៍ និងសេដ្ឋកិច្ច

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងដែនដីចង់ឱ្យមណ្ឌលគិរី ក្លាយជា​ខេត្តមានសក្តានុពលទេសចរណ៍ និងសេដ្ឋកិច្ច ចេញផ្សាយ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៤ នៅខេត្តមណ្ឌលគិរីកាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងពីបំណងចង់ឱ្យ​ខេត្តតូច​ច្រឡឹងភាគឦសានមួយនេះមានសក្ដានុពលទាក់ទាញភ្ញៀវ​ទេសចរជាតិ-អន្តរជាតិ និងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច និង​ជីវភាពរបស់​ប្រជាពលរដ្ឋ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ដល់មន្រ្តី​ចូលរួមថា ក្រសួងរៀបចំ​ដែនដី នគរូបនីយ​កម្ម និងសំណង់ បាន​និងកំពុងឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏​ពិសិដ្ឋរបស់​ប្រមុខរាជរដ្ឋា​ភិបាលកម្ពុជាដែលបានដាក់ចេញនូវគោលការណ៍ និង​ទស្សនៈ​វិស័យ​ក្នុងវិស័យ​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ប្រជាជាតិ​កម្ពុជាដោយធ្វើយ៉ាងណា​ជំរុញការងារចុះបញ្ជី​ដីធ្លី​បង្ហើយ​ឱ្យបានចប់​សព្វគ្រប់ រៀបចំទីក្រុង ទីប្រជុំជនឱ្យបានល្អ ក្លាយជាភូមិឋានក្សេមក្សាន្ត និងផ្ដល់ទ្រនំសុភមង្គលសម្រាប់​ប្រជា​ពលរដ្ឋគ្រប់រូប។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងអំពីផែនការរបស់ក្រសួងសម្រាប់អនុវត្តក្នុងអាណត្តិទី៧ នេះនិងស្នើសុំឱ្យមានការ​ចូលរួម​សហការ​ដើម្បីឈានទៅសម្រេចជោគជ័យតាមផែនការដែលបានគ្រោងទុក។ កិច្ចការចុះបញ្ជីដីធ្លីមិនអាចអនុវត្តតែម្នាក់ឯងបានទេ ទាមទារឱ្យមាន​កិច្ចសហការពី​គ្រប់​ភាគី​ពាក់ព័ន្ធរួមនិងអាជ្ញាធរដែនដីផង​ដែរ​នោះទើបជំរុញឱ្យការងារ​ចុះបញ្ជី​ដីធ្លីក្នុងខេត្តមណ្ឌលគិរីប្រព្រឹត្តទៅ​ដោយរលូននិងបញ្ចប់ដោយជោគជ័យជាប្រយោជន៍​ងាយស្រួល​ក្នុងការរៀបចំខេត្តមណ្ឌលគិរីឱ្យបានល្អប្រសើរ ស្របតាមសក្តា​នុពលសេដ្ឋកិច្ចរបស់ខេត្ត ពីព្រោះមណ្ឌលគីរីជាខេត្តភូមិភាគ​ឦសាន​នៃប្រទេសកម្ពុជា ដែលជារបៀងសេដ្ឋកិច្ចមួយដ៏សំខាន់និង​មានសក្តានុពល​ទាំងកសិ-ឧស្សាហកម្ម និងអេកូទេសចរណ៍។នេះជាការបញ្ជាក់របស់ឯកឧត្តម សាយ សំអាល់ ។ នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តមណ្ឌលគិរី ដែលបានសហការ​ជាមួយមន្ទីររៀបចំដែនដី […]

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីជូនដំណឹងស្ដីពី តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្ត

ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីជូនដំណឹងស្ដីពី តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។ តាមសេចក្តីជូនដំណឹងខាងលើ៖ – ប្រេងសាំងធម្មតា = ៣.៩៥០រៀល/លីត្រ (ឡើងថ្លៃ ៥០៛) – ប្រេងម៉ាស៊ូត = ៣.៨០០រៀល/លីត្រ (ឡើងថ្លៃ ១០០៛)

ព័ត៌មានជាតិ

សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ឆ្លៀតជួបសំណេះសំណាលជាមួយ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Antony J. Blinken ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១២

សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ឆ្លៀតជួបសំណេះសំណាលជាមួយ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Antony J. Blinken ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១២ 🇰🇭🇺🇸 ទីក្រុងវៀងចន្ទន៍, ១១ តុលា ២០២៤ Join AMS One-minute

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្ដម Xavier Bettel ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេស នៃប្រទេសលុចសំបួ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រឹកថ្ងៃសុក្រ ទី១១ តុលា ២០២៤៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្ដម Xavier Bettel ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេស នៃប្រទេសលុចសំបួ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រឹកថ្ងៃសុក្រ ទី១១ តុលា ២០២៤៕

ព័ត៌មានជាតិ

សិក្ខាសាលាស្តីពី ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងអនុវត្តគោលការណ៍ឆន្ទៈល្អ ចាប់ផ្តើមនៅព្រឹកថ្ងៃទី១០ ខែតុលានេះ

សិក្ខាសាលាស្តីពី ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងអនុវត្តគោលការណ៍ឆន្ទៈល្អ ចាប់ផ្តើមនៅព្រឹកថ្ងៃទី១០ ខែតុលានេះ ចេញផ្សាយ ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាដែលរៀបចំនៅព្រឹកថ្ងៃទី១០តុលានេះ នៅសណ្ឋាគារសុខាភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធទាំងរដ្ឋ និងវិស័យឯកជនប្រមាណ១០០០នាក់។ នេះគឺជាការជួបជុំសំណេះសំណាលរវាងមន្ត្រីស្ថាប័នរដ្ឋជាមួយតំណាងអ្នកលក់គ្រឿងស្រវឹង និងតំណាងអ្នកផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដើម្បីរកមធ្យោបាយឈានឆ្ពោះទៅគ្រប់គ្រងសណ្តាប់ធ្នាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង។ នៅក្នុងជំនួបនេះមានរៀបចំតុមូលដើម្បីពិភាក្សាលើប្រធានបទ «ផលប៉ះពាល់ និងការរៀបចំ សណ្តាប់ធ្នាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង» ប្រធានបទ «ការអនុវត្តច្បាប់ និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធការផ្សព្វផ្សាយ ផលិតផលគ្រឿងស្រវឹង នៅព្រះរាជាណា ចក្រកម្ពុជា» ព្រមទាំងមតិទៅលើ «ការអប់រំណែនាំប្រជាពលរដ្ឋឱ្យ ទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ»៕

ព័ត៌មានជាតិ

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ Outcomes of the 44th and 45th ASEAN Summits