ព័ត៌មានជាតិ

ព្រះករុណា ព្រះមហាក្សត្រ អំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន រួបរួមសាមគ្គីជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ ដើម្បីរួមចំណែកការពារ និង កសាងមាតុភូមិលើគ្រប់វិស័យ

ព្រះករុណា ព្រះមហាក្សត្រ អំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន រួបរួមសាមគ្គីជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ ដើម្បីរួមចំណែកការពារ និង កសាងមាតុភូមិលើគ្រប់វិស័យ ចេញផ្សាយ ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៤ AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤–ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន រួបរួមសាមគ្គីជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋយើង ដើម្បីរួមចំណែកការពារ និង កសាងមាតុភូមិលើគ្រប់វិស័យ។ ក្នុងមិទ្ទីញមហាជនអបអរសាទរខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅទីលានខាងមុខព្រះទីនាំងចន្ទច្ឆាយា ព្រះបរមរាជវាំង ព្រះអង្គបានមានព្រះរាជឱង្កាថា មហាសាមគ្គីជាតិទាំងមូលនេះ ជាមូលដ្ឋានធ្វើឱ្យស្ថានភាពសង្គមជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលជាប្រភពកំណត់នៃការអភិវឌ្ឍលើវិស័យនានា ជាពិសេសវិស័យសេដ្ឋកិច្ច ដែលជាដង្ហើមរបស់ជាតិយើង។ ព្រះអង្គបានបន្តថា សមិទ្ធផលដ៏ធំធេងទាំងឡាយ ដែលយើងសម្រេចបាននេះ ពិតជាបានមកតាមរយៈការខិតខំពង្រីកនូវវប្បធម៌សន្តិភាព ការផ្សះផ្សាបង្រួបបង្រួមជាតិ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ការគោរពសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូរ របស់មនុស្ស ការការពារសន្តិសុខ សុវត្ថិភាព ស្ថិរភាព […]

ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សូមក្រុមប្រឆាំងជ្រុលនិយមបញ្ឈប់ការយកបញ្ហា CLVមកធ្វើអាជីវកម្មនយោបាយបំផ្លិចបំផ្លាញខ្មែរតទៅទៀត

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សូមក្រុមប្រឆាំងជ្រុលនិយមបញ្ឈប់ការយកបញ្ហា CLVមកធ្វើអាជីវកម្មនយោបាយបំផ្លិចបំផ្លាញខ្មែរតទៅទៀត

ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សូមក្រុមប្រឆាំងជ្រុលនិយមបញ្ឈប់ការយកបញ្ហា CLVមកធ្វើអាជីវកម្មនយោបាយបំផ្លិចបំផ្លាញខ្មែរតទៅទៀត

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សូមក្រុមប្រឆាំងជ្រុលនិយមបញ្ឈប់ការយកបញ្ហា CLVមកធ្វើអាជីវកម្មនយោបាយបំផ្លិចបំផ្លាញខ្មែរតទៅទៀត ចេញផ្សាយ ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៤ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ថា CLVរួចរាល់ចប់សព្វគ្រប់ហើយ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានផ្ញើលិខិតកាទូតមួយទៅរដ្ឋមន្រ្តីការបរទេស ឡាវ និងវៀតណាម អំពីការសម្រេចចិត្តរបស់កម្ពុជាក្នុងការបញ្ចប់គម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម។ នៅក្នុងលិខិតបានលើកឡើងអំពីមូលហេតុថា ដោយអាណត្តិកិច្ចសហប្រតិបត្តិការបានឈានដល់គោលដៅរបស់ខ្លួន ដូច្នេះកម្ពុជាជឿជាក់ថា ប្រទេសនីមួយៗមានសមត្ថភាពពេញលេញក្នុងការបន្ត និងធានាការអភិវឌ្ឍប្រទេសរៀងៗខ្លួន។ សម្តេចតេជោបានបញ្ជាក់ថា ក្រោយពីការចូលរួមក្នុងគម្រោងនេះអស់រយៈពេល២៥ឆ្នាំមកនេះ បានធ្វើអោយកម្ពុជាមានលទ្ធភាពកសាងបានសមិទ្ធផលជាច្រើន លើកិច្ចការសង្គមកិច្ច ហេដ្ឋារចនាសម្ព័ន្ធកសិកម្មនិងគមនាគមន៍តភ្ជាប់ទៅទីប្រជុំជននិងទីក្រុង ព្រមទាំងទីផ្សារពាណិជ្ជកម្មសម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។ ប៉ុន្តែ «ដោយគិតគូពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី«ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA […]

ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អនុញ្ញាតឱ្យលោកជំទាវ ទេព កូលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អនុញ្ញាតឱ្យលោកជំទាវ ទេព កូលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ចេញផ្សាយ ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោកជំទាវ ទេព កូលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។

ព័ត៌មានជាតិ

ក្រុងបាត់ដំបងសង្ឃឹមថាមានកំណើនទេសចរថែមទៀតក្រោយជាប់ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី

ក្រុងបាត់ដំបងសង្ឃឹមថាមានកំណើនទេសចរថែមទៀតក្រោយជាប់ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ចេញផ្សាយ ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានសម្រេចប្រកាសជាផ្លូវការថា ទីក្រុងបាត់ដំបងជា “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ។ ការប្រកាសនេះបានធ្វើឡើងនាដើមសប្តាហ៍នេះនៅ សាលាខេត្តបាត់ដំបង ដោយមានការចូលរួមពីឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង លោកស្រី Dr. Ada Moadsiri តំណាងអង្គការសុខភាពពិភពលោកនៅកម្ពុជា (WHO)មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក សង្កាត់ ម្ចាស់អាជីវកម្មទេសចរណ៍ យុវជន និងសិស្សានុសិស្ស។ ឯកឧត្តម ហួត ហាក់ បានគូសបញ្ជាក់ថា សមិទ្ធផលដែលក្រុងបាត់ដំបងសម្រេចបាននៅថ្ងៃនេះមិនត្រឹមតែជាការជំរុញឱ្យមានការអនុវត្តច្បាប់ ស្តីពី “ការត្រួតពិនិត្យផលិតផលថ្នាំជក់” និងលិខិតបទដ្ឋានគតិនានាប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏បានបង្ហាញឱ្យឃើញ ពីការចូលរួមកាត់បន្ថយផលប៉ះពាល់អវិជ្ជមានក្នុងវិស័យទេសចរណ៍និងបង្កើនភាពជឿទុកចិត្តថែមមួយកម្រិតទៀតនៅក្នុងចំណោមភ្ញៀវទេសចរទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ។ការសម្រេចបាន “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី” របស់ក្រុងបាត់ដំបងនៅថ្ងៃនេះ បានបញ្ជាក់យ៉ាង ច្បាស់ពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលក្រុង និងផ្នែកពាក់ព័ន្ធទាំងអស់នៅក្នុងក្រុងទាំងមូល រួមទាំងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ផងដែរ ក្នុងការចូលរួមរៀបចំក្រុងរបស់ខ្លួនជា “ទីក្រុងទេសចរណ៍ គ្មានផ្សែងបារី”។ […]

ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន ស្តីពី កិច្ចសន្ទនាថ្នាក់តំបន់ស្តីពីការចែករំលែកការរអនុវត្តល្អៗ ក្នុងការពង្រឹង សិទ្ធិមនុស្សអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ាន

សេចក្តីប្រកាសព័ត៌មាន ស្តីពី កិច្ចសន្ទនាថ្នាក់តំបន់ស្តីពីការចែករំលែកការរអនុវត្តល្អៗ ក្នុងការពង្រឹង សិទ្ធិមនុស្សអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ាន

ព័ត៌មានជាតិ

ប្រមុខថ្នាក់ដឹកនាំ អញ្ជើញចូលរួមដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីមហាមិទ្ទិញ នៅមុខព្រះបរមរាជវាំង ក្នុងឱកាសនៃព្រះរាជពិធីខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ

ប្រមុខថ្នាក់ដឹកនាំ អញ្ជើញចូលរួមដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីមហាមិទ្ទិញ នៅមុខព្រះបរមរាជវាំង ក្នុងឱកាសនៃព្រះរាជពិធីខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ចេញផ្សាយ ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៤ MoINFO APP ប្រមុខថ្នាក់ដឹកនាំ អញ្ជើញចូលរួមដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីមហាមិទ្ទិញ នៅមុខព្រះបរមរាជវាំង ក្នុងឱកាសនៃព្រះរាជពិធីខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នាព្រឹកថ្ងៃពុធ ទី៣០ តុលា ២០២៤។

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងព្រះរាជពិធីមហាមិទ្ទីញខួបលើកទី២០ ព្រះវស្សានៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងព្រះរាជពិធីមហាមិទ្ទីញខួបលើកទី២០ ព្រះវស្សានៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយ ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៤ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញក្នុងព្រះរាជពិធីមហាមិទ្ទីញខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅមុខព្រះទីនាំងចន្ទឆាយា ព្រះបរមរាជវាំង។ ព្រះរាជពិធីនេះ មានការយាង និងអញ្ជើញចូលរួមពីឥស្សរជន និងថ្នាក់ដឹកនាំស្ថាប័នកំពូលសំខាន់ៗរួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា , សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា , សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត […]

ព័ត៌មានជាតិ

សេចក្តីបដិសេធព័ត៌មាន៖ មន្ទីរទេសចរណ៍ខេត្តព្រៃវែងសូមបដិសេធទាំងស្រុងចំពោះការផ្សាយព័ត៌មានមិនពិតរបស់ក្រុមអាស៊ីសេរី តាមរយៈគណនី Facebook Page ឈ្មោះ RFA Khmer

សេចក្តីបដិសេធព័ត៌មាន៖ មន្ទីរទេសចរណ៍ខេត្តព្រៃវែងសូមបដិសេធទាំងស្រុងចំពោះការផ្សាយព័ត៌មានមិនពិតរបស់ក្រុមអាស៊ីសេរី តាមរយៈគណនី Facebook Page ឈ្មោះ RFA Khmer ។ ការបានផ្សាយថាអាជីវកម្មកាយភ្នំប៉ះពាល់វិស័យទេសចរណ៍នៅតំបន់បាភ្នំ ជាសកម្មភាពធ្វើឡើងដើម្បីមួលបង្កាច់ ក្នុងចេតនាទុច្ចរិត ញុះញង់សាធារណៈជនឱ្យយល់ច្រឡំមកលើអាជ្ញាធរ និងបានប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សនិងអភិវឌ្ឍតំបន់ទេសចរណ៍នៅក្នុងស្រុកបាភ្នំ ក៏ដូចជាខេត្តទាំងមូល។ មន្ទីរទេសចរណ៍សូមបញ្ជាក់ជូនថា ក្នុងរយះពេល៩ខែដើមឆ្នាំ២០២៤ នេះ គឺរមណីយដ្ឋាននគរភ្នំទទួលបានភ្ញៀវទេសចរ ចំនួន ២៥៧.២៤៩នាក់ ដោយឡែកក្នុងខែតុលានេះ គឺមានភ្ញៀវទេសចរមកទស្សនាកាន់តែកើនឡើងថែមទៀត ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ។ រដ្ឋបាលខេត្តព្រៃវែង រដ្ឋបាលស្រុកបាភ្នំ និងមន្ទីរទេសចរណ៍ខេត្តព្រៃវែង តែងតែយកចិត្តទុកដាក់លើការរៀបចំតំបន់ទេសចរណ៍មួយនេះឱ្យមានព្រឹត្តិការណ៍ទេសចរណ៍ ពិធីសាសនាជាច្រើនបន្តបន្ទាប់ ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត បង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងប្រតិបត្តិករទេសចរណ៍ ។ ក្នុងន័យនេះ មន្ទីរទេសចរណ៍ខេត្តព្រៃវែង សូមគោរពអរគុណដល់សាធារណៈជនទាំងអស់តែងតែយកចិត្តទុកដាក់លើតំបន់ទេសចរណ៍ក្នុងខេត្តព្រៃវែង និងសូមគោរពអញ្ញើញភ្ញៀវទេសចរអញ្ញើញមកទស្សនានៅរមណីយដ្ឋាននគរភ្នំ ឱ្យបានច្រើនកុះករ សូមអរគុណ ។ ប្រភព៖ មន្ទីរទេសចរណ៍ខេត្តព្រៃវែង សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

ព័ត៌មានជាតិ

កម្រងរូបភាព ព្រះរាជពិធីមហាមិទ្ទិញ អបអរសាទរព្រះរាជពិធីខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

កម្រងរូបភាព ព្រះរាជពិធីមហាមិទ្ទិញ អបអរសាទរព្រះរាជពិធីខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយ ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៤ MoINFO APP កម្រងរូបភាព ព្រះរាជពិធីមហាមិទ្ទិញ អបអរសាទរព្រះរាជពិធីខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងនៅមុខព្រះបរមរាជវាំង ព្រឹកថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤។