សម្តេចធិបតី នាយករដ្ឋមន្ត្រី លើកឡើង៤ចំណុច នៃវត្តមាននៃសាកលវិទ្យាល័យរបស់អង់គ្លេសនៅកម្ពុជា ចេញផ្សាយ ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០២៤ MoINFO ក្នុងនាមជាអតីតនិស្សិត ដែលបានសិក្សានៅចក្រភពអង់គ្លេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវសេចក្តីរំភើបជាពិសេស ចំពោះវត្តមាននៃសាកលវិទ្យាល័យ De Montfort នៅកម្ពុជា។ ក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ សាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា នាថ្ងៃព្រហស្បតិ៍ ៤ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ៨ ខែ សីហា គ្រិស្តសរាជ ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បាននង្ហាញនូវអត្ថន័យ ៤ យ៉ាង នៃវដ្តមានសាកលវិទ្យាល័យរបស់អង់គ្លេសនៅកម្ពុជា រួមមាន៖ ទី១- វត្តមាននេះ បង្ហាញពីការទទួលស្គាល់គុណភាពអប់រំរបស់ ព្រះរាជាណាចក្រកម្ពុជា និង សមត្ថភាព របស់និស្សិតខ្មែរថា អាចចូលរៀនបាន, […]
Month: August 2024
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញមកផ្ទាល់ដើម្បីថ្លែងអំណរគុណដល់ពុកម៉ែបងប្អូននៅស្រុកគងពិសី
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញមកផ្ទាល់ដើម្បីថ្លែងអំណរគុណដល់ពុកម៉ែបងប្អូននៅស្រុកគងពិសីដែលបានចូលរួមក្នុងការងារចុះបញ្ជីដីបង្ហើយ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មេភូមិ មេឃុំ និងអជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានបំពេញបេសកកម្មដ៏វិសេសវិសាលថ្លៃថ្លាជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺរហូតសម្រេចបាននូវការចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូននាពេលនេះ។ ពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៣០ភូមិ ក្នុងឃុំវាល និងឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤
ជំនួបឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនាយកប្រតិបត្តិអង្គការ Gavi នៅសាធារណៈរដ្ឋប្រជាមានិតឡាវ
ជំនួបឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនាយកប្រតិបត្តិអង្គការ Gavi នៅសាធារណៈរដ្ឋប្រជាមានិតឡាវ ============== ទីក្រុងវៀងចន្ទន៍៖ នៅក្នុងអំឡុងពេលបំពេញបេសកកម្មចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រីវេជ្ជបណ្ឌិត Sania Nishatar នាយកប្រតិបត្តិអង្គការ និងប្រតិភូ Gavi, the Vaccine Alliance និងប្រតិភូ នៅសាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជាបានថ្លែងអំណរគុណចំពោះការគាំទ្រជាបន្តបន្ទាប់របស់ Gavi ដល់ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០០១។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ Gavi ដែលបានប្តេជ្ញាបន្តគាំទ្រពង្រឹងកម្មវិធីជាតិផ្តល់ថ្នាំបង្ការរបស់កម្ពុជា តាមរយៈគម្រោង Gavi-FPP សម្រាប់រយៈពេល ៥ ឆ្នាំ(២០២៣ ដល់ ២០២៧)បន្ថែម ដែលការគាំទ្រថ្មីនេះរបស់ […]
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលក្នុងពិធីបើកការពិនិត្យជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងប្រគល់រទេះរុញជូនជនដែលមានពិការ
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលក្នុងពិធីបើកការពិនិត្យជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងប្រគល់រទេះរុញជូនជនដែលមានពិការ ព្រៃវែង:ព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលក្នុងពិធីបើកការពិនិត្យជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងប្រគល់រទេះរុញជូនជនដែលមានពិការភាព ព្រមទាំងចែកសម្ភារៈសិក្សាជូនសិស្សានុសិស្សចំនួន២០០នាក់ នៅសង្កាត់ជើងទឹក ក្រុងព្រៃវែង ដែលប្រព្រឹត្តទៅនៅបរិវេណសាលាសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមគ្រូពេទ្យ និងបងប្អូនប្រជាជាពលរដ្ឋជាច្រើនរូបទៀតផងដែរ។
ចូលរួមបើកការដ្ឋានសាងសង់ ”ព្រែកជីកហ្វូណនតេជោ” ដែលជាគម្រោងប្រវត្តិសាស្រ្ត សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
គម្រោង “ព្រែកជីកហ្វូណនតេជោ” គឺជាគម្រោងមួយដ៏ធំមហិមា និង មានលក្ខណៈជាយុទ្ធសាស្រ្តពិសេស ដែលសាងសង់ឡើងក្នុងគោលដៅលើកកម្ពស់សកម្មភាពដឹកជញ្ជូនទំនិញ កសិផល និងភ្ញៀវទេសចរ គ្រប់គ្រងទឹកជំនន់ និង គរោះរាំងស្ងួត រួមទាំងពង្រឹងឯករាជ្យភាព អធិបតេយ្យភាព និងពង្រីកឧត្តមភាពនៃការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាផ្ទាល់។ ក្នុងនីតិកាលទី ៧ នេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយបានកំណត់ចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ ក្នុងនោះ ការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងគម្រោងផ្លូវនាវាចរណ៍ ត្រូវបានចាត់ទុកជាអាទិភាពគន្លឹះមួយក្នុងចំណោមវិស័យសំខាន់ៗជាច្រើនទៀត នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ។ រាជធានីភ្នំពេញ ថ្ងៃចន្ទ ទី៥ សីហា ២០២៤ 🌐 Hun Manet (https://www.facebook.com/profile.php?id=100069511484329) 🌐 Samdech Thipadei Hun Manet, Prime Minister (https://www.facebook.com/Dr.Hunmanetofcambodia)of Cambodia (https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol) 🌐 Instagram (https://www.instagram.com/dr.hunmanetofcambodia) 🌐 X(Twitter) (https://twitter.com/dr_hunmanet_pm) 🌐 […]