ព័ត៌មានជាតិ

ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អន ភារៈ អភិបាលរងខេត្ត តំណាង ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួម ក្នុងកម្មវិធីសម្ភោធសមិទ្ធិផលនានា និងពុទ្ធាភិសេកនៅវត្ត សិរីសារពេជ្ញ ក្រោមអធិបតីភាពឯកឧត្តម ពេជ្រ ជីវ័ន្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង

ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អន ភារៈ អភិបាលរងខេត្ត តំណាង ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួម ក្នុងកម្មវិធីសម្ភោធសមិទ្ធិផលនានា និងពុទ្ធាភិសេកនៅវត្ត សិរីសារពេជ្ញ ក្រោមអធិបតីភាពឯកឧត្តម ពេជ្រ ជីវ័ន្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។

ព័ត៌មានជាតិ

លិខិតថ្លែងអំណរគុណរបស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជូនឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានចូលរួមសហការក្នុងការផ្សព្វផ្សាយសារអប់រំសុខភាព ស្តីពីជំងឺមិនឆ្លងដោយផ្តោតលើកត្តាហានិភ័យទាំង ៤

លិខិតថ្លែងអំណរគុណរបស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជូនឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានចូលរួមសហការក្នុងការផ្សព្វផ្សាយសារអប់រំសុខភាព ស្តីពីជំងឺមិនឆ្លងដោយផ្តោតលើកត្តាហានិភ័យទាំង ៤ ដូចជា៖ របបអាហារមានសុខុមាលភាព ការហាត់ប្រាណ ចៀងវាងការប្រើប្រាស់ផលិតផលថ្នាំជក់ និងកាត់បន្ថយគ្រឿងស្រវឹង ទៅតាមបណ្តាញព័ត៌មាន ស្ថានីយទូរទស្សន៍ ផ្ទាំងវីដេអូនៅតាមទីសាធារណៈ និងសម្របសម្រួលដាក់សារនៅក្នុងកម្មវិធី Call Tune ក្នុងប្រព័ន្ធទូរស័ព្ទ។

ព័ត៌មានជាតិ

នគរបាលខេត្តព្រៃវែង ចុះធ្វើវេទិកាសាធារណៈពីគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាព ដោះស្រាយរាល់សំណូមពរប្រជាពលរដ្ឋក្នុងមូលដ្ឋាន

នគរបាលខេត្តព្រៃវែង ចុះធ្វើវេទិកាសាធារណៈពីគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាព ដោះស្រាយរាល់សំណូមពរប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រៃវែង ៖ នគរបាលខេត្តព្រៃវែង បន្តចុះធ្វើវេទិកាសាធារណៈ ស្តីអំពីគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាព នៅតាមបណ្តា ទីសារណៈ និងដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំង ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីពន្លឿនប្រសិទ្ធភាពការងារ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា។ មិនតែប៉ុណ្ណោះ នគរបាលខេត្តព្រៃវែង តែងតែចុះផ្សព្វផ្សាយអប់រំណែនាំជាប្រចាំ និងស្ដាប់យោបល់ សំណូមពរផ្សេងៗ ហើយលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវហ៊ានរាយការណ៍អំពីហេតុការណ៍ រាល់ពេលមានបាតុភាពផ្សេងៗដែលកើតមានឡើងក្នុងមូលដ្ឋាន ជូនសមត្ថកិច្ចជាបន្ទាន់ ដើម្បីងាយស្រួលដោះស្រាយភ្លាមៗ តាមដែលអាចធ្វើទៅបាន និងឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋផងដែរ ។ បន្ថែមពីនេះទៅទៀតនគរបាលខេត្តព្រៃវែង បានធ្វើការផ្សព្វផ្សាយបន្ថែមពាក់ព័ន្ធផលប៉ះពាល់​ នៃការសេពគ្រឿងញៀន ច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ ជាពិសេសបញ្ហាក្មេងទំនើង ៕

ព័ត៌មានជាតិ

កម្ពុជា ចាប់យកអនាគតរថយន្តអគ្គិសនី ជាមួយ នឹងការសម្ពោធរថយន្ត Chang An Deepal LO7 និង Chang An Deepal SO7របស់ក្រុមហ៊ុន RMA Cambodia

កម្ពុជា ចាប់យកអនាគតរថយន្តអគ្គិសនី ជាមួយ នឹងការសម្ពោធរថយន្ត Chang An Deepal LO7 និង Chang An Deepal SO7របស់ក្រុមហ៊ុន RMA Cambodia ចេញផ្សាយ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរថយន្តអគ្គិសនីម៉ូដែលចុងក្រោយរបស់ក្រុមហ៊ុន RMA Cambodia គឺរថយន្ត Chang An Deepal LO7 និង Chang An DeepalSO7 ដែលនេះជាជំហានថ្មីមួយទៀតក្នុងដំណើរឆ្ពោះទៅអនាគតនៃរថយន្តអគ្គិសនី និងនវានុវត្តន៍បច្ចេកវិទ្យានៅកម្ពុជា។ នៅក្នុងសុន្ទរកថាបើកពិធីសម្ពោធរថយន្តអគ្គិនីនេះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីនិន្នាការរថយន្តអគ្គិសនីនៅលើទីផ្សារពិភពលោក ដែលជំរុញដោយតម្រូវការអ្នកប្រើប្រាស់ផង និងបទបញ្ញតិអន្តរជាតិដែលទាមទារឱ្យកាត់បន្ថយការបំភាយឧស្ម័នពុលពីយានយន្តផង។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា៖ “វត្តមានរថយន្តអគ្គិសនីថ្មីនេះនឹងផ្តល់ឱកាសការងារថ្មីៗ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច ហើយឧស្សាហកម្មរថយន្តអគ្គិសនីនៅកម្ពុជាអាចជាកាតាលីករដើម្បីជំរុញការផ្ទេរបច្ចេកវិទ្យា […]

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជំរុញអនុវត្តវិធានការគន្លឹះវិស័យអប់រំ​ នៅសាលាបឋមសិក្សាត្រពាំងក្អែក​ នៅភូមិត្រពាំងក្អែក​ សង្កាត់វាលពង់​ ក្រុងឧត្តុង្គម៉ែជ័យ​

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជំរុញអនុវត្តវិធានការគន្លឹះវិស័យអប់រំ​ នៅសាលាបឋមសិក្សាត្រពាំងក្អែក​ នៅភូមិត្រពាំងក្អែក​ សង្កាត់វាលពង់​ ក្រុងឧត្តុង្គម៉ែជ័យ​។ ខេត្តកំពង់ស្ពឺ​ ព្រឹកថ្ងៃសៅរ៍​ ទី២៤​ សីហា​ ២០២៤

ព័ត៌មានជាតិ

ក្រសួងព័ត៌មាន ផ្សព្វផ្សាយឯកសារផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការដើម្បីអនុវត្ត និងសម្រេចឱ្យបានចក្ខុវិស័យក្រសួងព័ត៌មាន

ក្រសួងព័ត៌មាន ផ្សព្វផ្សាយឯកសារផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការដើម្បីអនុវត្ត និងសម្រេចឱ្យបានចក្ខុវិស័យក្រសួងព័ត៌មាន ចេញផ្សាយ ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៤ (ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ បានផ្សព្វផ្សាយឯកសារផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការដើម្បីអនុវត្ត និងសម្រេចឱ្យបានចក្ខុវិស័យក្រសួងព័ត៌មាន ដែលជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល។ ឯកសារផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០២៤-២០២៨នេះ ត្រូវបានរៀបចំចងក្រងបោះពុម្ពឡើងដោយគណៈកម្មាធិការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន។ ឯកសារផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងព័ត៌មាន គឺជាផែនការអាណត្តិកាលសម្រាប់រយៈពេល៥ឆ្នាំ ដែលត្រូវបានរៀបចំដើម្បីចូលរួមលើកកម្ពស់ការដ្ឋានកំណែទម្រង់របស់រាជរដ្ឋាភិបាល លើវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងគោលបំណងជំរុញការកសាង និងអភិវឌ្ឍធនធានមនុស្ស រក្សានូវសណ្តាប់ធ្នាប់សារព័ត៌មាន បង្កើនគុណភាពមាតិកា ខ្លឹមសារ និងការផលិត គណៈកម្មាធិការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍របស់ក្រសួងព័ត៌មាន ត្រូវបានបង្កើតដើម្បីដឹកនាំ និងតម្រង់ទិសការសិក្សាស្រាវជ្រាវ និងរៀបចំគោលនយោបាយ […]

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងអំណរគុណនិងកោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់របស់ក្រសួងព័ត៌មាន ដែលជ្រោងទង់សាមគ្គីភាពខ្ពស់ដើម្បីបុព្វហេតុរួមនៃវិស័យព័ត៌មាននិងសោតទស្សន៍

ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងអំណរគុណនិងកោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់របស់ក្រសួងព័ត៌មាន ដែលជ្រោងទង់សាមគ្គីភាពខ្ពស់ដើម្បីបុព្វហេតុរួមនៃវិស័យព័ត៌មាននិងសោតទស្សន៍ ចេញផ្សាយ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងមន្ត្រីទាំងអស់ បានរួមសាមគ្គីគ្នាខិតខំបំពេញការងារក្នុងបុព្វហេតុរួម ដើម្បីប្រយោជន៍រួម ស្ថិតនៅក្រោមដំបូល«ក្រសួងព័ត៌មាន» ក្នុងការដឹកនាំនិងគ្រប់គ្រងវិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជា។ ការថ្លែងកោតសរសើរនិងថ្លែងអំណរគុណរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតីកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីបូកសរុបលទ្ធផលការងាររយៈពេល​ ១ឆ្នាំរបស់ក្រសួងព័ត៌មាន នៅក្នុងអាណត្តិរាជរដ្ឋាភិបាលទី៧ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ ឯកឧត្តម រដ្ឋមន្ត្រីបានថ្លែងថា ការកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការទាំងអស់ ក្នុងរយៈពេល១ឆ្នាំនេះ ទទួលបានលទ្ធផលជាផ្លាផ្កា និងបានដើរលើផ្លូវដ៏ត្រឹមត្រូវក្នុងកិច្ចការងារពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាន សន្តិសុខព័ត៌មាន និងការផ្តល់នូវសុវត្ថិភាព និងគុណភាពព័ត៌មានជូនដល់សាធារណជន។ ឯកឧត្តមបានលើកឡើងថារយៈពេលមួយឆ្នាំនៃដំណើរការរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អាណត្តិទី៧ នៃរដ្ឋសភា, ក្រសួងព័ត៌មានបានខិតខំប្រឹងប្រែងក្នុងការបម្រើប្រជាពលរដ្ឋក្នុងវិស័យព័ត៌មាននិងសោតទស្សន៍។ […]

ព័ត៌មានជាតិ

តំបន់ខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់ ៤០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២៤ ខែសីហា នេះ

តំបន់ខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់ ៤០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២៤ ខែសីហា នេះ ចេញផ្សាយ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៤ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៣៥% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី ៤០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី២០%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ Andaman នៅតែបន្តមានឥទ្ធិពលខណៈសម្ពាធទាប គ្របដណ្តប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៥°C។ ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៥°C។ ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៤°C។ […]

ព័ត៌មានជាតិ

ស្ថានភាពទឹកនៅទន្លេមេគង្គ-ក្រចេះវាស់ឃើញមានការកើនកំពស់

ស្ថានភាពទឹកនៅទន្លេមេគង្គ-ក្រចេះវាស់ឃើញមានការកើនកំពស់ ចេញផ្សាយ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៤ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៤ ខែសីហានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះឃើញមានការកើនឡើងចំនួន ០,២០ម៉ែត្រ។ ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកក្រចេះឡើងដល់ ១៦,១៧ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងទៀតមិនមានការឡើងកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ បឹងទន្លេសាប-កំពង់លួង កំពស់នៅចំនួន ៤,៦៥ម៉ែត្រដដែល ៕

ព័ត៌មានជាតិ

សិក្ខាសាលាផ្សព្វផ្សាយ “ឯកសារទស្សនាទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ (UYFC 2.0)”

សិក្ខាសាលាផ្សព្វផ្សាយ “ឯកសារទស្សនាទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ (UYFC 2.0)” ចេញផ្សាយ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៤ MoINFO ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធី បើកសិក្ខាសាលាផ្សព្វផ្សាយ “ឯកសារទស្សនាទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ (UYFC 2.0)” នៅសាលសន្និសីទសណ្ឋាគារសុខាភ្នំពេញ។ អញ្ជើញមានវត្តមាននាឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវ អនុប្រធានស.ស.យ.ក. ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ព្រមទាំង សមាជិកស.ស.យ.ក. ចំណុះនាយកដ្ឋាន អង្គភាពចំណុះគណៈកម្មាធិការកណ្តាលប្រមាណ ៨០០នាក់៕