បទយកការណ៍៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អំពាវនាវដល់អង្គភាពថ្នាក់ក្រោមជាតិ ត្រូវប្រុងប្រយត្នខ្ពស់លើផលប៉ះពាល់ដោយសារគ្រឿងញៀននៅក្នុងសង្គមក្រុមគ្រួសារ ចេញផ្សាយ ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២៤ MoINFO APP រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី កាលពីពេលថ្មីៗនេះ បានអំពាវនាវដល់បណ្ដាអង្គភាពពាក់ព័ន្ធ និងមន្ត្រីស្ថិតនៅថ្នាក់ក្រោមជាតិទាំងអស់ ត្រូវមានការប្រុងប្រយត្នខ្ពស់ កុំប៉ះពាល់គ្រឿងញៀន ព្រោះវាអាចបំផ្លាញដល់សង្គមគ្រួសារ និងឈានទៅប៉ះពាល់ដល់សង្គមជាតិទាំងមូលផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីជឿជាក់ថា ការចូលរួមទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននៅក្នុងសង្គមគ្រួសារ អាចទទួលបានប្រសិទ្ធភាពខ្ពស់បន្ទាប់ពីការបង្ក្រាបបទល្មើសគ្រឿងញៀនពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ។ ហេតុនេះអាណាព្យាបាលត្រូវមានកាតព្វកិច្ចខ្ពស់ក្នុងការផ្តល់ការណែនាំអប់រំដល់បុត្រធីតារបស់ខ្លួន ដោយត្រូវរកវិធីសាស្រ្តធ្វើយ៉ាងណាទាក់ទាញកូនៗរបស់យើង ឱ្យចៀសផុតឆ្ងាយពីអំពើជួញដូរនិងការប្រើប្រាស់គ្រឿងញៀន។ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី បានលើកឡើងនូវនិយមន័យមួយដែលមានពាក្យថា « គ្រួសារ »ដែលពាក្យនេះបានសំដៅដល់ការរាប់បញ្ចូលជីដូនជីតា បងប្អូនសាច់ញាតិអាណាព្យាបាលមាតាបិតា និងប្តីប្រពន្ធកូនចៅជាដើម។ ដូច្នេះក្នុងនាមជាអ្នកបង្កើតគ្រួសារ ត្រូវមានការទទួលខុសត្រូវឲ្យបានខ្ពស់ ដោយត្រូវធ្វើយ៉ាងណាឲ្យគ្រួសារមានសុភមង្គល និងពោរពេញទៅដោយសុវត្ថិភាព ព្រមទាំងផ្តល់ភាពកក់ក្តៅទៅដល់គ្រួសារថែមទៀតផង។ ឯកឧត្តមបានបញ្ជាក់ថា៖ គ្រួសារមានសារៈសំខាន់ណាស់ ហេតុនេះអាណាព្យាបាលត្រូវមានតួនាទីផ្ដល់ការអប់រំណែនាំទូន្មានដល់កូនៗឲ្យបានច្រើនបើទោះបីជាមិនសូវមានពេលវេលាគ្រប់គ្រាន់យ៉ាងណាក៏ដោយ ប៉ុន្តែត្រូវចែករំលែកពេលវេលាក្នុងការតម្រង់ទិស ឲ្យពួកគេដើរទៅរកផ្លូវត្រឹមត្រូវសម្រាប់អនាគតរបស់ពួកគេ ពិសេសគឺត្រូវតាមដានយ៉ាងយកចិត្តទុកដាក់បំផុត […]
Month: June 2024
ផ្ទះ ចំនួន ០២ខ្នង ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនដល់គ្រួសារក្រីក្រចំនួន ០២គ្រួសាររស់នៅ ស្រុកកំចាយមារ ខេត្តព្រៃវែង
ផ្ទះ ចំនួន ០២ខ្នង ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនដល់គ្រួសារក្រីក្រចំនួន ០២គ្រួសាររស់នៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ព្រៃវែង ៖ ព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង រួមជាមួយគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមការងារកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ផ្ទះ ចំនួន ០២ខ្នង ទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ និងបង្គន់អនាម័យចំនួន ០២បង្គន់ ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារក្រីក្រចំនួន ០២គ្រួសាររស់នៅឃុំក្រញូង និងឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ […]
អគារសិក្សា ០១ ខ្នង ស្មើរនិង ៣បន្ទប់ នៅស្រុកពោធិ៍រៀង ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត ព្រៃវែង
អគារសិក្សា ០១ ខ្នង ស្មើរនិង ៣បន្ទប់ នៅស្រុកពោធិ៍រៀង ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត ព្រៃវែង ព្រៃវែង៖ នៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត ព្រៃវែង បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវកា នៅអគារសិក្សា ០១ ខ្នង ស្មើរនិង ៣បន្ទប់ នៃសាលាបឋមសិក្សាត្នោត ស្ថិតនៅ ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត បានមានប្រសាសន៍ថា ជាមួយនឹងចក្ខុវិស័យដែលប្រជាជនកម្ពុជាគ្រប់រូបចង់បាន រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល បានប្តេជ្ញាបន្តអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គមឲ្យមានប្រសិទ្ធភាព សមធម៌ និងចីរភាព ដោយឈរ លើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់” តាមរយៈការផ្តោតកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលលើគ្រួសារក្រីក្រ, ក្រុម ងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ។ ជាក់ស្តែង រាជរដ្ឋាភិបាល បានកំណត់យក […]