ព័ត៌មានជាតិ

រៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងទិសដៅការងារបន្តឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ជួប រតនា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន

រៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងទិសដៅការងារបន្តឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ជួប រតនា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន ព្រៃវែង:នៅរសៀលថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងទិសដៅការងារបន្តឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ជួប រតនា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឌុច គន្ធា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជួប សំអាត អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាលរងក្រុង […]

ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត​ និងលោកជំទាវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកឧកញ៉ា សុខ ហុង អគ្គនាយកក្រុមហ៊ុន អេច អេស សុី គ្រុប (HSC Group) ដែលបានឧបត្ថម្ភ ភេសជ្ជៈ Oishi Green Tea

ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត​ និងលោកជំទាវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកឧកញ៉ា សុខ ហុង អគ្គនាយកក្រុមហ៊ុន អេច អេស សុី គ្រុប (HSC Group) ដែលបានឧបត្ថម្ភ ភេសជ្ជៈ Oishi Green Tea ចំនួន១០០កេស,ភេសជ្ជៈ(១០០ PLUS) ចំនួន១០០កេស,ភេសជ្ជៈប៉ូវកម្លាំង M-150 ចំនួន១០០កេស និងទឹកសុទ្ធ Crystal Water ចំនួន២០០យួរ សរុបជាទឹកប្រាក់ចំនួន $៥,២០០ (ប្រាំពាន់ពីររយដុល្លារអាមេរិក) ជូនដល់រដ្ឋបាលខេត្តព្រៃវែង​ ដេីម្បីជួយគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍”សង្ក្រាន្តព្រៃវែង ២០២៤”ក្នុងឱកាសនៃពិធីអបអរសាទរ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ ដែលរដ្ឋបាលខេត្តបានរៀបចំ​ចាប់ពីថ្ងៃទី១២-១៦ ខែមេសា​ ឆ្នាំ២០២៤ខាងមុខនេះ។

ព័ត៌មានជាតិ

ប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំព្រឹត្តិការណ៍”សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

ប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំព្រឹត្តិការណ៍”សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រៃវែង:រសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំព្រឹត្តិការណ៍”សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង តាមប្រព័ន្ធវីដេអូ និងសម្លេង (Zoom )ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង«B» សាលាខេត្តព្រៃវែង។

ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង

ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង នៅសាលប្រជុំពហុបំណង«B»សាលាខេត្តព្រៃវែង។ ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការ ប្រធានអង្គភាព លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុកទាំ១៣ ប្រធានលេខាធិការដ្ឋានបោះឆ្នោតខេត្ត សាខាកាកបាទក្រហមខេត្ត ប្រធានច្រកទ្វារទាំង៦ គយនិងអន្តោប្រវេសន៍ព្រំដែន ក្រុមមេធាវីប្រចាំរដ្ឋបាលខេត្ត និងមន្រ្តីរាជការជាច្រើនរូបទៀត។ កិច្ចប្រជុំនេះដែរមានការធ្វើបទអន្តរាគមន៍ពី៖ ១- សេចក្តីរាយការណ៍អំពីលទ្ធផលការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែមីនា និងទិសដៅអនុវត្តខែមេសា ឆ្នាំ២០២៤ ដោយលោកនាយករដ្ឋបាលសាលាខេត្ត ២- បទអន្តរាគមន៍ ស្តីពីលទ្ធផលការងារសម្រេចបាន បញ្ហាប្រឈម និងទិសដៅបន្តដោយ លោកប្រធានមន្ទីរមុខងារសាធារណៈខេត្ត និងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ៣- បទអន្តរាគមន៍ ស្តីពីផ្ដល់សេវា និងដោះស្រាយសំណើ សំណូមពររបស់ប្រជាពលរដ្ឋ ដោយលោកអភិបាលស្រុកកំពុងត្របែក និងលោស្រី […]

ព័ត៌មានជាតិ

សាលាស្តីពី “តម្រង់ទិសលើការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ

ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានទី១ និងឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អញ្ជើញជាអធិបតីសិក្ខាសាលាស្តីពី “តម្រង់ទិសលើការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ សម្រាប់រដ្ឋបាលរាជធានីខេត្ត” រៀបចំដោយក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំរដ្ឋបាលរាជធានីខេត្ត និងតំណាងមន្ទីរព័ត៌មានទាំង២៥ចូលរួមជាច្រើនរូបផងដែរ។ រូបថត៖ ខឹម សុវណ្ណារ៉ា

ព័ត៌មានជាតិ

ប្រគល់-ទទួលជានិមិត្តរូបនូវសម្ភារបច្ចេកទេស ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

គណៈអធិបតីនៃអង្គសិក្ខាសាលាស្តីពី “តម្រង់ទិសលើការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ សម្រាប់រដ្ឋបាលរាជធានីខេត្ត” អញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលជានិមិត្តរូបនូវសម្ភារបច្ចេកទេស ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ក្រុមការងារព័ត៌មាន និងសាធារណមតិ រាជធានីខេត្ត និងថតរូបអនុស្សាវរីយ៍ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។ រូបថត៖ ខឹម សុវណ្ណារ៉ា

ព័ត៌មានជាតិ

សិក្ខាសាលាតម្រង់ទិសលើការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានទី១ ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ និងឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អញ្ជើញជាអធិបតី និងជាវាគ្មិន ក្នុងសិក្ខាសាលាតម្រង់ទិសលើការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរៀបចំដោយក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។   រូបថត៖ ខឹម សុវណ្ណារ៉ា