ព័ត៌មានជាតិ

នគរបាលខេត្តព្រៃវែង បានខិតខំពង្រឹង និងពន្លឿនប្រសិទ្ធភាពការងារ ដល់ខ្នងផ្ទះ

នគរបាលខេត្តព្រៃវែង បានខិតខំពង្រឹង និងពន្លឿនប្រសិទ្ធភាពការងារ ដល់ខ្នងផ្ទះ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ខេត្តព្រៃវែង៖ កម្លាំងនគរបាលតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុក ទាំង ១៣ និងកម្លាំងនគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តព្រៃវែង ពន្លឿនប្រសិទ្ធភាពការងារក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយបានចុះធ្វើនាំយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ប្រភេទ (ក២) និង (ក៤) ដែលធ្វើរួចរាល់ទៅប្រគល់ប្រជាពលរដ្ឋនៅប៉ុស្តិ៍រដ្ឋបាល និងយកជូនដល់ខ្នងផ្ទះផងដែរ ព្រមទាំងបានចុះសួរសុខទុក្ខប្រជាពលរដ្ឋជាប្រចាំក្នុងមូលដ្ឋាន ដើម្បីសាកសួរអំពីបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ និងបទល្មើសផ្សេងៗដែលកើតឡើងក្នុងមូលដ្ឋាន ក្រែងលោនគរបាលមិនបានដឹង ។ ក្នុងនោះផងដែរ ដើម្បីឆ្លើយតបរាល់សំណូមពរ តម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មន្ត្រីនគរបាលខេត្តព្រៃវែង ក៏បានចុះអនុវត្តការងារនគរបាល និងសហគមន៍ សួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ផ្សព្វផ្សាយ និងជំរុញបន្ថែមដល់ពលរដ្ឋដែលមានកូនគ្រប់អាយុ និងអ្នកហួសសុពលភាព ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យបានគ្រប់ៗគ្នា ៕

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក សំ កុសល នាយកប្រតិបត្តិសារព័ត៌មានបក្សីមេឌា ចូលជួបសម្តែងការគួរសម

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក សំ កុសល នាយកប្រតិបត្តិសារព័ត៌មានបក្សីមេឌា ចូលជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ដ៏ អនុវត្តការងារ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ រូបថត៖ ខឹម សុវណ្ណារ៉ា

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលជំនាញ ស្តីពី ” ការសរសេរដំណឹងទាន់ហេតុការណ៍

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលជំនាញ ស្តីពី ” ការសរសេរដំណឹងទាន់ហេតុការណ៍” នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួង នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។   រូបថត៖ ខឹម សុវណ្ណារ៉ា

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញពិនិត្យមើលដំណើរការងាររបស់មន្រ្តីកំពុងប្រចាំការនៅច្រកចេញចូលតែមួយ របស់ក្រសួងព័ត៌មាន

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញពិនិត្យមើលដំណើរការងាររបស់មន្រ្តីកំពុងប្រចាំការនៅច្រកចេញចូលតែមួយ របស់ក្រសួងព័ត៌មាន

ព័ត៌មានជាតិ

ទិវាពិភពលោកប្រយុទ្ធ និងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៣ ក្រោមប្រធានបទ (សមាគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍)

ទិវាពិភពលោកប្រយុទ្ធ និងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៣ ក្រោមប្រធានបទ (សមាគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍) ព្រៃវែង៖ នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រៃវែង បានប្រារព្ធពិធីទិវាពិភពលោកប្រយុទ្ធ និងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៣ ក្រោមប្រធានបទ (សមាគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍) ដែលមានការអញ្ជើញចូលរួមលោក ហ៊ី ធួក អភិបាលរងខេត្ត និងប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តព្រៃវែង។   លោក ទួន សុគន្ថា នាយករងរដ្ឋបាលសាលាខេត្តបានលើកឡើងថា ទិវាពិភពលោកប្រយុទ្ធ និងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៣ ក្រោមប្រធានបទ (សមាគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍)នេះក្នុងគោលបំណង ដើម្បីសុវត្ថិភាពជាចម្បងក្នុងការបង្ការមេរោគអេដស៍ គឺជាការប្រើស្រោមអនាម័យ១០០%។ អេដស៍នៅតែជាក្ដីបារម្មរបស់យើងទាំងអស់គ្នា។ គ្មានអេដស៍ គ្មានគ្រឿងញៀនក្នុងសហគមន៍ ជួយជំរុញការអភិវឌ្ឍ ។អាជ្ញាធរឃុំ សង្កាត់ ចូលរួមទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍។  សហគមន៍តែមួយដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍។ ទាំងអស់គ្នាចូលរួមជាចលនាជាតិតែមួយក្នុងការទប់ស្កាត់ការរាលដាលនៃមេរោគអេដស៍ […]

ព័ត៌មានជាតិ

ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការងារចុះបញ្ជីដីធ្លី​ ជូនដល់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តព្រៃវែង​

ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការងារចុះបញ្ជីដីធ្លី​ ជូនដល់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តព្រៃវែង​ ព្រៃវែង៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង រៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការងារចុះបញ្ជីដីធ្លី​ ជូនដល់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តព្រៃវែង ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឡោ  ជាវុធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ចាន់ រ៉ាន់ អភិបាលរងខេត្តព្រៃវែង តំណាងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត។នៅរសៀលថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាខេត្តព្រៃវែង។ លោក អេង ផេងអាន ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង បានលើកឡើងថា សកម្មភាពការងារចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២៣ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានប្រកាសតំបន់វិនិច្ឆ័យចំនួន ២៦ ភូមិ ស្មើនឹង ៤ ឃុំសង្កាត់, វាស់វែងចំនួន ៣៩,៦៣៥ […]

ព័ត៌មានជាតិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម សុធីន ខ្លាំងសែង (Sutin Klungsang) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ នៅវិមាន៧មករា រាជធានីភ្នំពេញ។

វីដេអូ៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម សុធីន ខ្លាំងសែង (Sutin Klungsang) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ នៅវិមាន៧មករា រាជធានីភ្នំពេញ។ ថ្ងៃសុក្រ ៤ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣

ព័ត៌មានជាតិ

ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣- ២០២៤

ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣- ២០២៤ ព្រៃវែង៖ នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៣ មន្ទីរ អប់រំ យុវជន និងកីឡា ខេត្តព្រៃវែង បានបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ សម្រាប់ជាថ្ងៃចូលរៀនដំបូង របស់ ប្អូនៗ សិស្សានុសិស្ស កូនចៅចូលរៀនសូត្របន្ទាប់ពីការសម្រាក ការសិក្សាអស់រយៈពេលខ្លីកន្លងមកនេះ ដែលពិធីនេះមានការអញ្ជើញចូលរួមលោកស្រី ហ៊ន់ សុធារី អភិបាលរងខេត្ត តំណាងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត ដែលប្រារព្ធធ្វើនៅសាលាបឋមសិក្សា សម្តេចតេជោ ហ៊ុន សែន ព្រៃវែងក្រុង។ ថ្លៃនៅក្នុងឱកាសនោះដែរលោកស្រី ឆៃ សុគន្ធា  អនុប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តព្រៃវែង បានឲ្យដឹងថា វិស័យអប់រំនៅក្នុងខេត្តព្រៃវែងមានការរីកចម្រើនជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយក្នុងនោះដែរលោកស្រីក៏បានលើកឡើងបន្ថែមថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាពីទុតិយភូមិ សម័យប្រឡងថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ មានសិស្សប្រឡងជាប់ ៦,២៧២ នាក់ ស្រី […]

ព័ត៌មានជាតិ

នគរបាលខេត្តព្រៃវែង ចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហពេលយប់ ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងបង្ការទប់ស្កាត់ រាល់បទល្មើសនានា

នគរបាលខេត្តព្រៃវែង ចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហពេលយប់ ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងបង្ការទប់ស្កាត់ រាល់បទល្មើសនានា ខេត្តព្រៃវែង៖ នៅថ្ងៃយប់ថ្ងៃទី ៣០ ខែ វិច្ឆិកា និងវេលាទៀបភ្លឺឈានចូលថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០២៣ នគរបាលខេត្តព្រៃវែង ចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហពេលយប់ ដើម្បីរក្សា ការពារសន្តិសុខ និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមបណ្ដាមូលដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដើម្បីបង្ការទប់ស្កាត់ ក៏ដូចជាបង្ក្រាបរាល់បទល្មើសនានា ។ គួរបញ្ជាក់ថា ការចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហ ត្រួតពិនិត្យតាមមូលដ្ឋានភូមិ ឃុំ ស្រុក ក្នុងខេត្តព្រៃវែង កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានអនុវត្តជារៀងរាល់ថ្ងៃ ទាំងយប់ទាំងថ្ងៃ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងអាចជួយអន្តរាគមន៍បានភ្លាមៗ ករណីមានហេតុការណ៍ ឬបទល្មើសណាមួយកើតឡើង ៕

ព័ត៌មានជាតិ

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំពហុបំណង«B»សាលាខេត្តព្រៃវែង ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងឯកឧត្តម អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំង៣ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (video conference)។ របៀបវារៈ សម្រាប់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្នុងសប្ដាហ៍នេះរួមមាន៖ ១-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា។ ២-របាយការណ៍វឌ្ឍនភាពនៃការរៀបចំនិងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។ ៣-សេចក្តីព្រាងគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤-២០២៨។ ៤-បញ្ហាផ្សេងៗ