ព័ត៌មានជាតិ

ម៉ាណែតនាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា​ អញ្ជេីញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ជិន កុងខា

សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែតនាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា​ អញ្ជេីញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ជិន កុងខា (Tran Cong Kha) ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG)​ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ព្រឹកថ្ងៃអង្គារ ទី១២ ធ្នូ ២០២៣    

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីសម្រេចចាត់តាំង​ ឯកឧត្តម​ នេត្រ ភក្ត្រា ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ជំនួសឯកឧត្តម​ ព្រុំ សុខ

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីសម្រេចចាត់តាំង​ ឯកឧត្តម​ នេត្រ ភក្ត្រា ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ជំនួសឯកឧត្តម​ ព្រុំ សុខ។

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី កោតសរសើរព្រឹត្តិការណ៍ប្រកួតកីឡារាំ ជ្រើសរើសជើងឯកថ្នាក់ជាតិ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី កោតសរសើរព្រឹត្តិការណ៍ប្រកួតកីឡារាំ ជ្រើសរើសជើងឯកថ្នាក់ជាតិ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ចេញផ្សាយ ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២៣ ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣–លោកជំទាវ ពេជ ចន្ទមុន្នី បានវាយតម្លៃខ្ពស់ចំពោះការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍មួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកីឡា ក៏ដូចជាត្រៀមចូលរួមប្រកួត កីឡារាំអន្តរជាតិនានានៅពេលខាងមុខនេះ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី  អគ្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជាបានបញ្ជាក់ថា ក្នុងរយៈកាលចុងក្រោយនេះ កីឡារាំបានរួមគ្នាធ្វើកំណែទម្រង់ជាច្រើន ដោយទទួលបានជោគជ័យ តាមរយៈការទទួលមេដាយពីការប្រកួតលក្ខណៈជាតិ តំបន់ និងអន្តរជាតិ ។ ថ្លែងក្នុងពិធីបិទការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ ក្រោមពាក្យស្លោក កីឡានាំមកនូវសន្តិភាពនិងការអភិវឌ្ឍ នារសៀលថ្ងៃទី១១ខែធ្នូឆ្នាំ២០២៣ លោកជំទាវបណ្ឌិតបានគូស បញ្ជាក់ថា ការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ គឺជាព្រឹត្តិការណ៍មួយ ដែលដើរតួនាទីយ៉ាង សំខាន់ ក្នុងការអភិវឌ្ឍវិស័យកីឡា និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គមដូចជា សេដ្ឋកិច្ច វប្បធម៌ ការលើកកម្ពស់មុខមាត់ជាតិ ទីផ្សារពាណិជ្ជកម្ម និងសុខភាព ជាដើម។ មួយវិញទៀត កត្តាទាំងនេះហើយ ដែលកម្ពុជា […]

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការចំនួន០៣

🙏សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការចំនួន០៣ iរួមមាន៖ ១- អនុស្សរណៈនៃការ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាវៀតណាម ២- អនុស្សរណៈនៃការ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនង អន្តរជាតិ និងបណ្ឌិត្យសភាការទូតវៀតណាម ៣- អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មវៀតណាម៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤

ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំធំ «A»សាលាខេត្តព្រៃវែង ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត។   ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវអភិបាលរងខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត សមាជិក សមាជិកា គ.ក.ស.ក ខេត្ត លោកស្រីអនុប្រធានមន្ទីរជុំវិញខេត្ត លោកស្រីអភិបាលរងស្រុកទាំង១៣ ប្រធាន គ.ក.ស.ក ក្រុង ស្រុកទាំង១៣ បណ្ដាអង្គការពាក់ព័ន្ធ អង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្រ្តី លោកស្រីមេឃុំ និងនារីឃុំ សរុបទាំងអស់ប្រមាណជាង២០០រូប

ព័ត៌មានជាតិ

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលខេត្តព្រៃវែង

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលខេត្តព្រៃវែង។

ព័ត៌មានជាតិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បាន អញ្ជើញជាអធិបតីបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បាន អញ្ជើញជាអធិបតីបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលប្រព្រឹត្តទៅនៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ដែលសន្និបាតនេះ មានរយៈពេល២ ថ្ងៃ គឺថ្ងៃទី ៩-១០ ខែធ្នូ ឆ្នាំ២០២៣ នៅព្រឹក ថ្ងៃសៅរ៍ ១២រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣

ព័ត៌មានជាតិ

មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីសម្រេចចិត្តចំនួន ៩ចំណុច

មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីសម្រេចចិត្តចំនួន ៩ចំណុច ិ

ព័ត៌មានជាតិ

ប្រសាសន៍ស្វាគមន៍ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ថ្លែងនាឱកាសកម្មវិធី «កសិកម្ម វាលបៃតង»

ប្រសាសន៍ស្វាគមន៍ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ថ្លែងនាឱកាសកម្មវិធី «កសិកម្ម វាលបៃតង» នារាត្រីថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣ នៅសួនច្បារក្នុងបរិវេណក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីបិទ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាស្តីពី “ការសរសេរដំណឹងទាន់ហេតុការណ៍

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីបិទ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាស្តីពី “ការសរសេរដំណឹងទាន់ហេតុការណ៍ “ ដល់មន្ត្រីរាជការក្រសួងព័ត៌មាន នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួង នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣។