ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំធំ(A)សាលាខេត្តព្រៃវែងឯកឧត្តម ឈាង សុវណ្ណារ៉ា អភិបាលរង នៃគណៈអភិបាលខេត្ឥត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាក្រោមប្រធានបទស្តីពី«ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩»។ ដោយមានការអញ្ជើញចូលរួមពី៖ តំណាងស្ថាប័ននិងដៃគូពាក់ព័ន្ធ សហគ្រាសធុនតូច និងមធ្យមខេត្តព្រៃវែង ក្រុមប្រឹក្សាភិបាល និងប្រធានសាខា FASMEC តំណាងអ្នកចែកចាយបោះដុំ និងអ្នកពាក់ព័ន្ធនានាសរុបចំនួន១៥០រូប
ព័ត៌មានជាតិ
តុលាការដោះលែងលោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM-TVnews!
តុលាការដោះលែងលោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM-TVnews! (ភ្នំពេញ)៖ នៅថ្ងៃទី១៤.១២.២០២៣ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងលោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM-TVnews ឱ្យមានសេរីភាពវិញហើយ..!។ គួរម្លឹកថា លោក នួន មេសា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅរាជធានីភ្នំពេញ កាលពីព្រលប់ទី០៤.១២.២០២៣។ -ការដោះលែងលោក នួន មេសា នៅពេលនេះ គឺតុលាការដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ«សមគំនិតក្នុងអំពើបទ ចូលទៅដល់ប្រព័ន្ធប្រព្រឹត្តកម្មស្វ័យប្រវត្តនៃទិន្នន័យ»។ ដែលបានប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីអំឡុងថ្ងៃទី១០.ដល់ទី២៣ខែ វិច្ឆិកា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងក្នុងមាត្រា៤២៧ វាក្យខណ្ឌទី២ និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ។ ទាក់ទិនករណីនេះ បងប្អូនអ្នកសារព័ត៌មាន បានលើកឡើងថា កន្លងមកលោក នួន មេសា តែងតែធ្វើព័ត៌មាន ។ គោរពតាមក្រមសីលធម៌ និងវិជ្ជាជីវៈត្រឹមត្រូវ.ផ្សព្វផ្សាយតាមប្រភព និងធ្វើបទសម្ភាសន៍ និយាយការពិតរាយការណ៍លឿន រហ័សគ្រប់ជ្រុងជ្រោយ៕
លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន និងក្រុមការងារ អញ្ជើញប្រគល់
លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន និងក្រុមការងារ អញ្ជើញប្រគល់អង្ករវីតាមីនចំនួន ៣០០កេស ស្មើនឹង ៤ ២០០ (បួនពាន់ពីររយ) គីឡូក្រាម និងត្រីខ ចំនួន ៥០០កំប៉ុង ទទួលដោយឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅអាគារ តេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាលម៉ែត្រ រាជធានីភ្នំពេញ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ មិនមានគោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុន Vingroup របស់វៀតណាមបើកក្រុមហ៊ុនតាក់ស៊ីប្រើអគ្គិសនីនៅកម្ពុជាទេ
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ មិនមានគោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុន Vingroup របស់វៀតណាមបើកក្រុមហ៊ុនតាក់ស៊ីប្រើអគ្គិសនីនៅកម្ពុជាទេ ចេញផ្សាយ ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៣ ភ្នំពេញថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីមានការចេញផ្សាយព័ត៌មានមួយធ្វើឲ្យមានការចាប់អារម្មណ៍ពីមហាជនតាមបណ្តាញសង្គម ពាក់ព័ន្ធការចង់វិនិយោគរបស់ក្រុមហ៊ុន Vingroup របស់វៀតណាម នាំយករថយន្តតាក់ស៊ីអគ្គិសនី មកបម្រើការនៅកម្ពុជា ដោយនៅរាត្រីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ, អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ប្រាប់ថា ក្រុមហ៊ុន Vingroup បានលើកសំណើរទៅកាន់សម្តេចនាយករដ្ឋមន្ត្រី ដើម្បីនាំយករថយន្តតាក់ស៊ី ប៉ុន្តែសម្តេចធិបតីមិនបានអនុញ្ញាតជាគោលការណ៍ណាមួយទេ។
ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួង ស.អ.យ អញ្ជើញចូលរួម ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ លើកទី១៧
ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួង ស.អ.យ អញ្ជើញចូលរួម ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ លើកទី១៧ ភ្នំពេញ៖ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដម ជា សុមេធី បានអញ្ជើញចូលរួមក្នុងកម្មវិធីទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ លើកទី១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រី្តក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ កែ សួនសុភី នៅសាលមហោស្រពកោះពេជ្រ។
ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត អនុញ្ញាតជូនក្រុមហ៊ុនវិនិយោគ របស់សាធារណរដ្ឋប្រជាមានិតចិន០៦ក្រុមហ៊ុន ចូលជួបសម្តែងការគួរសម
ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ សាលប្រជុំពហុបំណង«B»សាលាខេត្តព្រៃវែង ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត អនុញ្ញាតអោយក្រុមហ៊ុនវិនិយោគ របស់សាធារណរដ្ឋប្រជាមានិតចិន០៦ក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាស្វែងយល់ពីសក្កានុពលរបស់ខេត្ត ជាពិសេស លើវិស័យកសិកម្ម ឧស្សាហកម្ម ការផលិតថាមពល និងរោងចក្រផលិតការ៉ូសម្រាប់នាំចេញ។ ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តមអភិបាលបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាពជុំវិញខេត្តពាក់ព័ន្ធ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកនាយកទីចាត់ការផែនការ និងវិនិយោគ លោកនាយកទីចាត់ការរដ្ឋបាល និងលោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត
ក្រុមការងារអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវក្រាលក្រួសក្រហម និងខ្សាច់ភ្នំចំនួន១០ខ្សែ ប្រវែងជាង១១៦គីឡូម៉ែត្រ នៅខេត្តព្រៃវែង
ក្រុមការងារអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវក្រាលក្រួសក្រហម និងខ្សាច់ភ្នំចំនួន១០ខ្សែ ប្រវែងជាង១១៦គីឡូម៉ែត្រ នៅខេត្តព្រៃវែង (ព្រៃវែង)៖ លោក ទ្រី មេង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារគណៈកម្មការអន្តរក្រសួង រួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវក្រាលក្រួសក្រហម និងខ្សាច់ភ្នំលក្ខណៈប្រចាំរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តចំនួន១០ខ្សែ ស្ថិតក្នុងភូមិសាស្ត្រស្រុកចំនួន៧ នៃខេត្តព្រៃវែង។ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានឱ្យដឹងថា ផ្លូវដែលគណៈកម្មការអន្តរក្រសួង ចុះពិនិត្យវាយតំលៃមានចំនួន១០ខ្សែ ស្ថិតក្នុងស្រុកចំនួន៧ គឺស្រុកមេសាង កំចាយមារ កញ្ជ្រៀច ពាមជរ ព្រះស្តេច កំពង់ត្របែក និងស្រុកស្វាយអន្ទរ។ ចំពោះផ្លូវទាំង១០ខ្សែនេះ មានផ្លូវគ្រួសក្រហមបចំនួន៥ខ្សែ ប្រវែង ៤៧.៦៩គីឡូម៉ែត្រ ផ្លូវក្រាលខ្សាច់ភ្នំ ចំនួន៥ខ្សែ មានប្រវែង ៦៩.២គីឡូម៉ែត្រ។ ក្រោយចុះពិនិត្យដោយផ្អែកទៅលើសោភ័ណភាព និងគុណភាពផ្លូវទាំង១០ខ្សែរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយកមួយរយភាគរយ (១០០%) […]