ព័ត៌មានជាតិ

អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ រៀបចំពិធីប្រជុំបូកសរុបវាយតម្លៃលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ឲ

អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ រៀបចំពិធីប្រជុំបូកសរុបវាយតម្លៃលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤   នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រជុំបូកសរុបវាយតម្លៃលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ២០២៤ របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។ ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំអគារS ទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។         ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានមានមតិស្វាគមន៍ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់គណៈអធិបតី និង ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ។ បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គាធិការ បានធ្វើសេចក្តីរាយការណ៍ដោយសងេ្ខបជូនអង្គពិធីបានជ្រាប អំពីលទ្ធសកម្មភាពការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៤ របស់អគ្គាធិការដ្ឋាន។ […]

ព័ត៌មានអន្តរជាតិ

តើអនាគតសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែននឹងក្លាយជាយ៉ាងណា?

  តើអនាគតសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែននឹងក្លាយជាយ៉ាងណា? (ម៉ូស្គូ)៖ សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន មានការវាយតម្លៃខុសគ្នាអំពីភាគីដែលនឹងត្រូវចាញ់និងឈ្នះ ក្នុងសង្គ្រាមនេះ។ ការវាយតម្លៃខ្លះបានមើលឃើញអ៊ុយក្រែនកំពុងប្រឈមភាពមិនល្អនៃអនា គតរបស់ខ្លួន ប៉ុន្តែមេដឹកនាំអង្គការណាតូនិយាយថា អ្នកដែលស្ថិតក្នុងស្ថានភាពលំបាកគឺប្រទេសរុស្ស៊ី។ អ៊ុយក្រែនបានប្តេជ្ញាបន្តការវាយប្រហារដាក់លើរុស្ស៊ី និងមិនចុះញ៉មចំពោះរុស្ស៊ីឡើយ​បើទោះបីជាមានក្តីសង្ស័យលើការគាំទ្ររបស់ប្រទេសលោកខាងលិច និងមានការរីកចំរើនតិចតួច របស់ខ្លួនលើសមរភូមិប្រយុទ្ធក៏ដោយ។ រុស្ស៊ីបានបាញ់បង្ហោះដ្រូន២១គ្រឿងនិងបាញ់មីស៊ីលគ្រូស៣គ្រឿងដាក់លើអ៊ុយក្រែនវេលា យប់ថ្ងៃទី២៩វិច្ឆិកា។ ដ្រូននិងមីស៊ីលទាំងអស់លើកលែងតែមីស៊ីលមួយគ្រាប់ ត្រូវបានបាញ់ ទម្លាក់ដោយប្រព័ន្ធការពារអាកាសរបស់អ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ត្រូវបានគេដកស្រង់ពាក្យសម្តីដែលនិយាយថា លោក នឹងមិនរកសន្តិភាពជាមួយនឹងអ៊ុយក្រែនឡើយ នៅមុនពេលដែលលោកនឹងដឹងនូវលទ្ធផល ការបោះឆ្នោតខែវិច្ឆិកាឆ្នាំ២០២៤នៅក្នុងសហរដ្ឋអាមេរិក។ ក្តីសង្ឃឹមរង់ចាំមើលស្ថានការណ៍ ប្រែប្រួលក្នុងសហរដ្ឋអាមេរិកនេះ បានទន្ទឹមនឹងរបាយការណ៍ខ្លះដែលគិតថាប្រសិនណាបើ ការបោះឆ្នោតខែវិច្ឆិកាឆ្នាំ២០២៤ នឹងអាចឱ្យ លោក ដូណាល់ ត្រាំ​ បានឈ្នះលើ លោក ចូបៃ ដិន វិញនោះ, ការឈ្នះនោះនឹងបញ្ចប់ការគាំទ្ររបស់ប្រទេសលោកខាងលិចចំពោះអ៊ុយក្រែន ដែលធ្វើឲ្យសង្គ្រាមដែលរំពឹងតែលើដង្ហើមដករប​ស់បរទេស ជាពិសេសរដ្ឋបាលលោកចូបៃដិននៃសហ រដ្ឋអាមេរិក នឹងជួបការលំបាក។ លោក ដូណាល់ ត្រាំ​ ត្រូវគេឃើញថាលោកកំពុងព្យាយាម​ដណ្ដើមជ័យជំនះមកវិញសម្រាប់ ការបោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី ឆ្នាំ ២០២៤ ហើយលោកកំពុងក្លាយជាបេក្ខជននាំមុខគេ សម្រាប់ការ​ឧទ្ទេសនាមតំណាង​ឲ្យគណបក្ស​សាធារណរដ្ឋ​ថែមទៀត។ លោកដូណាល់ត្រាំ […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញដឹកនាំប្រជុំគណៈកម្មការរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ១៤ ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ជា សុមេធី នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រជុំគណៈកម្មការរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំទិវាខាងលើនេះ។   ទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ នឹងប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត នៅសាលមហោស្រពកោះពេជ្រ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។ ពិធីដ៏មហោឡារិកនេះនឹងមានអ្នកចូលរួមប្រមាណជិត ៤ ០០០នាក់។ នេះជាកម្មវិធីលើកទី១ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងខណៈពេលដែលអាណត្តិកន្លងទៅ អតីតនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កត្តាសុខសន្តិភាព ស្ថិរភាព ដែលកើតទ្បើងពីនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កត្តាសុខសន្តិភាព ស្ថិរភាព ដែលកើតទ្បើងពីនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យអគ្គិសនីនៅកម្ពុជា នាព្រឹកថ្ងៃទី៣០  ខែវិច្ឆិកា  ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះ​រាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីពិធីបិទស្ទឹង ដើម្បីសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០ មេហ្កាវ៉ាត់ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង ។ មានប្រសាសន៍ក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ថា កត្តាសុខសន្តិភាព ស្ថិរភាព ដែលកើតទ្បើងពីនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យអគ្គិសនី ដែលជាវិស័យដ៏អាទិភាពមួយ ។ សម្រាប់ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភានេះ ការអភិវឌ្ឍវិស័យអគ្គិសនីនៅតែជារបៀបវារៈដ៏សំខាន់​នៃ​នយោ​បាយ​សេដ្ឋកិច្ច ព្រមទាំងបានកំណត់ទិសដៅ៖ (១)បន្តជំរុញការអភិវឌ្ឍវិស័យអគ្គិសនីឱ្យគ្រប់ទីកន្លែងនៅទូទាំងប្រទេស ដោយក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ខិតខំរកមធ្យោបាយផ្គត់ផ្គង់អគ្គិសនីដល់ភូមិជាង […]

ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន​ ស្តីពី​«លទ្ធផលការងាររបស់ក្រសួងព័ត៌មានក្នុងរយះពេល១០០ថ្ងៃ​ ក្នុងអាណត្តិទី៧នៃរដ្ឋសភា»

សេចក្តីប្រកាសព័ត៌មាន​ ស្តីពី​«លទ្ធផលការងាររបស់ក្រសួងព័ត៌មានក្នុងរយះពេល១០០ថ្ងៃ​ ក្នុងអាណត្តិទី៧នៃរដ្ឋសភា»

ព័ត៌មានជាតិ

បានចុះពិនិត្យមើលការសម្អាត និងវិចខ្ចប់គ្រាប់ពូជស្រូវផ្ការំដួល

ព្រៃវែង:នារសៀលថ្ងៃពុធ ២រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ហែម សេដ្ឋា មន្រ្ដីការិយាល័យអភិវឌ្ឍន៍សហគមន៌កសិម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និង និស្សិតស្ម័គ្រចិត្តគម្រោងផលិតកម្មគ្រាប់ពូស្រូវ និងការនាំចេញអង្ករប្រកបដោយគុណភាពខេត្តព្រៃវែង បានចុះពិនិត្យមើលការសម្អាត និងវិចខ្ចប់គ្រាប់ពូជស្រូវផ្ការំដួល

ព័ត៌មានជាតិ

ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីបើកដំណើរទស្សនកិច្ចព័ត៌មាន និងទស្សនកិច្ចសិក្សា អំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា

ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីបើកដំណើរទស្សនកិច្ចព័ត៌មាន និងទស្សនកិច្ចសិក្សា អំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងសហភាពអឺរ៉ុប បានចូលរួមបើកដំណើរទស្សនកិច្ចព័ត៌មាន និងទស្សនកិច្ចសិក្សា របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហភាពអឺរ៉ុប អំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងពិធីបើកដំណើរទស្សនកិច្ចនេះ ឯកឧត្តរដ្ឋលេខាធិការ បានលើកបញ្ជាក់អំពីគោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់ពីសក្តានុពលរបស់ដំណាំស្វាយចន្ទី និងជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ បង្កើនការវិនិយោគឱ្យបានខ្លាំងក្លា ដើម្បីសម្រេចគោលដៅឱ្យកម្ពុជាក្លាយខ្លួនជាអធិរាជនាំចេញស្វាយចន្ទី។ ជាយន្តការ ឯកឧត្តម បានណែនាំឱ្យមានការសហការគ្នាចែករំលែកទិន្នន័យដាំដុះ និងទិន្នផលទាំងអស់ ដើម្បីមានភាពច្បាស់លាស់សម្រាប់ការគ្រប់គ្រង និងកែច្នៃនាំចេញ។ ដូច្នេះការផលិត ការកែច្នៃត្រូវយកចិត្តទុកដាក់លើគុណភាព សុវត្ថិភាព តាមស្តង់ដាគោលនយោបាយ និងទីផ្សារ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់។ […]

ព័ត៌មានជាតិ

ព្រឹកស្អែក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតី ក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង

ព្រឹកស្អែក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតី ក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ចេញផ្សាយ ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ព្រឹកស្អែក ថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ ទំនប់វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ ជា​គម្រោង​មួយ​ដែលប្រើ​ប្រភពទឹក​ស្ទឹង​ចំនួន ២ ​គឺ​ ស្ទឹង​កែប និង​ស្ទឹង​តា​តៃ ដោយ​សាងសង់​ទំនប់​២ កាត់​ស្ទឹង​ទាំង​២ បង្កើតជា​អាង​ស្តុក​ទឹក​២ ភ្ជាប់​គ្នា​ទៅវិញទៅមក​ ដែលមាន​អានុភាព​សរុប ១៥០​មេ​ហ្គា​វ៉ា​ត់​។ ការកសាងទំនប់វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើនេះផងដែរ គឺជាអាទិភាពគន្លឹះទី៤ “មនុស្ស […]

ព័ត៌មានជាតិ

អង្គការ WCS លែងសត្វក្ងោក និងសត្វត្រុំអាស៊ី ចំនួន៤ក្បាល ចូលទីជម្រកធម្មជាតិក្នុងតំបន់ទេសភាពភាគខាងជើងនៃប្រទេសកម្ពុជា

អង្គការ WCS លែងសត្វក្ងោក និងសត្វត្រុំអាស៊ី ចំនួន៤ក្បាល ចូលទីជម្រកធម្មជាតិក្នុងតំបន់ទេសភាពភាគខាងជើងនៃប្រទេសកម្ពុជា ចេញផ្សាយ ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣  ឮភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣– មន្ត្រីអង្គការ WCS បានឱ្យដឹងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមកិច្ចសហការ រវាងមន្ទីរបរិស្ថានខេត្តព្រះវិហារ អង្គការសមាគមអភិរក្ស សត្វព្រៃ WCS និងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (Angkor Centre for Conservation of Biodiversity ACCB) បានលែងសត្វស្លាបព្រៃសំខាន់ៗចំនួន៤ ដែលរួមមាន សត្វក្ងោក និងសត្វត្រុំអាស៊ី ទៅក្នុងទីជម្រកធម្មជាតិក្នុងតំបន់ទេសភាពភាគខាងជើង ក្នុង ខេត្តព្រះវិហារ។ ក្នុងចំណោមសត្វស្លាបទាំង៤នេះ មានសត្វក្ងោកជិតពេញវ័យចំនួន៣ ដែលជាអម្បូរ ក្ងោកឥណ្ឌូណេស៊ី និងជាប្រភេទសត្វជិតផុតពូជនៅក្នុងសកលលោកដែលមានដើម កំណើតនៅតំបន់អាស៊ីអាគ្នេយ៍។ សត្វក្ងោកទាំងនេះបានញាស់ និងលូត លាស់ដោយ ការថែរក្សាពីមេបារបស់វានៅក្នុងមជ្ឈមណ្ឌល ACCB រហូតដល់ពេល […]