ឯកឧត្តម នេត្រ ភក្ត្រា អនុញ្ញាតឱ្យគណៈប្រតិភូ វិទ្យុសំឡេងវៀតណាម (VOV) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ចេញផ្សាយ ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២៣ ភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យគណៈប្រតិភូ វិទ្យុសំឡេងវៀតណាម (VOV) ដឹកនាំលោក លឿង ង៉ុកថាញ (Luong Ngoc Thanh) អគ្គនាយករងក្រុមហ៊ុន EMICO ដោយមានការចូលរួមផងដែរពីលោក Nguyen Vendo នាយក ស្ថានតំណាង VOV ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។
Author: difo
ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំបូកសរុបនេះ បានប្រព្រឹត្តនៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញជាវត្តមានដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទ និងប្រធានមន្ទីរ១រូប និងអនុប្រធាន១រូប ក្នុង ១មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ដោយឡែកថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៅតាមមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត បានចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting) សរុបចំនួន ៧២៤ រូប ស្រី ១៩៤ រូប។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និង […]
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្តជីលីនប្រទេសចិន
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្តជីលីនប្រទេសចិន នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្តជីលីនប្រទេសចិន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នៅក្នុងជំនួបនេះ វិនិយោគិនចិនបានបង្ហាញចេតនាចង់វិនិយោគលើការដាំដុះរុក្ខជាតិមួយចំនួនសម្រាប់យកទៅផលិតជាឱសថបុរាណ ក៏ដូចជាការនាំចេញនូវសត្វមួយចំនួនដែលអាចផលិតជាឱស សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ចំពោះបំណងដាំរុក្ខជាតិសម្រាប់យកទៅផលិតជាឱសថបុរាណ ឯកឧត្តមរដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា ក្រសួងមិនជំទាស់ទេ។ ប៉ុន្តែ ប្រសិនបើរុក្ខជាតិនោះ មានផ្ទុកនូវសារធាតុញៀន…
ឯកឧត្តម សួន សុម៉ាលីន ណែនាំមន្ទីរអង្គភាពត្រូវពង្រឹងគុណភាពការងាតាមស្ថាប័នរបស់ខ្លួន ក្នុងការបម្រេីផលប្រយោជន៍ជូនប្រជាពលរដ្ឋ
ឯកឧត្តម សួន សុម៉ាលីន ណែនាំមន្ទីរអង្គភាពត្រូវពង្រឹងគុណភាពការងាតាមស្ថាប័នរបស់ខ្លួន ក្នុងការបម្រេីផលប្រយោជន៍ជូនប្រជាពលរដ្ឋ ព្រៃវែង៖ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈ អភិបាលខេត្តព្រៃវែងបានមានប្រសាសន៍ ជំរុញដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក អង្គភាពពាក់ព័ន្ធ ទាំងអស់ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀតធ្វើយ៉ាងណាដើម្បីឲ្យការងារបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អសើរស្របតាមយុទ្ធសាស្រ្តចក្ខុវិស័យ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ការលើកឡើងនេះគឺនៅក្នុងឱកាសដែលឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈ អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង នាថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាខេត្តព្រៃវែង។ ក្នុងកិច្ចប្រជុំនោះក៏ការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក ប្រធានច្រកទ្វារទាំង៦ គយនិងអន្តោប្រវេសន៍ព្រំដែន ក្រុមមេធាវីប្រចាំរដ្ឋបាលខេត្ត និងមន្រ្តីរាជការជាច្រើនរូបទៀត សរុបប្រមាណចំនួន១០០រូប។ នៅក្នុងកិច្ចប្រជុំនោះដែរមន្ទីរអង្គភាព រដ្ឋបាល ក្រុង ស្រុក […]
នគរបាលខេត្តព្រៃវែង បានខិតខំពង្រឹង និងពន្លឿនប្រសិទ្ធភាពការងារ ដល់ខ្នងផ្ទះ
នគរបាលខេត្តព្រៃវែង បានខិតខំពង្រឹង និងពន្លឿនប្រសិទ្ធភាពការងារ ដល់ខ្នងផ្ទះ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ខេត្តព្រៃវែង៖ កម្លាំងនគរបាលតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុក ទាំង ១៣ និងកម្លាំងនគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តព្រៃវែង ពន្លឿនប្រសិទ្ធភាពការងារក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយបានចុះធ្វើនាំយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ប្រភេទ (ក២) និង (ក៤) ដែលធ្វើរួចរាល់ទៅប្រគល់ប្រជាពលរដ្ឋនៅប៉ុស្តិ៍រដ្ឋបាល និងយកជូនដល់ខ្នងផ្ទះផងដែរ ព្រមទាំងបានចុះសួរសុខទុក្ខប្រជាពលរដ្ឋជាប្រចាំក្នុងមូលដ្ឋាន ដើម្បីសាកសួរអំពីបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ និងបទល្មើសផ្សេងៗដែលកើតឡើងក្នុងមូលដ្ឋាន ក្រែងលោនគរបាលមិនបានដឹង ។ ក្នុងនោះផងដែរ ដើម្បីឆ្លើយតបរាល់សំណូមពរ តម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មន្ត្រីនគរបាលខេត្តព្រៃវែង ក៏បានចុះអនុវត្តការងារនគរបាល និងសហគមន៍ សួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ផ្សព្វផ្សាយ និងជំរុញបន្ថែមដល់ពលរដ្ឋដែលមានកូនគ្រប់អាយុ និងអ្នកហួសសុពលភាព ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យបានគ្រប់ៗគ្នា ៕
ទិវាពិភពលោកប្រយុទ្ធ និងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៣ ក្រោមប្រធានបទ (សមាគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍)
ទិវាពិភពលោកប្រយុទ្ធ និងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៣ ក្រោមប្រធានបទ (សមាគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍) ព្រៃវែង៖ នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រៃវែង បានប្រារព្ធពិធីទិវាពិភពលោកប្រយុទ្ធ និងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៣ ក្រោមប្រធានបទ (សមាគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍) ដែលមានការអញ្ជើញចូលរួមលោក ហ៊ី ធួក អភិបាលរងខេត្ត និងប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តព្រៃវែង។ លោក ទួន សុគន្ថា នាយករងរដ្ឋបាលសាលាខេត្តបានលើកឡើងថា ទិវាពិភពលោកប្រយុទ្ធ និងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៣ ក្រោមប្រធានបទ (សមាគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍)នេះក្នុងគោលបំណង ដើម្បីសុវត្ថិភាពជាចម្បងក្នុងការបង្ការមេរោគអេដស៍ គឺជាការប្រើស្រោមអនាម័យ១០០%។ អេដស៍នៅតែជាក្ដីបារម្មរបស់យើងទាំងអស់គ្នា។ គ្មានអេដស៍ គ្មានគ្រឿងញៀនក្នុងសហគមន៍ ជួយជំរុញការអភិវឌ្ឍ ។អាជ្ញាធរឃុំ សង្កាត់ ចូលរួមទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍។ សហគមន៍តែមួយដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍។ ទាំងអស់គ្នាចូលរួមជាចលនាជាតិតែមួយក្នុងការទប់ស្កាត់ការរាលដាលនៃមេរោគអេដស៍ […]