ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ចេញផ្សាយ ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ដែលផ្ដល់ជូនតាមរយៈសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឆ្នាំសិក្សា២០២៤-២០២៥។

ព័ត៌មានជាតិ

កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងធានារក្សាកិត្តិនាមកម្ពុជា

កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងធានារក្សាកិត្តិនាមកម្ពុជា ចេញផ្សាយ ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP ការគ្រប់គ្រង «កិត្តិនាមកម្ពុជា» គឺជាកិច្ចការងារសំខាន់ដែលអង្គសន្និបាតមហាគ្រួសារវិស័យទេសចរណ៍ក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះ បានធ្វើការចាប់អារម្មណ៍ និងលើកមកជជែកពិភាក្សា តាមរយៈការធ្វើបទបង្ហាញពីសំណាក់វាគ្មិនមួយចំនួនមកពីស្ថាប័នសាធារណៈ និងផ្នែកឯកជន។ ក្នុងការដឹកនាំកិច្ចពិភាក្សា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា «ការគ្រប់គ្រងកិត្តិនាមកម្ពុជា» គឺជាការងារគន្លឹះអាទិភាពគន្លឹះទី១ ដែលត្រូវរួមគ្នាយកចិត្តទុកដាក់ជំរុញ និងផ្សព្វផ្សាយដើម្បីទាក់ទាញទេសចរអន្តរជាតិពីគ្រប់តំបន់ និងពិភពលោកមកកាន់កម្ពុជា។ ផ្តើមពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមមានភាពរឹងមាំ ជាបុរេលក្ខខណ្ឌក្នុងការធានារក្សាកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ ស្អាត វៃឆ្លាត និងបៃតង។ សកម្មភាពផ្សព្វផ្សាយកិត្តិនាមកម្ពុជា នាពេលកន្លងមកបានផុសផុលនិងទូលំទូលាយ ក៏អាស្រ័យដោយមានកិច្ចសហការ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយទាក់ទាញទេសចរ វិនិយោគិន និងពិភពលោកឱ្យមកស្គាល់កម្ពុជាកាន់តែច្បាស់ (Bring Cambodia to the World – Bring the […]

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា ណែនាំដល់ម្ចាស់ក្រុមហ៊ុនផលិត នាំចូល ចែកចាយ និងភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវមកបំពេញសំណុំបែបបទស្នើសុំផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនៅលេខាធិការដ្ឋាន ក.គ.ផ.ស

ឯកឧត្តម នេត្រ ភក្ត្រា ណែនាំដល់ម្ចាស់ក្រុមហ៊ុនផលិត នាំចូល ចែកចាយ និងភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវមកបំពេញសំណុំបែបបទស្នើសុំផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនៅលេខាធិការដ្ឋាន ក.គ.ផ.ស ចេញផ្សាយ ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស) នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានណែនាំដល់ម្ចាស់ក្រុមហ៊ុនផលិត នាំចូល ចែកចាយ និងភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវមកបំពេញសំណុំបែបបទស្នើសុំផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង នៅលេខាធិការដ្ឋាន ក.គ.ផ.ស ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោងធ្វើការ នៅក្នុងបរិវេណក្រសួងព័ត៌មាន គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១៥ ខែមីនា ជាកំហិត។

ព័ត៌មានជាតិ

រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានកម្ពុជា និងហ្វីលីពីន ជួបពិភាក្សាពីសក្តានុពលក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការលើកិច្ចការពារអ្នកប្រើប្រាស់

រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានកម្ពុជា និងហ្វីលីពីន ជួបពិភាក្សាពីសក្តានុពលក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការលើកិច្ចការពារអ្នកប្រើប្រាស់ ចេញផ្សាយ ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP នាថ្ងៃ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម Allan B. Gepty អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន។ ក្នុងឱកាសនោះ ភាគីទាំងពីរបានលើកពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនាពេលថ្មីៗដែលបានធ្វើឱ្យទំនាក់ទំនងកម្ពុជា-ហ្វីលីពីនកាន់តែរីកចម្រើន។ ភាគីទាំងពីរក៏បានពិភាក្សាពីសក្តានុពលក្នុងការបង្កើនទំហំពាណិជ្ជកម្មបន្ថែមទៀត ក៏ដូចជាកិច្ចសហប្រតិបត្តិការលើកិច្ចការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំផងដែរ៕

ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន ណែនាំឲ្យមន្ទីរអង្គភាពអាជ្ញាធរ រដ្ឋបាលក្រុង ស្រុក ទាំងអស់ពង្រឹងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងដើម្បីប្រជាពលរដ្ឋ

ឯកឧត្តម សួន សុម៉ាលីន ណែនាំឲ្យមន្ទីរអង្គភាពអាជ្ញាធរ រដ្ឋបាលក្រុង ស្រុក ទាំងអស់ពង្រឹងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងដើម្បីប្រជាពលរដ្ឋ ព្រៃវែង៖ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត ព្រៃវែង មានប្រសាសន៍ណែនាំដល់ រដ្ឋបាល ក្រុង ស្រុក មន្ទីរអង្គភាពនានាជុំវិញខេត្ត ត្រូវខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងបន្ថែមទៀតធ្វើយ៉ាងណាដើម្បីជាផលប្រយោជន៍ សាធារណៈជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែង ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដែលការលើកឡើងបែបនេះ គឺនៅក្នុងឱកាសដែលឯកឧត្តម អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែងនាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាខេត្តព្រៃវែង។ ឯកឧត្ដម អភិបាលខេត្ត ក៏បានណែនាំ ដល់មន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តព្រៃវែង ត្រូវពិនិត្យទៅលើទីកន្លែងកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស បានត្រឹមត្រូវច្បាស់លាស់ ដើម្បីការពារ ការបង្ករគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវទីសាធារណៈនិងណែនាំដល់រដ្ឋបាលក្រុងស្រុកទាំងអស់ត្រូវរៀបចំ អនាម័យ សោភ័ណភាព តាមដងផ្លូវ ទីប្រជុំជនជាពិសេសនៅតំបន់ផ្សារ ឲ្យមានរបៀបរៀបរយ ធ្វើយ៉ាងណាដើម្បីបង្កលក្ខណៈងាយស្រួលដ៏ប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រកបដោយសុវណ្ណភាព ព្រមទាំងបង្ការគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុផងដែរ។ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំបន្ថែមទៀតថាសូមឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងអនុវត្តនៅគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានល្អប្រសើរបន្ថែមទៀត។ ធ្វើយ៉ាងណាដើម្បីធានាដែលសុខសុវត្ថិភាពការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែង ក៏ដូចជាការធ្វើដំណើរឆ្លងកាត់ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ស្នាក់នៅ […]

ព័ត៌មានជាតិ

សេចក្ដី​ជូនដំណឹង​ជាលើកទី៣របស់រដ្ឋបាលស្រុកពារាំង ដល់បងប្អូនអាជីវករលក់ដូនៅតាមចិញ្ចើមផ្លូវនៅចំណុចផ្សាព្រៃព្នៅចាស់

សេចក្ដី​ជូនដំណឹង​ជាលើកទី៣របស់រដ្ឋបាលស្រុកពារាំង ដល់បងប្អូនអាជីវករលក់ដូនៅតាមចិញ្ចើមផ្លូវនៅចំណុចផ្សាព្រៃព្នៅចាស់

ព័ត៌មានជាតិ

សកម្មភាពអន្តរាមន៍ ករណីផ្តាសសាយបក្សី នៅភូមិ តាង៉ក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង

សូមអនុញ្ញាតគោរពរាយការណ៍ជូន ឯកឧត្តម ស្តីពីសកម្មភាពអន្តរាមន៍ ករណីផ្តាសសាយបក្សី នៅភូមិ តាង៉ក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ក្រុមអន្តរាគមន៍មន្ទីរកសិកម្មរុក្ខាប្រមាញ់នឹងនេសាទបានកំពុងអន្តរាគមន៍ធ្វើជីវ សុវត្ថិភា បាញ់ថ្នាំសម្លាប់មេរោគ នៅតាមកន្លែងកើតហេតុ នឹងតាមខ្នងផ្ទះ ប្រជាពលរដ្ឋ នៅ ក្នុងភូមិ សូមឯកឧត្តម មេត្តាគោរពជូនជ្រាប ជារបាយការណ៍ ដោយគោរព 🙏

ព័ត៌មានជាតិ

ក្រសួងព័ត៌មាន គ្រោងបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No to FakeNews»ក្នុងខែមីនាខាងមុខនេះ

ក្រសួងព័ត៌មាន គ្រោងបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No to FakeNews»ក្នុងខែមីនាខាងមុខនេះ ចេញផ្សាយ ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ-Say No to FakeNews» ជាការផ្តល់ចំណេះដឹងបន្ថែមទៅដល់ប្រជាពលរដ្ឋឱ្យគាត់យល់ ថាតើអ្វីទៅដែលហៅថាព័ត៌មានក្លែងក្លាយ ហើយរួមគ្នាទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយឱ្យអស់ ដើម្បីផ្តល់សុវត្ថិភាពព័ត៌មានដល់អ្នកប្រើប្រាស់។ នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំការងាររៀបចំយុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ-Say No to FakeNews “ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្តីការក្រសួង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជម្រាបជូនថា ក្រសួងព័ត៌មាន គ្រោងបើកយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No to FakeNews “ ក្នុងខែមីនាខាងមុខនេះ ក្នុងគោលបំណងកាត់បន្ថយ និងឈានទៅលុបបំបាត់ព័ត៌មានក្លែងក្លាយ ហើយផ្តល់ចំណេះដឹងទៅដល់ប្រជាពលរដ្ឋឱ្យគាត់យល់ […]

ព័ត៌មានជាតិ

អបអរសាទរវិទ្យាល័យ ហ៊ុន សែន ពោធិ៍រៀង ជាប់ជ័យលាភី “សាលារៀនគំរូ” ក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។

អបអរសាទរវិទ្យាល័យ ហ៊ុន សែន ពោធិ៍រៀង ជាប់ជ័យលាភី “សាលារៀនគំរូ” ក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។🎉🎉🎉

ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើកុមារាអាយុ២ឆ្នាំ៧ខែ

សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើកុមារាអាយុ២ឆ្នាំ៧ខែ