ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អំពាវនាវដល់ពលរដ្ឋចូលរួមអភិរក្សសត្វផ្សោត និងគាំទ្រទេសចរណ៍ធម្មជាតិនៅមូលដ្ឋានដើម្បីបង្កើនចំណូលដល់សហគមន៍ ចេញផ្សាយ ថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP ក្នុងអំឡុងចុះពិនិត្យកិច្ចការងារនេះមូលដ្ឋានខេត្តក្រចេះនៅចុងសបា្តហ៍កន្លងទៅនេះ, ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានចូលរួមការពារនិងអភិរក្សសត្វផ្សោតនៅតាមដងទន្លេមេគង្គ ដើម្បីអភិរក្សជីវៈចម្រុះដ៏សម្បូណ៌បែប នៃទន្លេមេគង្គឱ្យបានគង់វង្ស និងផ្តល់ផលប្រយោជន៍ជូនសហគមន៍មូលដ្ឋានតាមរយៈការលើកកម្ពស់ទេសចរណ៍ធម្មជាតិ បង្កើនចំណូលជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន។ ឯកឧត្តមរដ្ឋមន្ត្រី ប្រធានក្រុមការងារបានថ្លែងថាសត្វផ្សោតជាសម្បត្តិធម្មជាតិដ៏មានតម្លៃសម្រាប់កម្ពុជា និងសម្រាប់ជីវៈចម្រុះពិភពលោក។ បច្ចុប្បន្ននេះ សត្វផ្សោតនៅកម្ពុជាមានចំនួនប្រមាណ ១០៥ ក្បាលដែលរស់នៅទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តក្រចេះនិងខេត្តស្ទឹងត្រែង ហើយជាពិសេសនៅតំបន់អភិរក្សព្រែកកាំពី ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ជាកន្លែងទេសចរណ៍សត្វផ្សោតដ៏សំខាន់ ហើយមួយថ្ងៃៗ មានទេសចរជាតិនិងអន្តរជាតិបានអញ្ជើញទៅទស្សនាកម្សាន្ត ដែលផ្តល់នូវការងារនិងចំណូលជូនដល់សហគមន៍មូលដ្ឋាន។ ខេត្តក្រចេះមានទីតាំងទេសចរណ៍ប្រកបដោយសក្តានុពលជាច្រើនដូចជាអន្លង់សត្វផ្សោតព្រែកកាំពី ស្ថិតក្នុងស្រុកចិត្របុរី, រមណីយដ្ឋានឆ្នេរខ្សាច់វត្ដសសរ១០០ ដែលស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ , តំបន់សហ គមន៍ទេសចរណ៍សហគមន៍កោះទ្រង់ ក្នុងក្រុងក្រចេះ, រមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី។ ជាមួយគ្នានេះ ខេត្តក្រចេះក៏មាននូវផលិតផលសំខាន់ៗទាក់ទាញភ្ញៀវទេសចរផងដែរដូចជាក្រឡានថ្មគ្រែ, ក្រូចថ្លុងកោះទ្រង់ ប៉ិកួៈនៅស្រុកឆ្លូង និងមុខម្ហូបពីត្រីនៃទន្លេមេគង្គផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារបានវាយតម្លៃខ្ពស់ និងសូមកោតសរសើររដ្ឋបាលខេត្តក្រចេះ មន្ទីរទេសចរណ៍ខេត្ត […]
Month: February 2025
រាជរដ្ឋាភិបាល ណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំឯកសារពាក់ព័ន្ធ ដើម្បីឃោសនាផ្សព្វផ្សាយអំពីទិវាវប្បធម៌ជាតិ
រាជរដ្ឋាភិបាល ណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំឯកសារពាក់ព័ន្ធ ដើម្បីឃោសនាផ្សព្វផ្សាយអំពីទិវាវប្បធម៌ជាតិ ចេញផ្សាយ ថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP ទិវាវប្បធម៌ជាតិ លើកទី២៧ ត្រូវបានកំណត់យកចន្លោះចាប់ពីថ្ងៃទី៣ ខែមីនា រហូតដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ នេះបើយោងតាមសារាចររបស់រាជរដ្ឋាភិបាល ស្តីពី ការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥នេះ។ ដើម្បីរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥នេះ ឱ្យបានកាន់តែទូលំទូលាយ និងផ្សព្វផ្សាយ ឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់បានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃទិវានេះ រាជរដ្ឋាភិបាល បានអំពាវនាវដល់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវរៀបចំឯកសារពាក់ព័ន្ធដើម្បីឃោសនាផ្សព្វផ្សាយអំពីទិវាវប្បធម៌ជាតិ ហើយក៏ត្រូវណែនាំដល់អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសំបូរព្រៃគុក គ្រប់មន្ទីរ វប្បធម៌និងវិចិត្រសិល្បៈរាជធានី ខេត្ត ឱ្យរៀបចំផ្សព្វផ្សាយសមិទ្ធផលការងារសំខាន់ៗពាក់ព័ន្ធនឹង ការអភិរក្ស ការលើកស្ទួយ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់បេតិកភណ្ឌពិភពលោកនិង រមណីយដ្ឋានវប្បធម៌នានា រួមទាំងកម្មវិធីផ្សេងៗទៀត ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ នៅមូលដ្ឋាន របស់ខ្លួន។ ជាមួយគ្នានោះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវសហការជាមួយបណ្តាក្រសួង ស្ថាប័ន […]
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសាធារណការ ណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុងត្រៀមខ្លួនឱ្យស្រេចលើតម្រូវការរបស់ខេត្តក្នុងការកែលម្អផ្លូវក្នុងខេត្តត្រៀមពិធីបុណ្យសមុទ្រនៅកោះកុង
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសាធារណការ ណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុងត្រៀមខ្លួនឱ្យស្រេចលើតម្រូវការរបស់ខេត្តក្នុងការកែលម្អផ្លូវក្នុងខេត្តត្រៀមពិធីបុណ្យសមុទ្រនៅកោះកុង ចេញផ្សាយ ថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០២៥ MoINFO APP នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីអញ្ជើញពិនិត្យបណ្ដាការដ្ឋានសាងសង់ផ្លូវជាតិសំខាន់ៗមួយចំនួន ក្នុងនោះពិនិត្យគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងជាង១៤៨គីឡូម៉ែត្រ (ស្រែអំបិល-កោះកុង)ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកោះកុង។ ក្នុងជំនួបដ៏កក់ក្តៅ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់ការណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុងត្រៀមខ្លួនឱ្យស្រេចលើតម្រូវការរបស់ខេត្តក្នុងការកែលម្អផ្លូវក្នុងខេត្តត្រៀមពិធីបុណ្យសមុទ្រនៅកោះកុង។ឯកឧត្តមបានលើកឡើងថា ផ្លូវជាតិ២ខ្សែដែលបុកចំខេត្តកោះកុងតារារះទិសនិរតី កំពុងលេចចេញវឌ្ឍនភាពដ៏ប្រសើរក្រៃលែង ត្រៀមខ្លួនរួចជាស្រេចទទួលបងប្អូនប្រជាពលរដ្ឋពីគ្រប់ទិសទីមកលេងបុណ្យសមុទ្រ និងទស្សនាខេត្តកោះកុងនៅចុងឆ្នាំ២០២៥ខាងមុខ។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា “គ្រប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ត្រូវសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយ ពីតម្រូវការសង្គមជាក់ស្តែង…” ស្របពេលវត្តមានឯកឧត្តមរដ្ឋមន្រ្តីក្រសួងសាធារណការកំពុងបំពេញបេសកកម្មការងារដោយធ្វើដំណើរតាមផ្លូវជាតិលេខ៤៨ ដែលកំពុងជំរុញការស្ថាបនាយ៉ាងមមាញឹកនោះ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ឱ្យដឹងថា គិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចលទ្ធផល៨៣,១២ភាគរយ […]