ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ចេញផ្សាយ ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២៤ MoINFO APP ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់«ភាពស្អាត» របស់ប្រទេសកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា នៅថ្ងៃចន្ទទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតីនៅក្នុងកម្មពិធីចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងរវាងក្រសួងបរិស្ថាន និងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា» សម្រាប់គម្រោងប្រើប្រាស់ ឡើងវិញនូវរថយន្តដឹកសំរាមជប៉ុននៅ ក្រុង ស្រុកចំនួន ១០ ក្នុងខេត្តចំនួន ៧នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងថា នាពេលថ្មីៗនេះ ប្រទេសកម្ពុជា បាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ឯកឧត្តមបានបន្ថែមថា គម្រោងប្រទេសជប៉ុនខាងលើនេះ បានផ្តល់រថយន្តដឹកសំរាម ដោយទីក្រុងអូសាកា ដែលអាចចល័តលើផ្លូវតូចៗ និងដឹកសំរាមបានច្រើន ដើម្បីជួយផ្តល់នូវបរិស្ថានស្អាតសម្រាប់ប្រជាជនកម្ពុជាបន្ថែមទៀត។ ឯកឧត្តមបណ្ដិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ការចុះកិច្ចព្រមព្រៀង រវាងក្រសួងបរិស្ថាន […]
Month: December 2024
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្ហាញពីអត្ថប្រយោជន៍ នៃការបណ្តុះបណ្តាលបុគ្គលិក អំពីសន្តិសុខសាយប័រ
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្ហាញពីអត្ថប្រយោជន៍ នៃការបណ្តុះបណ្តាលបុគ្គលិក អំពីសន្តិសុខសាយប័រ ចេញផ្សាយ ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២៤ MoINFO APP នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាពេលថ្មីៗនេះ បានលើកឡើងថា ការបណ្តុះបណ្តាលបុគ្គលិកឲ្យយល់ដឹងអំពីសន្តិសុខសាយប័រគឺជាការការពារស្ថាប័ន និងខ្លួនឯងផ្ទាល់អំពីការគំរាមកំហែងនៃបទល្មើសបច្ចេកវិទ្យា។ បទល្មើសបច្ចេកវិទ្យារួមមាន Hacking, Phishing, malware, ransomware, និង Data breaches ជាដើម ។ គោលបំណងនៃការបណ្តុះបណ្តាលនេះដើម្បីឲ្យបុគ្គលិកយល់ដឹងអំពីការការពារខ្លួន និងស្ថាប័នរបស់ខ្លូនឲ្យបានល្អប្រសើរ។ ដោយឡែក ធាតុផ្សំសំខាន់ៗនៃការបណ្តុះបណ្តាលសន្តិសុខសាយប័រមានដូចជា: – Understanding cyber threats: គឺជាការបញ្ច្រាបចំណេះដឹងឲ្យបុគ្គលិកយល់អំពីការគំរាមកំហែងនៃប្រភេទបទល្មើសបច្ចេកវិទ្យា មានដូចជា ការផ្ញើសារក្លែងបន្លំ(phishing emails) គេហទំព័រក្លែងក្លាយ( fake websites) ជាដើម – Recognizing Suspicious Activity: គឺការបញ្ច្រាបចំណេះដឹងឲ្យយល់អំពីសញ្ញាណនៃបទល្មើស ដូចជា ការផ្ញើសារ ឬអ៊ីម៉ែលមិនប្រក្រតី ឬការស្នើសុំចូលប្រើប្រាស់ឧបករណ៍ ប្រព័ន្ធដែលគួរសង្ស័យ – […]
បេក្ខជន ៨០៩នាក់ នឹងប្រឡងប្រជែងគ្នាលើ ៣ប្រភេទវិញ្ញាសា រយៈពេល ៤ម៉ោង ដើម្បីក្លាយខ្លួនជាមន្ត្រីបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក
បេក្ខជន ៨០៩នាក់ នឹងប្រឡងប្រជែងគ្នាលើ ៣ប្រភេទវិញ្ញាសា រយៈពេល ៤ម៉ោង ដើម្បីក្លាយខ្លួនជាមន្ត្រីបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក ចេញផ្សាយ ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២៤ MoINFO APP នាថ្ងៃទី២៣ ខែធ្នូនេះ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល មានការអញ្ជើញដល់របស់បេក្ខភាព ដែលត្រូវចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក នៃរដ្ឋបាលខេត្តសៀមរាប ក្នុងក្របខណ្ឌក្រសួងសុខាភិបាល ប្រកបដោយទឹកមុខរីករាយ និងជំនឿចិត្តមុតមាំ ព្រមទាំងមានសាច់ញាតិ ក្រុមគ្រួសារជូនមកកាន់មណ្ឌលប្រឡងផងដែរ។ វិញ្ញាសាដែលបេក្ខជនត្រូវប្រឡងប្រជែងនាថ្ងៃនេះរួមមាន៖ ១.វិញ្ញាសាជំនាញ/បច្ចេកទេស ២.វិញ្ញាសាពហុចម្លើយភាសាអង់គ្លេស ឬភាសាបារាំង និង ៣.វិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ។ គណៈកម្មការរៀបចំការប្រឡងប្រជែង បានរៀបចំស្តង់សម្រាក សម្រាប់បេក្ខជន ព្រមទាំងសាច់ញាតិ និងអាណាព្យាបាលធ្វើការរង់ចាំបេក្ខជននៅក្រៅបរិវេណមណ្ឌលប្រឡង ដោយមានការផ្គត់ផ្គង់ភេសជ្ជៈ ទឹកពិសា ដោយមានការចូលរួមក្នុងតួនាទីសម្របសម្រួល និងផ្តល់ព័ត៌មាន ពីដំណើរការទូទៅនៃការប្រឡង ជូនទៅដល់បេក្ខជនតាមការចាំបាច់៕
សម្តេចបវរធិបតី៖ ឪពុកម្តាយគ្រប់រូប តែងតែលើកឡើងថា “ឪពុកម្តាយមិនមានទ្រព្យអ្វីល្អទុកជូនកូនក្រៅតែពីទ្រព្យនៃចំណេះដឹងនោះទេ ព្រោះចំណេះដឹង គឺជាទ្រព្យចាយមិនចេះអស់
សម្តេចបវរធិបតី៖ ឪពុកម្តាយគ្រប់រូប តែងតែលើកឡើងថា “ឪពុកម្តាយមិនមានទ្រព្យអ្វីល្អទុកជូនកូនក្រៅតែពីទ្រព្យនៃចំណេះដឹងនោះទេ ព្រោះចំណេះដឹង គឺជាទ្រព្យចាយមិនចេះអស់ ចេញផ្សាយ ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២៤ MoINGO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០២៤ ថា ឳពុកម្តាយគ្រប់រូបតែងតែលើកឡើងថា “ឪពុកម្តាយមិនមានទ្រព្យអ្វីល្អទុកជូនកូនក្រៅតែពីទ្រព្យនៃចំណេះដឹងនោះទេ ព្រោះចំណេះដឹង គឺជាទ្រព្យដែលចាយមិនចេះអស់ កាន់តែចាយ កាន់តែចម្រើន។ បន្ថែមពីនេះ សម្តេចបវរធិបតី បានលើកឡើងថា ភាពជោគជ័យរបស់ប្អូនៗសិស្សនិទ្ទេស A នាថ្ងៃនេះ គឺជាការចាប់ផ្តើមនៃទំព័រថ្មី បន្ទាប់ពីការបញ្ចប់មូលដ្ឋាននៃចំណេះដឹងទូទៅ ដើម្បីបន្តទៅចាប់យកជំនាញពិតប្រាកដនៅកម្រិតឧត្តមសិក្សា និងឈានទៅប្រកបការងារ ព្រមទាំងទទួលខុសត្រូវលើជោគវាសនារបស់ខ្លួនឯង។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តួអង្គសំខាន់ ដែលត្រូវទទួលបានការកោតសរសើរនាពេលនេះ គឺសាមីសិស្សខ្លួនឯងផ្ទាល់ ដែលបានខិតខំប្រឹងប្រែងរៀនរហូតទទួលបានជោគជ័យរហូតមកដល់ថ្ងៃនេះ ដោយមានការជួយជ្រោមជ្រែង […]
ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញចូលរួមក្នុងកម្មពិធីពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងស្រុកមេសាង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមគ្រូពេទ្យស្មគ្រ័ចិត្ត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា ដែលប្រព្រឹត្តិទៅនៅបរិវេណសាលាវិទ្យាល័យមេសាង ស្ថិតក្នុងភូមិវាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង
ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅស្រុកមេសាង ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញចូលរួមក្នុងកម្មពិធីពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងស្រុកមេសាង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមគ្រូពេទ្យស្មគ្រ័ចិត្ត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា ដែលប្រព្រឹត្តិទៅនៅបរិវេណសាលាវិទ្យាល័យមេសាង ស្ថិតក្នុងភូមិវាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមអភិបាលខេត្ត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ និងរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកពិនិត្យ ព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកមេសាងនាពេលនេះ។ ពិធីនេះដែរមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត […]
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អគារស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ រួមជាមួយវត្តមាន ឯកឧត្តម ជា សុមេធី សមាជិកអចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា
ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ក្រុងព្រៃវែង ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អគារស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ រួមជាមួយវត្តមាន ឯកឧត្តម ជា សុមេធី សមាជិកអចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា។ ពិធីនេះដែរមានការអញ្ជើញចូលរួមពី÷ ឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំ លោកនាយក នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានពន្ធនាគារខេត្ត ប្រធានសាខាគយ និងរដ្ឋាករខេត្ត ប្រធានសភាពាណិជ្ជកម្មខេត្ត នាយិកាសាខាកាកបាទក្រហមខេត្ត សាមាជិកក្រុមប្រឹក្សាក្រុង […]
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញរដ្ឋបាលលើកុំព្យូទ័រ និងជំនាញកាត់តវីដេអូលើកុំព្យូរទ័រ និងទូរស័ព្ទដៃជំនាន់ទី២ និងបើកវគ្គជំនាន់ទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង
រសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញរដ្ឋបាលលើកុំព្យូទ័រ និងជំនាញកាត់តវីដេអូលើកុំព្យូរទ័រ និងទូរស័ព្ទដៃជំនាន់ទី២ និងបើកវគ្គជំនាន់ទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។ វគ្គបណ្តុះបណ្តាលនេះគឺជាការរួមចំណែកជាមួយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាគ្រឹះសម្រាប់ប្អូនៗ ក្មួយៗ អោយប្រែក្លាយទៅជាធនធានមនុស្សប្រកបដោយសក្កានុពល ស្របតាមការអភិវឌ្ឍសង្គមជាតិ សម័យកាលបច្ចេកវិទ្យាថ្មីៗ ដែលហៅថាសង្គមឌីជីថល។ សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលជំនាន់ទី២ នេះមានយុវជន និងក្មួយៗ មកទទួលការបណ្តុះបណ្តាលចំនួន ៥៧៤រូប កើនចំនួន ៩៦រូបបើធៀបនឹងជំនាន់ទី១។ ដោយឡែកបន្ទាប់ពីបានផ្សព្វផ្សាយការបើកវគ្គបណ្តុះបណ្តាលជំនាន់ទី៣ កន្លងមកនេះ ក្រុមការងារបណ្តុះបណ្តាលរបស់រដ្ឋបាលខេត្ត បានទទួលអ្នកចុះឈ្មោះ ចំនួន ៨៣៤នាក់ រួចមកហើយផងដែរ។ កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឯកឧត្តម តំណាងស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ ឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត […]
ការកំណត់និយាមកា និងបោះបង្គោល តាមបណ្តោយគម្រោងព្រែកជីកហ្វូនណនតេជោនឹងត្រូវបញ្ចប់ ១០០% នាថ្ងៃនេះ
ការកំណត់និយាមកា និងបោះបង្គោល តាមបណ្តោយគម្រោងព្រែកជីកហ្វូនណនតេជោនឹងត្រូវបញ្ចប់ ១០០% នាថ្ងៃនេះ ចេញផ្សាយ ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តម ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនាព្រឹកថ្ងៃទី២០ ខែធ្នូនេះថា រយៈពេល៩ថ្ងៃ (គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤) ក្រុមការងារការងារអន្តរក្រសួង ដឹកនាំដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចកំណត់និយាមកា និងបោះបង្គោល តាមបណ្តោយគម្រោងព្រែកជីកហ្វូនណនតេជោចំនួន ១៣៩ចំណុច ក្នុងចំណោម១៤២ចំណុច ស្មើជិត៩៨% នៃតម្រាយផ្លូវទឹកកំណាត់ទី១ ដែលមានប្រវែង២១ គីឡូម៉ែត្រ។ ឯកឧត្តម អ្នកនាំពាក្យ បានបញ្ជាក់ថា ការកំណត់និយាមកា និងបោះបង្គោល ដែលនៅសេសសល់ នឹងត្រូវបញ្ចប់ ១០០% នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ មន្ត្រីជាន់ខ្ពស់ខាងលើ បានបន្ថែមថា ក្រុមការងារបច្ចេកទេស មានការសហការគ្នាល្អក្នុងការងារអនុវត្តការងារ ទោះជា ទីតាំងបង្គោលមួយចំនួន […]