ឯកឧត្ដម សួន សុម៉ាលីន អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំសិក្សា ២០២៤-២០២៥ ព្រៃវែង៖ នៅព្រឹកថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ទីរ អប់រំ យុវជន និងកីឡា ខេត្តព្រៃវែង បានបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ សម្រាប់ជាថ្ងៃចូលរៀនដំបូង របស់ ប្អូនៗ សិស្សានុសិស្ស កូនចៅចូលរៀនសូត្របន្ទាប់ពីការសម្រាក ការសិក្សាអស់រយៈពេលខ្លីកន្លងមកនេះ ដែលពិធីនេះស្ថិតក្រោមអភិបតីភាព ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត ដែលប្រារព្ធធ្វើនៅវិទ្យាល័យ ព្រះអង្គឌួង ក្រុងព្រៃវែង។ មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានលើកឡើងថា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹង ដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំ នៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មីរបស់ក្មួយៗ ដែលបានឡើងពីកម្រិតថ្នាក់មួយទៅកម្រិតថ្នាក់មួយទៀត នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥។ ឯកឧត្តម អភិបាលខេត្ត បន្តថា ដែនេះក្នុងគោលបំណងកសាងមូលធនមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ […]