ព័ត៌មានជាតិ

តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៤៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២៥ ខែកញ្ញា នេះ

តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៤៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២៥ ខែកញ្ញា នេះ ចេញផ្សាយ ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២៤ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៤៥% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៤០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១៥%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ សមុទ្រចិនខាងត្បូងនៅបន្តមានឥទ្ធិពល ខណៈសម្ពាធទាបនៅគ្របដណ្តប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៤°C។ ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៣°C។ ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៣°C។ […]

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្រ្តា ណែនាំដល់ប្រជាពលរដ្ឋខេត្តក្រចេះ បង្កើនការប្រុងប្រយ័ត្ន ខណៈដែរជំនន់ទន្លេមេគង្គនៅខេត្តនេះ ឡើងជិតដល់កម្ពស់ដែលត្រូវប្រុងប្រយ័ត្ន

ឯកឧត្តម នេត្រ ភក្រ្តា ណែនាំដល់ប្រជាពលរដ្ឋខេត្តក្រចេះ បង្កើនការប្រុងប្រយ័ត្ន ខណៈដែរជំនន់ទន្លេមេគង្គនៅខេត្តនេះ ឡើងជិតដល់កម្ពស់ដែលត្រូវប្រុងប្រយ័ត្ន ចេញផ្សាយ ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២៤ MoINFO APP ដោយអមជាមួយរូបថត ៤ សន្លឹកពីខេត្តក្រចេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ស្ថានភាពទឹកជំនន់ទន្លេមេគង្គនៅខេត្តក្រចេះមានកម្ពស់ ២១,៦០ម៉ែត្រ កើនឡើង ០,២០ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញកម្ពស់ ២១,៤០ ម៉ែត្រ។ កម្ពស់ទឹកដែលត្រូវប្រុងប្រយ័ត្នគឺ ២២ ម៉ែត្រ។ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម នេត្រ ភក្ត្រា បានណែនាំដល់ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាក្រុមការងារទាំងអស់យកចិត្តទុកដាក់ខ្ពស់សហការជាមួយរដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក និងឃុំសង្កាត់ដើម្បីជួយអន្តរាគមន៍ដល់បងប្អូនប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់ទឹកជំនន់ខ្លាំង និងត្រៀមលក្ខណៈបង្ការផ្សេងៗ។ ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្រ្តា […]

ព័ត៌មានជាតិ

សេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ

សេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ

ព័ត៌មានជាតិ

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ប្រកាស បិទចរាចរណ៍ បណ្ដោះអាសន្នលើស្ពានអង្គរបាន ស្ថិតក្នុងឃុំអង្គរបាន ស្រុកកងមាស ដោយសារ ស្ពាននេះចាស់ទ្រុឌទ្រោម ហើយត្រូវជួសជុសចាប់ពី

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ប្រកាស បិទចរាចរណ៍ បណ្ដោះអាសន្នលើស្ពានអង្គរបាន ស្ថិតក្នុងឃុំអង្គរបាន ស្រុកកងមាស ដោយសារ ស្ពាននេះចាស់ទ្រុឌទ្រោម ហើយត្រូវជួសជុសចាប់ពីថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។

ព័ត៌មានជាតិ

នាពេលខាងមុខនេះ កម្ពុជា នឹងមានការវិនិយោគលើការបង្កើតរោងចក្រកែច្នៃកន្ទក់សរីរាង្គ ដោយប្រើប្រាស់គ្រឿងចក្រ និងបច្ចេកទេសរបស់សហរដ្ឋអាម៉េរិក

នាពេលខាងមុខនេះ កម្ពុជា នឹងមានការវិនិយោគលើការបង្កើតរោងចក្រកែច្នៃកន្ទក់សរីរាង្គ ដោយប្រើប្រាស់គ្រឿងចក្រ និងបច្ចេកទេសរបស់សហរដ្ឋអាម៉េរិក ចេញផ្សាយ ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន Amru Rice (Cambodia) តំណាងដោយ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន ជាមួយនឹង ក្រុមហ៊ុន Stabil Nutrition, LLC តំណាងដោយ លោក Michael Tarrasch ជាម្ចាស់ក្រុមហ៊ុន។ អនុស្សារណៈដែលបានចុះហត្ថលេខានាឱកាសនេះ នឹងដើរតួនាទីជាមូលដ្ឋានសម្រាប់កិច្ចសហការនាពេលអនាគត លើការវិនិយោគបង្កើតរោងចក្រកែច្នៃកន្ទក់សរីរាង្គនៅកម្ពុជា ដោយប្រើប្រាស់គ្រឿងចក្រ និងបច្ចេកទេសរបស់សហរដ្ឋអាម៉េរិក។ គួររម្លឹកដែរថា នេះគឺជាអនុស្សារណៈទី២ ពាក់ព័ន្ធនឹងវិស័យស្រូវអង្ករ ដែលត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក្នុងដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្ទឹងត្រែង ជូនដំណឹងស្តីពី ការត្រៀមបង្ការគ្រោះមហន្តរាយ ចំពោះការហក់ឡើង នៃកម្រិតកម្ពស់ទឹកទន្លេ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

រដ្ឋបាលខេត្តស្ទឹងត្រែង ជូនដំណឹងស្តីពី ការត្រៀមបង្ការគ្រោះមហន្តរាយ ចំពោះការហក់ឡើង នៃកម្រិតកម្ពស់ទឹកទន្លេ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

ព័ត៌មានជាតិ

នៅថ្ងៃអនាគតយើងអាចជិះយានយន្តមើលបង្គោលព្រំដែនបានយ៉ាងកៀក ដើម្បីបញ្ជាក់ថា តើខ្មែរបានបាត់បង់ទឹកដី ដូចក្រុមប្រឆាំងបានឃោសនា មែនឬមិនមែន?

នៅថ្ងៃអនាគតយើងអាចជិះយានយន្តមើលបង្គោលព្រំដែនបានយ៉ាងកៀក ដើម្បីបញ្ជាក់ថា តើខ្មែរបានបាត់បង់ទឹកដី ដូចក្រុមប្រឆាំងបានឃោសនា មែនឬមិនមែន? ចេញផ្សាយ ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២៤ រហូតមកដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋប្រមាណ ៧០ម៉ឺននាក់ហើយ ជាមួយថវិកាប្រមាណ២១លានដុល្លារអាមេរិក ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាលសម្រាប់សាងសង់ផ្លូវក្រវ៉ាត់តាមព្រំដែន។ ដោយសង្កេតឃើញចលនានៃការបរិច្ចាគ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ ព្រំដែន នៅតែមានការចូលរួមជាហូរហែនោះ ក្រុមការងារនឹងបន្តទទួលថវិការហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ។ យ៉ាងណាក៏ដោយគិតមកដល់ពេលនេះ ចំនួនទឹកប្រាក់ខាងលើ គឺស្មើប្រមាណ១០ភាគរយ នៃគម្រោងចំណាយសម្រាប់សាងសង់ខ្សែក្រវ៉ាត់ព្រំដែន ខណៈសម្តេចធិបតីកាលពីខែកក្កដាកន្លងនេះ បានចុះហត្ថលេខាលើថវិកាជាង២០០លានដុល្លារ ដើម្បីបញ្ចប់ផែនការធ្វើផ្លូវក្រវ៉ាត់ព្រំដែន នៅក្នុងរយៈពេល១០ឆ្នាំ ខាងមុខ ដើម្បីជួយជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនដាច់ស្រយាល។ សម្តេចធិបតីបានបញ្ជាក់ថា ថវិកានេះសម្រាប់ធ្វើផ្លូវនៅសល់ប្រមាណ១,៣០០គីឡូម៉ែត្រទៀត ខណៈការកសាងផ្លូវក្រវាត់ព្រំដែន នៅជាប់ប្រទេសទាំង៣ ឡាវ-ថៃ-វៀតណាម ដែលបានចាប់ផ្តើមធ្វើឡើងតាំងពីឆ្នាំ១៩៩៤ រហូតមកដល់បច្ចុប្បន្ន បានសម្រេចចំនួន ១៣០០គីឡូម៉ែត្រហើយ ។ យោងតាមប្រសាសន៍សម្ដេចធិបតី កាលពីថ្ងៃទី៦ ខែសីហា បានអោយដឹងថា កម្ពុជាធ្វើផ្លូវនៅតាមបន្ទាត់ខ្សែព្រំដែន ចំនួន២ គឺផ្លូវខ្សែទី១ […]

ព័ត៌មានជាតិ

ឯកឧត្តម ប៉ែន បូណា៖ សៀវភៅ«ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» គឺជាឯកសារដ៏មានតម្លៃខ្លាំងណាស់សម្រាប់អ្នកសិក្សាអំពីនយោបាយនៅកម្ពុជានិងអ្នកអានទូទៅ

ឯកឧត្តម ប៉ែន បូណា៖ សៀវភៅ«ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» គឺជាឯកសារដ៏មានតម្លៃខ្លាំងណាស់សម្រាប់អ្នកសិក្សាអំពីនយោបាយនៅកម្ពុជានិងអ្នកអានទូទៅ ……………………… ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា សៀវភៅ «ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» មិនមែនជារឿងប្រលោមលោកដែលរៀបរៀងឡើងដោយបន្ថែមបន្ថយខ្លឹមសារតាមអារម្មណ៍របស់អ្នកនិពន្ធនោះឡើយ ប៉ុន្តែសៀវភៅនេះ គឺជាកំណត់ត្រានៃព្រឹត្តិការណ៍ពិតពីសំណាក់សាក្សីរស់ដែលស្ថិតនៅក្នុងព្រឹត្តិការណ៍ដោយផ្ទាល់ និងជាពិសេសសាក្សីដ៏សំខាន់បំផុត គឺជាមនុស្សដែលនៅកៀកកិត និងមានភក្តីភាពបំផុតជាមួយសម្តេចតេជោ ហ៊ុន សែន។ នោះគឺឯកឧត្តមឧត្តមសេនីយឯក មាស សុខុន ដែលជាអង្គរក្សផ្ទាល់និងជាអ្នកបើកបររថយន្តផ្ទាល់ជូនសម្តេចតេជោ ហ៊ុន សែន តែម្តង។ ដូច្នេះ ឯកឧត្តមគឺជាសាក្សីសំខាន់ណាស់ដែលមិនត្រឹមតែបានផ្តល់ធាតុចូលដ៏មានសារសំខាន់នៃរាល់ព្រឹត្តិការណ៍ដែលបានកើតឡើងចំពោះសម្តេចតេជោ ប៉ុណ្ណោះទេ ឯកឧត្តម មាស សុខុន ក៏ជាអ្នកផ្តួចផ្តើមគំនិតចងក្រងឯកសារកំណត់ត្រាប្រវត្តិសាស្ត្រនេះផងដែរ។ ឯកឧត្តម ប៉ែន បូណា បានសង្កត់ធ្ងន់ថា សៀវភៅ«ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» គឺជាឯកសារដ៏មានតម្លៃខ្លាំងណាស់សម្រាប់អ្នកសិក្សាអំពីនយោបាយនៅកម្ពុជា ក៏ដូចជាសម្រាប់អ្នកអានទូទៅដែរ។ តម្លៃរបស់សៀវភៅនេះ គឺស្ថិតនៅត្រង់ថា គឺជាឯកសារតែមួយគត់ គ្មានពីរ ដែលបានចងក្រងរាល់ព្រឹត្តិការណ៍នៃការប៉ុនប៉ងធ្វើឃាត ចង់យកជីវិតសម្តេចតេជោ ហ៊ុន […]

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញកាត់ខ្សែបូរសម្ពោធស្តង់ពិព័រណ៍កម្ពុជានៅទីក្រុងណាននីងប្រទេសចិន

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញកាត់ខ្សែបូរសម្ពោធស្តង់ពិព័រណ៍កម្ពុជានៅទីក្រុងណាននីងប្រទេសចិន …………. ក្រុងណាននីង៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកាត់ខ្សែបូ​រសម្ពោធស្តង់ពិព័រណ៍កម្ពុជា ដែលរៀបចំតាំង​បង្ហាញនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិណាននីង។ ព្រឹត្តការណ៍នេះ ជាវេទិកាដ៏ធំមួយដែលថ្នាក់ដឹកនាំកំពូលៗក្នុងតំបន់អាស៊ានយកចិត្តទុកដាក់​ខ្ពស់ក្នុងការលើកស្ទួយ និងជំរុញសកម្មភាពពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ ទំនាក់ទំនងនយោបាយការទូត ការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជន និង​ប្រជាជន និង​ជាយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយតំបន់រវាងមហាយក្សចិន​ និង អាស៊ាន។ ពិព័រណ៍ចិន-អាស៊ានលើកទី២១ នេះដែរ ក៏ឱកាសដ៏ល្អមួយបើកឲ្យមានការជួបប្រាស្រ័យទាក់ទងគ្នា ផ្គួរផ្គងគ្នាក្នុងការធ្វើជាដៃគូពាណិជ្ជកម្ម ការវិនិយោគក៏ដូចជា ការផ្សព្វផ្សាយផលិតផលរបស់ខ្មែរ ទៅក្នុងទីផ្សារតំបន់អាស៊ាន ជាពិសេសទីផ្សារចិន​តែម្តង​។ នៅក្នុងឆ្នាំ២០២៤នេះដែរ ពិព័រណ៍ចិន-អាស៊ានលើកទី២១ មានការចូលរួមតាំងបង្ហាញផលិតផល និងសេវាក្រុមហ៊ុន/សហគ្រាស សរុបមានចំនួន​ ៥៨ ក្រុមហ៊ុន ស្មើនឹង​ ៨៩ស្តង់ ក្នុងនោះដែរមានការដាក់តាំងបង្ហាញផលិតផលរបស់ខ្មែរជាច្រើនមុខ មានដូចជា អង្ករ ម្រេច ស្វាយ គ្រប់ស្វាយចន្ទីរ មៀនប៉ៃលិន សាប៊ូ […]

ព័ត៌មានជាតិ

ការប្រកួតកីឡាពានរង្វាន់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ដើម្បីអបអរសាទរទិវាជ័យជំនះ ៧ មករា ឆ្នាំ ២០២៥ នៅខេត្តព្រៃវែង

ការប្រកួតកីឡាពានរង្វាន់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ដើម្បីអបអរសាទរទិវាជ័យជំនះ ៧ មករា ឆ្នាំ ២០២៥ នៅខេត្តព្រៃវែង ព្រៃវែង៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែង បានប្រារព្ធពិធីបើកការប្រគួតកីឡាពានរង្វាន់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដើម្បីអបអរសាទរទិវាជ័យជម្នះ៧មករា ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅបរិវេណកីឡដ្ឋាន មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ក្នុងនោះ លោក ប៉ាវ សុធីរ ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា បានលើកឡើងថា នេះជាលើកទី១ដែលរដ្ឋបាលខេត្តព្រៃវែង បានរៀបចំ ការប្រកួតកីឡាមហាជនក្នុងទ្រង់ទ្រាយធំ ដែលមានការចូលរួមពីក្រុមកីឡាករ កីឡាការិនី មកគ្រប់ឃុំទូទាំង ខេត្ត លើប្រភេទកីឡា បាល់ទាត់ […]