ភាពខុសគ្នារវាង បរិច្ចាគ និងរៃអង្គាស ចេញផ្សាយ ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២៤ មួយរយៈចុងក្រោយនេះ ក្រុមប្រឆាំងបានលើកយកបញ្ហាព្រំដែនជាចំណុចរសើបដើម្បីឃោសនាញុះញ៉ុងប្រជាពលរដ្ឋក្នុងគោលដៅយកចំណេញខាងនយោបាយ។ ប៉ុន្តែក្រោយពេលរដ្ឋាភិបាលបានប្រកាសបង្កើតមូលនិធិកសាងផ្លូវតាមខ្សែក្រវ៉ាត់ព្រំដែន ក្រុមនេះបែរជាថារដ្ឋាភិបាលគ្មានលុយ ហើយរៃអង្គាសប្រាក់ពីប្រជាពលរដ្ឋ ទៅវិញ។ ឥឡូវនេះសូមយើងពិនិត្យទាំងអស់គ្នា។ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម ពីលើថវិកាដែលរដ្ឋាភិបាលមានបំរុង។ មូលនិធិនេះក៏ជាការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី។ បន្ទាប់ពីពេលនោះ មន្ត្រីរាជការ វិស័យឯកជន និងប្រជាពលរដ្ឋ បានគាំទ្រតាមរយៈចូលរួមជាមួយរដ្ឋាភិបាលដោយបរិច្ចាគទឹកប្រាក់ ជាដុល្លារ និងជាលុយរៀល ។ យោងតាមហ្វេលបុកសម្តេចតេជោ បានសរសេរថា ប្រជាពលរដ្ឋខ្លះនៅស្រុកត្រាំកក់ ខេត្តតាកែវ បានបរិច្ចាគប្រាក់ចូលរួមជារដ្ឋាភិបាលម្នាក់៣០០រៀលខ្លះ៥០០រៀលរហូតមានការ ចូលរួម២០,០០០រៀលផងដែរ។ យោងតាមវចនាអនុក្រមសម្តេចជួនណាត បានសរសេរថា «រៃ»គឺជាការច្រាកប្រាក់កាសឬវត្ថុអ្វីៗឲ្យចេញរាល់គ្នាមានកំណត់ឬឲ្យចេញស្មើភាគគ្នា។ […]
Month: September 2024
អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ រយៈពេល១ខែ អយ្យការបានចាត់ការលើសំណុំរឿងគ្រឿងញៀន ៤៨០ករណី និងឃាត់ខ្លួន ១ ០១៨នាក់
អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ រយៈពេល១ខែ អយ្យការបានចាត់ការលើសំណុំរឿងគ្រឿងញៀន ៤៨០ករណី និងឃាត់ខ្លួន ១ ០១៨នាក់ ចេញផ្សាយ ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២៤ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌៖ «សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា ក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៤៨០ ករណី ដែលក្នុងនោះ មានជនសង្ស័យចំនួន ១២៩៣ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ១០១៨ នាក់។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ យើងខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចាកឆ្ងាយពីគ្រឿងញៀន ក៏ដូចជាចៀសវាងនូវរាល់សកម្មភាពទាំងឡាយណាដែលបង្កអន្តរាយដល់គ្រួសារ និងសង្គមជាតិ […]