ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការងារចុះបញ្ជីដីធ្លី ជូនដល់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តព្រៃវែង ព្រៃវែង៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង រៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការងារចុះបញ្ជីដីធ្លី ជូនដល់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តព្រៃវែង ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឡោ ជាវុធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ចាន់ រ៉ាន់ អភិបាលរងខេត្តព្រៃវែង តំណាងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត។នៅរសៀលថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាខេត្តព្រៃវែង។ លោក អេង ផេងអាន ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង បានលើកឡើងថា សកម្មភាពការងារចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២៣ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានប្រកាសតំបន់វិនិច្ឆ័យចំនួន ២៦ ភូមិ ស្មើនឹង ៤ ឃុំសង្កាត់, វាស់វែងចំនួន ៣៩,៦៣៥ […]
Author: difo
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម សុធីន ខ្លាំងសែង (Sutin Klungsang) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ នៅវិមាន៧មករា រាជធានីភ្នំពេញ។
វីដេអូ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម សុធីន ខ្លាំងសែង (Sutin Klungsang) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ នៅវិមាន៧មករា រាជធានីភ្នំពេញ។ ថ្ងៃសុក្រ ៤ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣
ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣- ២០២៤
ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣- ២០២៤ ព្រៃវែង៖ នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៣ មន្ទីរ អប់រំ យុវជន និងកីឡា ខេត្តព្រៃវែង បានបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ សម្រាប់ជាថ្ងៃចូលរៀនដំបូង របស់ ប្អូនៗ សិស្សានុសិស្ស កូនចៅចូលរៀនសូត្របន្ទាប់ពីការសម្រាក ការសិក្សាអស់រយៈពេលខ្លីកន្លងមកនេះ ដែលពិធីនេះមានការអញ្ជើញចូលរួមលោកស្រី ហ៊ន់ សុធារី អភិបាលរងខេត្ត តំណាងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត ដែលប្រារព្ធធ្វើនៅសាលាបឋមសិក្សា សម្តេចតេជោ ហ៊ុន សែន ព្រៃវែងក្រុង។ ថ្លៃនៅក្នុងឱកាសនោះដែរលោកស្រី ឆៃ សុគន្ធា អនុប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តព្រៃវែង បានឲ្យដឹងថា វិស័យអប់រំនៅក្នុងខេត្តព្រៃវែងមានការរីកចម្រើនជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយក្នុងនោះដែរលោកស្រីក៏បានលើកឡើងបន្ថែមថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាពីទុតិយភូមិ សម័យប្រឡងថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ មានសិស្សប្រឡងជាប់ ៦,២៧២ នាក់ ស្រី […]
នគរបាលខេត្តព្រៃវែង ចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហពេលយប់ ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងបង្ការទប់ស្កាត់ រាល់បទល្មើសនានា
នគរបាលខេត្តព្រៃវែង ចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហពេលយប់ ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងបង្ការទប់ស្កាត់ រាល់បទល្មើសនានា ខេត្តព្រៃវែង៖ នៅថ្ងៃយប់ថ្ងៃទី ៣០ ខែ វិច្ឆិកា និងវេលាទៀបភ្លឺឈានចូលថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០២៣ នគរបាលខេត្តព្រៃវែង ចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហពេលយប់ ដើម្បីរក្សា ការពារសន្តិសុខ និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមបណ្ដាមូលដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដើម្បីបង្ការទប់ស្កាត់ ក៏ដូចជាបង្ក្រាបរាល់បទល្មើសនានា ។ គួរបញ្ជាក់ថា ការចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហ ត្រួតពិនិត្យតាមមូលដ្ឋានភូមិ ឃុំ ស្រុក ក្នុងខេត្តព្រៃវែង កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានអនុវត្តជារៀងរាល់ថ្ងៃ ទាំងយប់ទាំងថ្ងៃ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងអាចជួយអន្តរាគមន៍បានភ្លាមៗ ករណីមានហេតុការណ៍ ឬបទល្មើសណាមួយកើតឡើង ៕
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំពហុបំណង«B»សាលាខេត្តព្រៃវែង ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងឯកឧត្តម អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំង៣ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (video conference)។ របៀបវារៈ សម្រាប់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្នុងសប្ដាហ៍នេះរួមមាន៖ ១-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា។ ២-របាយការណ៍វឌ្ឍនភាពនៃការរៀបចំនិងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។ ៣-សេចក្តីព្រាងគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤-២០២៨។ ៤-បញ្ហាផ្សេងៗ
រដ្ឋបាលខេត្តព្រៃវែង បានសហការណ៍ជាមួយ ស.ស.យ.ក.ខេត្តព្រៃវែង រៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់
រដ្ឋបាលខេត្តព្រៃវែង បានសហការណ៍ជាមួយ ស.ស.យ.ក.ខេត្តព្រៃវែង រៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពក្នុងឱកាសខួបលើកទី៤៥នៃថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជារវាងក្រុមដឹកថ្នាក់ដឹកនាំខេត្ត នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ U13ខេត្តព្រៃវែង Vs U13ផ្ការីកគ្រប់រដូវ ម៉ោង២រសៀល ស.ស.យ.ក.ខេត្តព្រៃវែង Vs ផ្ការីកគ្រប់រដូវ ម៉ោង៣:៣០នាទីរសៀល សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាទាំងអស់គ្នាអោយបានច្រើនកុះករដោយសេរីនិងឥតគិតថ្លៃ នៅកីឡដ្ឋានខេត្តព្រៃវែង។
អំណោយរបស់ស្ថានទូតចិនប្រចាំកម្ពុជា ត្រូវបានប្រគល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
អំណោយរបស់ស្ថានទូតចិនប្រចាំកម្ពុជា ត្រូវបានប្រគល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ភ្នំពេញ:នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ភារៈការិយាល័យ រួមមាន កុំព្យូទ័រយួរដៃ និងកុំព្យូទ័រលើតុចំនួន១១គ្រឿង និងសម្ភារៈមួយចំនួនទៀត គិតជាទឹកប្រាក់សរុបប្រមាណ ១៥ ០០០ដុល្លារអាមេរិក ដែលជាអំណោយរបស់ស្ថានទូតចិនប្រចាំកម្ពុជា ត្រូវបានឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នាំមកប្រគល់ជូនដល់អង្គភាពចំណុះក្រសួង ដើម្បីប្រើប្រាស់បម្រើការងារ។
កិច្ចប្រជុំក្រុមការងារព័ត៌មានទូទាំងកងយោធពលខេមរភូមិន្
ទីស្តីការក្រសួងការពារជាតិ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានទូទាំងកងយោធពលខេមរភូមិន្ទ និងប្រកាសសមាសភាពក្រុមការងារស្រង់របាយការណ៍ព័ត៌មានប្រចាំថ្ងៃ និងសំណូមពរនានារបស់ប្រជាពលរដ្ឋដែលបានផ្ញើមកកាន់គេហទំព័ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីប្រកាសផ្សព្វផ្សាយផែនការជាតិទស្សវត្សសកម្មភាពសុវត្ថិភាព ចរាចរណ៍ផ្លូវគោកលើកទី២ ឆ្នាំ២០២១-២០៣០
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីប្រកាសផ្សព្វផ្សាយផែនការជាតិទស្សវត្សសកម្មភាពសុវត្ថិភាព ចរាចរណ៍ផ្លូវគោកលើកទី២ ឆ្នាំ២០២១-២០៣០ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញជាអធិបតីប្រកាសផ្សព្វផ្សាយផែនការជាតិទស្សវត្សសកម្មភាពសុវត្ថិភាព ចរាចរណ៍ផ្លូវគោកលើកទី២ ឆ្នាំ២០២១-២០៣០ ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិ… គ.ស.ច.គ ព្រមជាមួយឯកឧត្តម លោកជំទាវ គណៈអភិបាលរាជធានី-ខេត្ត ស្នងការរាជធានី-ខេត្ត តំណាងអង្គទូត តំណាងដៃគូអភិវឌ្ឍន៍ សមាជិកនៃ គ.ស.ច.គទាំងអស់ រួមជាមួយភាគីពាក់ព័ន្ធជាច្រើនរូបផងដែរ។ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគ.ស.ច.គ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីគោលបំណង និងគោលដៅនៃការដាក់ចេញនូវផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២ ឆ្នាំ២០២១-២០៣០ ដោយលោកជំទាវបានលើកឡើងសកម្មភាពគ្រឹះសំខាន់ៗរួមមាន ការគ្រប់គ្រងដឹកនាំការងារ(សុវត្ថិភាពផ្លូវថ្នល់ និងយានយន្ត) ការអនុវត្តច្បាប់ ការអប់រំផ្សព្វផ្សាយ និងសេវាសង្គ្រោះ […]