ព្រឹកស្អែក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតី ក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ចេញផ្សាយ ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ព្រឹកស្អែក ថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ជាគម្រោងមួយដែលប្រើប្រភពទឹកស្ទឹងចំនួន ២ គឺ ស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២ កាត់ស្ទឹងទាំង២ បង្កើតជាអាងស្តុកទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដែលមានអានុភាពសរុប ១៥០មេហ្គាវ៉ាត់។ ការកសាងទំនប់វារីអគ្គិសនីស្ទឹងតាតៃលើនេះផងដែរ គឺជាអាទិភាពគន្លឹះទី៤ “មនុស្ស […]
Author: difo
អង្គការ WCS លែងសត្វក្ងោក និងសត្វត្រុំអាស៊ី ចំនួន៤ក្បាល ចូលទីជម្រកធម្មជាតិក្នុងតំបន់ទេសភាពភាគខាងជើងនៃប្រទេសកម្ពុជា
អង្គការ WCS លែងសត្វក្ងោក និងសត្វត្រុំអាស៊ី ចំនួន៤ក្បាល ចូលទីជម្រកធម្មជាតិក្នុងតំបន់ទេសភាពភាគខាងជើងនៃប្រទេសកម្ពុជា ចេញផ្សាយ ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ឮភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣– មន្ត្រីអង្គការ WCS បានឱ្យដឹងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមកិច្ចសហការ រវាងមន្ទីរបរិស្ថានខេត្តព្រះវិហារ អង្គការសមាគមអភិរក្ស សត្វព្រៃ WCS និងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (Angkor Centre for Conservation of Biodiversity ACCB) បានលែងសត្វស្លាបព្រៃសំខាន់ៗចំនួន៤ ដែលរួមមាន សត្វក្ងោក និងសត្វត្រុំអាស៊ី ទៅក្នុងទីជម្រកធម្មជាតិក្នុងតំបន់ទេសភាពភាគខាងជើង ក្នុង ខេត្តព្រះវិហារ។ ក្នុងចំណោមសត្វស្លាបទាំង៤នេះ មានសត្វក្ងោកជិតពេញវ័យចំនួន៣ ដែលជាអម្បូរ ក្ងោកឥណ្ឌូណេស៊ី និងជាប្រភេទសត្វជិតផុតពូជនៅក្នុងសកលលោកដែលមានដើម កំណើតនៅតំបន់អាស៊ីអាគ្នេយ៍។ សត្វក្ងោកទាំងនេះបានញាស់ និងលូត លាស់ដោយ ការថែរក្សាពីមេបារបស់វានៅក្នុងមជ្ឈមណ្ឌល ACCB រហូតដល់ពេល […]
ក្រសួងព័ត៌មាន ស្នើដល់ស្ថានទូតបារាំង ជួយគាំទ្រលើការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានជាភាសាបារាំងនៅកម្ពុជា
ក្រសួងព័ត៌មាន ស្នើដល់ស្ថានទូតបារាំង ជួយគាំទ្រលើការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានជាភាសាបារាំងនៅកម្ពុជា ចេញផ្សាយ ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣– ក្រសួងព័ត៌មាន បានស្នើដល់ស្ថានទូតបារាំងប្រចាំនៅកម្ពុជាជួយគាំទ្រលើការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានជាភាសាបារាំង ដើម្បីលើកស្ទួយការប្រើប្រាស់ភាសាបារាំងនៅកម្ពុជា។ ការស្នើបែបនេះ ក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្ដម M. Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ការជួយគាំទ្រទៅលើការបណ្ដុះបណ្ដាលលើវិស័យព័ត៌មាននេះ ដោយសារប្រទេសបារាំង គឺមានអ្នកជំនាញសារព័ត៌មាន និងមានបទពិសោធន៍ច្រើនទាក់ទងជាមួយនឹងបញ្ហានេះ ដើម្បីឱ្យកម្ពុជាអាចធ្វើការដកបទពិសោធន៍បន្ថែមទៀតទៅលើកិច្ចការងារព័ត៌មាន ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងពីកិច្ចការងារមួយចំនួនដែលក្រសួងព័ត៌មាន បានកំពុងធ្វើ ទីមួយ ទាក់ទងនឹងកំណែទម្រង់លើការងាររបស់ក្រសួង ដើម្បីពង្រឹងប្រសិទ្ធភាពនិងគុណភាពការងារ ទីពីរ ការកែសម្រួលនូវច្បាប់មួយចំនួនដើម្បីបម្រើឱ្យការវិវឌ្ឍនៃសង្គមឱ្យបានល្អ និងទីបី ការពង្រឹងគុណភាពសារព័ត៌មាន […]
រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងាររបស់ក្រសួងព័ត៌មានរយៈ១០០ថ្ងៃ ដើមអាណត្តិទី៧ នៃរដ្ឋសភា
រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងាររបស់ក្រសួងព័ត៌មានរយៈ១០០ថ្ងៃ ដើមអាណត្តិទី៧ នៃរដ្ឋសភា ចេញផ្សាយ ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កិច្ចប្រជុំបូកសរុបការងាររបស់ក្រសួងព័ត៌មានរយៈ១០០ថ្ងៃ ដើមអាណត្តិទី៧ នៃរដ្ឋសភា បានធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន ។
វគ្គបណ្តុះបណ្តាលស្តីពីការងារចុះបញ្ជីដីធ្លី ជូនដល់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តព្រៃវែង
វគ្គបណ្តុះបណ្តាលស្តីពីការងារចុះបញ្ជីដីធ្លី ជូនដល់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តព្រៃវែង ព្រៃវែង៖ នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការងារចុះបញ្ជីដីធ្លី ជូនដល់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តព្រៃវែង ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ចាន់ រ៉ាន់ អភិបាលរងខេត្តព្រៃវែង តំណាងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត។ លោក អេង ផេងអាន ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង បានលើកឡើងថា សកម្មភាពការងារចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២៣ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានប្រកាសតំបន់វិនិច្ឆ័យចំនួន ២៦ ភូមិ ស្មើនឹង ៤ ឃុំសង្កាត់, វាស់វែងចំនួន ៣៩,៦៣៥ ក្បាលដី, […]
ក្រសួងបានបន្តថា នៅថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃអង្គារ ១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងសុខភបាល នៅតែបន្តសកម្មភាពរបស់មន្រ្តីក្រោនឱវាទ ក្នុងចូលរួមយ៉ាងស្រាក់ស្រាំ ទឹកចិត្តសប្បាយរីករាយ និងស្មារតីមោះមុតក្នុងការផ្តល់ និងបម្រើសេវាសង្រ្គោះ ព្យាបាល ការពារសុខភាពជូនដល់ប្រជាពលរដ្ឋមកគ្រប់ទិសទី រួមទាំងភ្ញៀវអន្តរជាតិ ក៏ដូចជាខិតខឱអប់រំផ្សព្វផ្សាយអំពីការបង្ការការចម្លងមេរោគអេដស៍ និងធ្វើតេស្តរកមេរោគអេដស៍ជូន កីឡាករប្រណាំងទូក និងបងប្អូនប្រជាពលរដ្ឋផងដែរ។ តាមប្រភពព័ត៌មានក្នុងបណ្តាញសង្គមតេឡេក្រាមផ្លូវការ ក្រសួងសុខាភិបាល បាបញ្ជាក់ថា ក្នុងរយៈពេលនៃព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៣នេះ មន្រ្តីសុខាភិបាល បានផ្តល់ និងបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ សរុបចំនួន ៩.៩៥៩ករណី ដែរនេះបានបញ្ជាក់ឱ្យពីការចូលរួម និងខិតខំពីថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ គ្រប់ពេលវេលា និងកាលៈទេសៈ ប្រកបដោយ ស្មារតីទទួលខុសត្រូវ ប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានកោតសសើរ ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ក្រុមគ្រូពេទ្យប្រចាំការ ក្រុមរថយន្តគិលានសង្រ្គោះ និងមន្រ្តីសុខាភិបាលពាក់ព័ន្ធ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ក្នុងការបំពេញការងារភារកិច្ចផ្តល់បម្រើប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ អំឡុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។
ក្នុងរយៈពេលនៃព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៣នេះ មន្រ្តីសុខាភិបាល បានផ្តល់ និងបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ សរុបចំនួន ៩.៩៥៩ករណី ចេញផ្សាយ ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣– ក្រសួងសុខាភិបាល នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានសម្តែងនូវការកោតសសើរ ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមយ៉ាងស្រាក់ស្រាំ ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ ក្រសួងបានបន្តថា នៅថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃអង្គារ ១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងសុខភបាល នៅតែបន្តសកម្មភាពរបស់មន្រ្តីក្រោនឱវាទ ក្នុងចូលរួមយ៉ាងស្រាក់ស្រាំ ទឹកចិត្តសប្បាយរីករាយ និងស្មារតីមោះមុតក្នុងការផ្តល់ និងបម្រើសេវាសង្រ្គោះ ព្យាបាល […]
សមាគមន៍មូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានផ្តល់នូវ ធុងទឹកអំពៅចំនួន ១ និងរទេះលតឆាចំនួន ១ ដល់ប្រជាពលរដ្ឋ ២ គ្រួសារ នៅសង្កាត់តាកោ ក្រុងព្រៃវែង
សមាគមន៍មូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានផ្តល់នូវ ធុងទឹកអំពៅចំនួន ១ និងរទេះលតឆាចំនួន ១ ដល់ប្រជាពលរដ្ឋ ២ គ្រួសារ នៅសង្កាត់តាកោ ក្រុងព្រៃវែង ព្រៃវែង៖ ដើម្បីរួមចំណែកសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម សមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា បានផ្តល់នូវអំណោយសម្ភារៈមាន ធុងទឹកអំពៅចំនួន០១ និង រទេះលតឆាចំនួន០១ដល់សមាគមសហគ្រាសធុនតូច និង មធ្យមខេត្តព្រៃវែង ដើម្បីផ្តល់ជូនដល់ប្រជាពលរដ្ឋ ២ គ្រួសារ នៅសង្កាត់តាកោ ក្រុងព្រៃវែង r ដែលមានបំណងប្រកបរបររកស៊ីតែខ្វះខាតថវិកាសម្រាប់ទិញសម្ភារៈ។ ដែលពិធីនេះមានការអញ្ជើញចូលរួមលោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្ត និងលោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងលោកប្រធានមន្ទីរឧស្សហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ខេត្ត នាថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង។ នៅក្នុងនោះដែរ លោក ឈុន កុយ ប្រធានសមាគម សហគ្រាសធុនតូច និង មធ្យម […]