ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបានប្រែក្លាយពីសង្គមមួយមានសង្រ្គាមនិងអសន្តិសុខ ទៅជាសង្គមមួយដែលកំពុងរីកចម្រើនគ្រប់វិស័យ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបានប្រែក្លាយពីសង្គមមួយមានសង្រ្គាមនិងអសន្តិសុខ ទៅជាសង្គមមួយដែលកំពុងរីកចម្រើនគ្រប់វិស័យ ចេញផ្សាយ ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា បានប្រែក្លាយពីសង្គមមួយដែលមានបញ្ហាច្រើន ជាពិសេសឆ្លងកាត់សង្រ្គាម និងអសន្តិសុខសង្គមពីមុន និងជាប្រទេសឯកោបំផុត ប៉ុន្តែពេលនេះ កម្ពុជាបានក្លាយជាសង្គមមួយដែលកំពុងរីកចម្រើនគ្រប់វិស័យ និងបន្តឆ្ពោះទៅកាន់ភាពរុងរឿងកាន់តែល្អប្រសើរបន្ថែមទៀតនាពេលខាងមុខ។ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅព្រឹកថ្ងៃសុក្រទី១៦ ខែឧសភា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្អែកលើវឌ្ឍនភាពសង្គម កម្ពុជាយើង ទាមទារឱ្យនគរបាលជាតិ ត្រូវពង្រឹងសមត្ថភាពជាប់ជាប្រចាំដើម្បីអភិវឌ្ឍខ្លួនឱ្យស្របទៅតាមបរិបទនៃការរីកចម្រើនរបស់សង្គមជាតិយើង។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការប្រែប្រួលនៃការអភិវឌ្ឍប្រទេសជាតិ និងពិភពលោក គឺទាមទារឱ្យកងកម្លាំងនគរបាលជាតិ ត្រូវត្រៀមខ្លួនជានិច្ច និងខិតខំរៀបចំលិខិតបទដ្ឋាន និងគោលនយោបាយនានា ដើម្បីទបស្កាត់បទល្មើសនានាទាំងបទល្មើសបច្ចេកវិទ្យា និងបទល្មើសនៅមូលដ្ឋាន ដូចជាករណីក្មេងទំនើងជាដើម៕

ព័ត៌មានជាតិ

សម្តេចបវរធិបតី៖ អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុងនៅតែជាទ្រព្យសម្បត្តិរបស់រដ្ឋ និងជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋទាំងមូល

សម្តេចបវរធិបតី៖ អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុងនៅតែជាទ្រព្យសម្បត្តិរបស់រដ្ឋ និងជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋទាំងមូល ចេញផ្សាយ ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៥ MoINFO APP ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់យ៉ាងច្បាស់អំពីអនាគតរបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង)។ សម្តេចធិបតីបានថ្លែងថា ការរក្សាទុកព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង គឺមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដើម្បីត្រៀមបម្រុងក្នុងករណីដែលព្រលានយន្តហោះថ្មីជួបប្រទះបញ្ហាណាមួយកើតឡើងជាយថាហេតុ។ ព្រលានយន្តហោះចាស់នេះនឹងអាចត្រូវបានប្រើប្រាស់ជំនួសវិញបានភ្លាមៗ ដើម្បីធានាការបន្តដំណើរការនៃការដឹកជញ្ជូនតាមផ្លូវអាកាស។ ក្រៅពីសារៈសំខាន់ផ្នែកបច្ចេកទេសនេះ សម្តេចនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុងនឹងនៅតែជាទ្រព្យសម្បត្តិរបស់រដ្ឋ និងជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋទាំងមូល។ រាជរដ្ឋាភិបាលមិនមានគោលបំណងលក់ព្រលានយន្តហោះនេះទៅឱ្យវិស័យឯកជនឡើយ។ លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកទីតាំងព្រលានយន្តហោះចាស់នេះជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលជាស្នាព្រះហស្តរបស់ព្រះបរមរតនកោដ្ឋ។ ដូច្នេះ ការរក្សាទីតាំងនេះទុក មិនត្រឹមតែជាការថែរក្សាសម្បត្តិរដ្ឋប៉ុណ្ណោះទេ ថែមទាំងជាការគោរព និងថែរក្សាមរតកប្រវត្តិសាស្ត្ររបស់ជាតិផងដែរ។ ការថ្លែងបញ្ជាក់យ៉ាងច្បាស់នេះ បានលុបបំបាត់នូវការសង្ស័យ ឬពាក្យចចាមអារ៉ាមនានា ពាក់ព័ន្ធនឹងអនាគតនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) និងបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង និងអភិរក្សទ្រព្យសម្បត្តិជាតិឱ្យមានប្រសិទ្ធភាព និងសម្រាប់ជាប្រយោជន៍យូរអង្វែងដល់ប្រទេសជាតិ និងប្រជាជនកម្ពុជា។

ព័ត៌មានជាតិ

ប្រមុខរដ្ឋាភិបាលបង្ហាញអំពីតួនាទីរបស់នរគបាលជាតិ នៅក្នុងបរិបទនៃការគំរាមកំហែងរបស់បទល្មើសថ្មីៗ

ប្រមុខរដ្ឋាភិបាលបង្ហាញអំពីតួនាទីរបស់នរគបាលជាតិ នៅក្នុងបរិបទនៃការគំរាមកំហែងរបស់បទល្មើសថ្មីៗ ចេញផ្សាយ ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា រយៈពេល៨០ឆ្នាំកន្លងមកនេះកងកម្លាំងនគរបាលជាតិបានធ្វើសកម្មភាពលើសមរភូមិស្ថិរភាពសន្តិសុខផ្ទៃក្នុង ក៏ដូចជាសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម ក្នុងកាលៈទេសៈដ៏សែនលំបាក ដែលប្រទេសជាតិ ឆ្លងកាត់ភាពក្រីក្រ សង្គ្រាមស៊ីវិល ការផ្សះផ្សាបង្រួបបង្រួមជាតិ រហូតមកដល់ដំណាក់កាលសន្តិភាព ធ្វើអោយជីវភាពប្រជាពលរដ្ឋកាន់តែមានលក្ខណៈធូរធារ សេចក្តីសុខខាងផ្លូវចិត្ត និងផ្លូវកាយ ក៏ត្រូវបាន ធ្វើឱ្យប្រសើរឡើងជាលំដាប់។ យ៉ាងណាក៏ដោយនៅឆ្នាំ២០២៥នេះ សភាពការណ៍ពិភពលោកអាចនឹងបន្តវិវត្តន៍ប្រែប្រួលស្មុគស្មាញ ពិបាកប៉ាន់ស្មាន និងអាចលេចឡើងនូវបញ្ហាប្រឈមមួយចំនួន ជះឥទ្ធិពលប៉ះពាល់ដល់ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងបរិបទនេះ កើតមានការគំរាមកំហែងនៃប្រភេទបទល្មើសថ្មី បទល្មើសមិនប្រពៃណី បទល្មើសបច្ចេកវិទ្យា បទល្មើសមានការចាត់តាំង។ល។ អាស្រ័យហេតុនេះវាជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដែលថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលគ្រប់ លំដាប់ថ្នាក់ត្រូវបន្តខិតខំប្រឹងប្រែងឱ្យបានក្លៀវក្លា ប្រកបដោយមនសិការជាតិ ការពលិកម្ម និងការលះបង់ គ្រប់បែបយ៉ាង ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពរាល់បញ្ហាប្រឈម ព្រមទាំងធានាអោយបានថាព្រះរាជាណាចក្រកម្ពុជា នៅតែស្ថិតក្នុងដំណើរវិវឌ្ឍន៍ទៅកាន់សេចក្តីសុខ សេចក្តីចម្រើនគ្រប់ទិសទី […]

ព័ត៌មានជាតិ

ស្ពានខ្ពស់ជាងគេនៅកម្ពុជាបានបើកឱ្យធ្វើដំណើរឆ្លងកាត់ជាអចិន្រ្តៃយ៍

ស្ពានខ្ពស់ជាងគេនៅកម្ពុជាបានបើកឱ្យធ្វើដំណើរឆ្លងកាត់ជាអចិន្រ្តៃយ៍ ចេញផ្សាយ ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៥ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់​ឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥​នេះថា ស្ពានលេខ២៨ ដែល​ជាស្ពានខ្ពស់ជាងគេនៅកម្ពុជានៃគម្រោងផ្លូវជាតិលេខ១០ បានបើកឱ្យ​​ប្រជាពល​រដ្ឋឆ្លង​កាត់ជា​អចិន្ត្រៃយ៍ចាប់ពីថ្ងៃទី១៥ ខែឧសភាតទៅ ។ការបើកឱ្យធ្វើ​ដំណើរ​ឆ្លងកាត់ជាអចិន្ត្រៃយ៍គឺ បន្ទាប់ពីបាន​អនុញ្ញាតឱ្យធ្វើចរាចរជាបណ្តោះអាសន្នក្នុងអំលុងពេលបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិនាពាក់កណ្ដាលខែមេសាកន្លងទៅនេះ។ សូមជម្រាបថា ស្ពានលេខ២៨មានកម្ពស់៩០ម៉ែត្រ ។ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹង​ឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ អ្នកនាំពាក្យដដែលបានបន្ថែមថា ការបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ជា​អចិន្ត្រៃយ៍​នេះ ក្រោយពេលវឌ្ឍនភាពស្ពាន​បាន​សម្រេចលទ្ធផល១០០ភាគរយ។បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ ឈប់ថតរូប ទស្សនាកម្សាន្តជាមួយ​ទិដ្ឋភាពស្ពានខ្ពស់ត្រដែត អមដោយដោយអ័ព្វ ព្រៃពឹក្សាខៀវស្រងាត់ត្រជាក់ភ្នែក ឆ្លងកាត់ស្ទឹងឫស្សីជ្រុំដ៏ត្រជាក់ស្រេប៕

ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការប្រារព្ធខួបទី៨០ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិគឺជាឱកាសដើម្បីចារឹក និងចងចាំចំពោះនគរបាលគ្រប់ជំនាន់

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការប្រារព្ធខួបទី៨០ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិគឺជាឱកាសដើម្បីចារឹក និងចងចាំចំពោះនគរបាលគ្រប់ជំនាន់ ចេញផ្សាយ ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៥ MoINFO APP សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ការប្រារព្ធខួបលើកទី៨០ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិ គឺជាឱកាសដ៏មហោឡារិក និងឧត្តុងឧត្តម ដើម្បីចារឹក និងចងចាំនូវគុណូបក្ការៈ ការតស៊ូ ពលិកម្ម និងសមិទ្ធផលដ៏ត្រចះត្រចង់របស់កងកម្លាំងនគរបាលគ្រប់ជំនាន់ និងជាពេលវេលាដ៏សក្តិសម ដើម្បីយើងទាំងអស់គ្នាបានសម្តែងនូវអំណរគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពអង់អាចក្លាហានរបស់យុទ្ធមិត្តនគរបាលទាំងអស់ ដែលបានលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុសន្តិភាព ព្រមទាំងបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមោះមុតជាថ្មីរបស់រាជរដ្ឋាភិបាលនៅក្នុងការបន្តពង្រឹងស្ថាប័នដ៏មានសារៈសំខាន់មួយនេះឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន។ ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រីដូចនេះធ្វើឡើងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៥ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ។ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបន្តថា ប្រជាជនកម្ពុជាពិតជាបានចូលរួមក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមក្នុងវិជ្ជាជីវៈនគរបាលតាំងពីអាណាព្យាបាលរបស់បារាំងរហូតដល់ថ្ងៃដែល […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មិនអាចបិទបច្ចេកវិទ្យាដែលកំពុងផ្តល់ប្រយោជន៍ប្រជាពលរដ្ឋកំពុងប្រើប្រាស់ច្រើននិងអំពាវនាវទប់ស្កាត់អ្នកប្រើប្រាស់ខុសច្បាប់

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មិនអាចបិទបច្ចេកវិទ្យាដែលកំពុងផ្តល់ប្រយោជន៍ប្រជាពលរដ្ឋកំពុងប្រើប្រាស់ច្រើននិងអំពាវនាវទប់ស្កាត់អ្នកប្រើប្រាស់ខុសច្បាប់ ចេញផ្សាយ ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា មិនអាចបិទបច្ចេកវិទ្យាដែលកំពុងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ មន្ត្រីនគបាលមានសមត្ថកិច្ចដែលកំពុងប្រើប្រាស់ការងារមានចំនួនច្រើន និងអំពាវនាវឱ្យទប់ស្កាត់ចំពោះអ្នកប្រើប្រាស់ខុសច្បាប់មានចំនួនតិច។ ក្នុងពិធី“អបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុ ជា”នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នៅបណ្ឌិតសភានរគបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖«បើសិនប្រទេសយើងស្ថានភាពមានការរឹតត្បឹតការប្រើប្រាស់បច្ចេកវិទ្យា និងគ្មានការប្រើប្រាស់ឆ្លងបច្ចេកវិទ្យាដែននោះទេ។ ពិតណាស់ការអភិវឌ្ឍប្រទេសក្នុង ពិភពលោក បានធ្វើឱ្យប្រជាពលរដ្ឋ៩៩.៩បានទទួលសមិទ្ធផលពីបច្ចេកវិទ្យាហើយ ប្រើប្រាស់ ស្រប នឹងទិសដៅអភិវឌ្ឍន៍»។ សម្តេចធិបតីបានលើកឡើងថា ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើនប្រសិទ្ធភាពការងារ ការរាយការណ៍ការងារ មានភាពងាយស្រួលលឿន ដូចជាការដោះស្រាយករណីអគ្គីភ័យបានលឿន ប៉ុន្តែក្នុងពេលនេះក៏មានប្រជាជន០.១% ប្រើប្រាស់ខុស រួមទាំងបង្កើតឱកាសឱ្យមានជាបណ្តាញឧក្រិដ្ឋជនកើតឡើងផងដែរ។សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖«បច្ចេកវិទ្យាអាចធ្វើការវាយពីក្រៅប្រទេសមកក្នុងប្រទេសបានអ៊ីចឹងការប្រែប្រួល ស្ថានភាពនិងការអភិវឌ្ឍប្រទេសទាមទារឱ្យយើងត្រូវដោះ ស្រាយ បែបណា? តើបិទមិនឱ្យប្រជាពលរដ្ឋរីកចម្រើនទេ?យើងមិនអាចធ្វើបានទេ? បិទ មិនឱ្យបច្ចេកវិទ្យា មិនឱ្យប្រើយើងមិនធ្វើទេ។ យើងមិនអាចលះបង់នូវការឆ្លៀតឱកាសនូវ ការប្រើប្រាស់បច្ចេក វិទ្យាដោយជន០.១%នោះទេ ហើយប្រើប្រាស់ប្រយោ ជន៍៩៩.៩%នោះទេ»។ជាមួយគ្នានោះដែរសម្តេចក៏បានអំពាវនាវឱ្យមានការទប់ស្កាត់ចំពោះប្រើប្រាស់បច្ចេកវិទ្យា០.១% ក្នុងផ្លូវអាក្រក់ដែលមានបំណងចង់បំផ្លាញសង្គមជាតិឱ្យបាន។ […]

ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់គោលការណ៍ចំនួនបី ក្នុងការគ្រប់គ្រង ចាត់ចែងព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ទៅថ្ងៃអនាគត

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់គោលការណ៍ចំនួនបី ក្នុងការគ្រប់គ្រង ចាត់ចែងព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ទៅថ្ងៃអនាគត ចេញផ្សាយ ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៥ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ជាគោលការណ៍ចំនួនបី ក្នុងការគ្រប់គ្រង ចាត់ចែព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង)ទៅថ្ងៃអនាគត។ តាមសម្តេចធិបតី គោលការណ៍ទាំងបីនោះមាន៖ ១. រក្សាតម្លៃប្រវត្តិសាស្ត្រនៃទីតាំងនេះ ២. ផ្ដល់ផលប្រយោជន៍សាធារណៈជាអតិបរមាជូនប្រជាពលរដ្ឋជាពិសេសអ្នករាជធានីភ្នំពេញ និង ៣. រៀបចំការគ្រប់គ្រង ថែរក្សា និងប្រើប្រាស់ដោយចីរភាព នូវទីតាំងនិងហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ទៅតាមរូបមន្តឬទម្រង់ណាមួយ ដោយធានារក្សានូវកម្មសិទ្ធិស្របច្បាប់របស់រដ្ឋលើទីតាំងនេះ។ នៅលើបណ្តាញសង្គមតេលេក្រាមផ្លូវការនារសៀលថ្ងៃទិ១៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋដោយខ្លីថា រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗដែលដឹកនាំដោយសម្ដេចតេជោ ក៏ដូចជារាជរដ្ឋាភិបាលអាណត្តិថ្មីដែលដឹកនាំដោយសម្តេចផ្ទាល់ គឺមិនដែលមានគោលការណ៍លក់ព្រលានយន្តហោះអន្តរជាតិ (ពោធិ៍ចិនតុង) ទៅអោយក្រុមហ៊ុនឯកជនណានោះទេ។ គួរជម្រាបជូនថា ការលើកឡើងរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានធ្វើឡើងក្រោយពីប៉ុន្មានថ្ងៃនេះមានការជជែកដេញដោលអំពីការលក់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ទៅឱ្យក្រុមហ៊ុនឯកជន។

ព័ត៌មានជាតិ

កងកម្លាំងនគរបាលជាតិកម្ពុជា គឺជាអង្គប្រតិបត្តិច្បាប់ពោរពេញទៅដោយពលានុភាព ក្នុងការ​ការពារសន្តិភាព, សុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជាតិ ពិសេសបម្រើដល់ការរស់នៅប្រចាំ​ថ្ងៃ​របស់ប្រជាជន

កងកម្លាំងនគរបាលជាតិកម្ពុជា គឺជាអង្គប្រតិបត្តិច្បាប់ពោរពេញទៅដោយពលានុភាព ក្នុងការ​ការពារសន្តិភាព, សុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជាតិ ពិសេសបម្រើដល់ការរស់នៅប្រចាំ​ថ្ងៃ​របស់ប្រជាជន ចេញផ្សាយ ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៥ MoINFO APP​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​ប្រារព្វខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៥ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ ថា៖ ការប្រារព្វខួបលើកទី៨០ នៃ​ការបង្កើតកងកម្លាំងនគបាលជាតិ គឺជាការចារឹក និងចងចាំនូវគុណូបការៈ, ការតស៊ូ, ពលិកម្ម, និង​សមិទ្ធផលដ៏ត្រចះត្រចង់របស់កងកម្លាំងនគរបាលគ្រប់ជំនាន់ និងជាពេលវេលាសមស្របសម្រាប់ថ្លែងអំណរគុណ និង​​ ការដឹងគុណចំពោះវីរភាពយ៉ាងអង់អាចក្លាហានរបស់យុទ្ធមិត្តនគរបាលទាំងអស់ ដែលបានលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុសន្តិភាព ហើយជាគ្រឹះយ៉ាងសំខាន់ក្នុងការបម្រើឧត្តម​ប្រយោជន៍ជាតិ និងប្រជាជន។ បន្ថែមលើនេះ, បេសកកម្ម​របស់កងកម្លាំងនគរបាលជាតិ ក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារដាច់ខាត ដល់សន្តិភាព​, អធិបតេយ្យភាពជាតិ និង បូរណភាពទឹកដី ដោយធានាមិនឱ្យមានការជ្រៀតជ្រែកផ្ទៃក្នុង, ចាត់វិធានការទប់​ស្កាត់ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវឱ្យកម្មករ កម្មការិនី នៅស្រុកកំចាយមារ ចូលរួមការពារសន្តិភាព បំពេញការងារឱ្យល្អ និងចូលរួមសកម្មភាពវិជ្ជមានក្នុងសង្គម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវឱ្យកម្មករ កម្មការិនី នៅស្រុកកំចាយមារ ចូលរួមការពារសន្តិភាព បំពេញការងារឱ្យល្អ និងចូលរួមសកម្មភាពវិជ្ជមានក្នុងសង្គម! ចេញផ្សាយ ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៥ MoINFO APP ព្រៃវែង ៖​ ថ្លែងក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយកម្មករ កម្មការិនី ជាង ២ ៣០០នាក់ ស្ថិតនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងនូវសារៈសំខាន់ នៃកិច្ចការពារសុខសន្តិភាព ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស រួមទាំងបងប្អូនកម្មករ កម្មការិនី ត្រូវតែបន្តយកចិត្តទុកដាក់ថែរក្សា ដ្បិតសន្តិភាពបានធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើន ក្នុងនោះក៏បង្កលក្ខណៈឱ្យអ្នកវិនិយោគ មកបណ្តាក់ទុន បង្កើតរោងចក្រ សហគ្រាស ដូចដែលបងប្អូនកំពុងបំពេញការងារក្នុងរោងចក្រ នៅស្រុកកំចាយមារ នេះស្រាប់។ ភ្ជាប់នឹងការអបអរសាទរទិវាពលកម្មអន្តរជាតិ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា […]

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អនុញ្ញាតឱ្យ លោកជំទាវ Winnie Byanyima អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិអង្គការ UNAIDS ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃអង្គារ ទី១៣ ឧសភា ២០២៥។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អនុញ្ញាតឱ្យ លោកជំទាវ Winnie Byanyima អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិអង្គការ UNAIDS ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃអង្គារ ទី១៣ ឧសភា ២០២៥។