ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយអភិបាលរងខេត្ត នាយិកាគណៈកម្មការកាកបាទក្រហមខេត្ត កងកម្លាំងទាំងបី និងមន្រ្តីពាក់ព័ន្ធ បាននាំយកស្បៀង សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ

នារសៀលថ្ងៃទី៤ និងព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០០២៦ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយអភិបាលរងខេត្ត នាយិកាគណៈកម្មការកាកបាទក្រហមខេត្ត កងកម្លាំងទាំងបី និងមន្រ្តីពាក់ព័ន្ធ បាននាំយកស្បៀង សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាដែលជាអំណោយរបស់រដ្ឋបាលខេត្ត និងអំណោយរបស់
គណៈកម្មការកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ជូនវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក នៅទិសខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។

ក្នុងបរិយាកាសប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅនេះ ឯកឧត្ដម រួមជាមួយថ្នាក់ដឹកនាំខេត្ត ក៏បានចុះជួបសំណេះសំណាល សួរសុខទុក្ខ ដល់វីរកងកម្លាំង នៅកងពលលេខ៩ លេខ២១ និងវរ:លេខ៣៩៣ ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

Leave a Reply

Your email address will not be published. Required fields are marked *