ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារសិក្សា ១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ៣០បន្ទប់ និងសាងសង់បន្ទប់ទឹក ១២បន្ទប់
ព្រៃវែង៖ នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារសិក្សាថ្មីចំនួន ១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ៣០បន្ទប់ និងសាងសង់បន្ទប់ទឹក ១២បន្ទប់ ស្ថិតក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
