ប្រជាពលរដ្ឋក្នុង សង្កាត់កាចាញ និងសង្កាត់បឹងកន្សែងជិត២០០០គ្រួសារ ទទួលបាន “ចង្ក្រានបង្កើនថាមពល ប្រើអុសតិច ប្រសិទ្ធភាពខ្ពស់»

ប្រជាពលរដ្ឋក្នុង សង្កាត់កាចាញ និងសង្កាត់បឹងកន្សែងជិត២០០០គ្រួសារ ទទួលបាន “ចង្ក្រានបង្កើនថាមពល ប្រើអុសតិច ប្រសិទ្ធភាពខ្ពស់»
ចេញផ្សាយ ថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០២៦
ពិធីចែកចង្រ្កានខាងលើនេះធ្វើឡើង នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម សាខុន ប៉ូរិន អគ្គលេខាធិការរង នៃទីស្ដីការគណៈរដ្ឋមន្រ្តី ជាប្រធានបណ្ដាញសង្គមស៊ីវិលកម្ពុជា (CCN) និងជាតំណាង ក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Service Co.,Ltd ស្ដីពីអត្ថប្រយោជន៍ចង្រ្កានបង្កើនថាមពល និងឯកឧត្តមញ៉ែម សំអឿន អភិបាល នៃគណៈអភិបាល ខេត្តរតនគិរី និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី ។

ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម សាខុន ប៉ូរិន បានលើកឡើងពីគុណប្រយោជន៍នៃការប្រើប្រាស់ចង្រ្កាននេះថា ចង្រ្កាននេះបង្កើនថាមពល ប្រើអុសតិច ប្រសិទ្ធភាពខ្ពស់ មិនត្រឹមតែជាការសន្សំសំចៃថវិកាគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែចង្ក្រាននេះ ថែមទាំងជួយលើកសម្រស់ផ្ទះបាយ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនប្រចាំថ្ងៃផងដែរ ដែលជារួមចំណែកជាមួយសហគមន៍អន្តរជាតិនៅក្នុងការកាត់បន្ថយការបំភាយកាបូនចូល ទៅក្នុងបរិយាកាស និងជំរុញភាពបៃតងជំវិញផ្ទះ និងសហគមន៍ឱ្យកាន់តែល្អប្រសើរ ដែលនេះ ក៏ជាសកម្មភាពដ៏សំខាន់មួយក្នុងការចូលរួមចំណែកការពារបរិស្ថាន និងដោះស្រាយបញ្ហាការ ប្រែប្រួលអាកាសធាតុ (Climate Change) ហើយក៏ជាផ្នែកតូចមួយក្នុងការរួមចំណែក ជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងវិស័យបរិស្ថាន និងការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។

ក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន បានថ្លែងបាន អំណរគុណចំពោះ សមាគមបណ្តាញសង្គម ស៊ីវិលកម្ពុជា Cambodian Civil Society Network Association ដែលបានបង្កើតឱ្យ មានកម្មវិធីនេះឡើង ក្នុងគោលបំណងចូលរួមចំណែកជួយដល់រាជរដ្ឋាភិបាល ក្នុងការការពារ បរិស្ថានកាត់បន្ថយការបំភាយកាបោនចូលទៅក្នុងបរិយាកាស តាមរយៈជម្រុញការប្រើប្រាស់ ចង្ក្រានសម្រាប់ចំអិនអាហារ។ នៅក្នុងគម្រោងនេះពិតជា បានជួយសម្រួលដល់ពុកម៉ែបងប្អូន ប្រជាពលរដ្ឋ ក្នុងខេត្តរតនគិរី ពិសេសសង្កាត់ កាចាញ ចំនួន ៩៨១គ្រួសារ និងសង្កាត់បឹងកន្សែង ចំនួន ៩៨៩គ្រួសារ ដែលបានប្រើប្រាស់ ចង្ក្រានបង្កើនថាមពល” មុនគេ សម្រាប់កាត់ បន្ថយការ អុសច្បង ដែលអាចជួយសន្សំសំចៃថវិកាគ្រួសារ និងកាត់បន្ថយផ្សែងដែល ដែលផ្សែង អាចបង្ករផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពមនុស្ស ដែលអាចបង្ករជាជម្ងឺផ្លូវដង្ហើម ចំពោះស្ត្រី និងកុមារដែលនៅក្បែរចង្ក្រាន។ គុណសម្បត្តិ នៃចង្ក្រានថ្មីនេះ គឺជួយ សន្សំសំចៃអុសបានចន្លោះពី ៣០% ទៅ ៥០% ។

Leave a Reply

Your email address will not be published. Required fields are marked *