ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារមតេយ្យសិក្សា និងសមិទ្ធិផលនានានៅសាលាបឋមសិក្សាពោធិអណ្តោត ដើម្បីលើកកម្ពស់វិស័យអប់រំនៅមូលដ្ឋាន
ព្រៃវែង៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមតេយ្យសិក្សាចំនួន ១ខ្នង មាន ៤បន្ទប់ រួមនឹងសមិទ្ធិផលនានា ស្ថិតក្នុងសាលាបឋមសិក្សាពោធិអណ្តោត នៅភូមិពោធិអណ្តោត ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។
