ក្រសួងបរិស្ថានប្រគល់ធុងសំរាមជាង ៥ពាន់ធុង ដល់រដ្ឋបាលក្រុង ស្រុក សាលារៀន វត្តអារាម ដើម្បីពង្រឹងការគ្រប់គ្រងកាកសំណល់នៅតាមមូលដ្ឋាន

ក្រសួងបរិស្ថានប្រគល់ធុងសំរាមជាង ៥ពាន់ធុង ដល់រដ្ឋបាលក្រុង ស្រុក សាលារៀន វត្តអារាម ដើម្បីពង្រឹងការគ្រប់គ្រងកាកសំណល់នៅតាមមូលដ្ឋាន

​ព្រៃវែង៖ នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានប្រគល់ ធុងសំរាម ចំនួន ៥.២៩៧ធុង ជូនរដ្ឋបាលក្រុង ស្រុកទាំង១៣ សម្រាប់ចែកជូនតាមបណ្តា វត្តអារាម សាលារៀន និងមណ្ឌលសុខភាព ដែលពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី សសុខា រួមជាមួយវត្តមាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលពិធីនេះប្រព្រឹត្តទៅនៅសាលាខេត្តព្រៃវែង។

Leave a Reply

Your email address will not be published. Required fields are marked *