ព័ត៌មានជាតិ

សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (IPTP) នៅចុងខែនេះ

សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (IPTP) នៅចុងខែនេះ
ចេញផ្សាយ ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤
MoINFO APP

នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការទី៥ នៃរដ្ឋសភា និងជាអនុប្រធានប្រចាំការរៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព(IPTP) បានអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីត្រួតពិនិត្យកិច្ចការលម្អិត នៃអនុគណ:កម្មការប្រតិបត្តិនីមួយៗ ដែលនឹងត្រូវរៀបចំសម័យប្រជុំពេញអង្គ IPTP លើកទី១១។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណ:កម្មការទី៦ និងជាប្រធានអនុគណ:កម្មការឯកសារ និងខ្លឹមសារ លោកជំទាវ អ៊ុន សុគន្ធា តំណាងអនុគណ:កម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម លោកជំទាវ ខេង សំវ៉ាដា អនុប្រធានក្រុមប្រឹក្សាយោបល់ ឯកឧត្តម ឡេង ប៉េងឡុង លេខាធិការដ្ឋាន ព្រមទាំងឯកឧត្តម លោកជំទាវ ជាក្រុមការងារបច្ចេកទេសរៀបចំកិច្ចប្រជុំ IPTP លើកទី១១។

សូមបញ្ជាក់ថា សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (IPTP) ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា។

សភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ជាវេទិកាមួយដើម្បីលើកកម្ពស់កិច្ចសន្ទនាពហុភាគីស្តីពីសន្តិភាព ដែលមានសមាជិកជាង៩០ ប្រទេស។ កិច្ចប្រជុំពេញអង្គលើកទី១១ (IPTP) ដែលសភាកម្ពុជាធ្វើជាម្ចាស់នឹងពិភាក្សា និងអនុម័ត “ធម្មនុញ្ញសន្តិភាព សម្រាប់មនុស្សជាតិ និងភពផែនដី” ដែលជាការផ្តួចផ្តើម ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមគ្គុទេសក៍សន្តិភាពរបស់កម្ពុជា។ សភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពមានសមាជិក១០៥ប្រទេស ហើយសភាអន្តរជាតិនេះបានបង្កើតឡើងក្នុងគោលដៅមួយគឺដើម្បីបង្កើននៃកិច្ចសហប្រតិបត្តិការនិងជំរុញការការអភិវឌ្ឍ វិបុលភាពលើមូលដ្ឋានគ្រឹះនៃភាពអត់ឱន និងសនិ្តភាពនៅក្នុងឆ្នាំ២០១៧។

Leave a Reply

Your email address will not be published. Required fields are marked *