ព័ត៌មានជាតិ

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Lam Chun-wah, Parson ជានាយកនៃការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Lam Chun-wah, Parson ជានាយកនៃការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ ភ្នំពេញ:នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Lam Chun-wah, Parson ជានាយកនៃការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង មានទីស្នាក់ការនៅទីក្រុងបាងកក។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ លោក Lam Chun-wah, Parson នាយកការិយាល័យ និងសហការី ដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ លោកនាយក Lam Chun-wah, Parson បានថ្លែងអំណរគុណ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានអនុញ្ញាតក្នុងជំនួបពិភាក្សាការងារដ៏មានតម្លៃនេះ។ […]

ព័ត៌មានជាតិ

ករណីឆ្លងចរន្តអគ្គីសនីបណ្តាលអោយឆេះផ្ទះមួយខ្នង ទីកន្លែងកើតហេតុ ភូមិចំបក់ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង

ព្រៃវែង:វេលាម៉ោង១៧និង៤៥នាទី ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីឆ្លងចរន្តអគ្គីសនីបណ្តាលអោយឆេះផ្ទះមួយខ្នង ទីកន្លែងកើតហេតុ ភូមិចំបក់ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង -ជនរងគ្រោះ ១.ម្ចាស់ផ្ទះឈ្មោះ ពុំ ស៊្រុន ភេទស្រី អាយុ៧៥ឆ្នាំ សំភារៈខូចខាតផ្ទះឈើមួយទំហំ (៨x១២ម៉ែត្រ) ប្រក់ក្បឿងជញ្ជាំងក្តាខូចខាតទាំងស្រុងស្មើទឹកប្រាក់ប្រហែល ១០,០០០ដុល្លា ស្រូវចំនួនប្រហែល២តោន ថវិការ២,០០០,០០០រៀលនិងប្រាក់ដុល្លារ ចំនួន២,០០០ដុល្លារ កង់អាគុយចំនួន ០១គ្រឿងតម្លៃប្រហែល២០០ដុល្លានិង សំលៀកបំពាក់មួយចំនួន ។ សរុបទឹកប្រាក់ប្រហែល៤,០០០,០០០រៀល និង១២,២០០ដុល្លា ។ *មូលហេតុ÷ (ឆ្លងចរន្តអគ្គីសនី) មិនបណ្តាលអោយឆេះឆ្លង ទៅទៀតផ្សេងទៀតនោះទេ ដែរប្រើប្រាស់ទឹកបាញ់ពន្លត់អស់ទឹកចំនួន ០៣ រថយន្ត ១-រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀចចំនួន០១គ្រឿង ២-រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរចំនួន០១គ្រឿង ៣-រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងចំនួន០១គ្រឿង។  

ព័ត៌មានជាតិ

ក្រុមហ៊ុន Metfone ដែលបានទទួលអាជ្ញាបណ្ណសម្រាប់ប្រពន្ធ័ TV OTT ដោយខាងក្រសួងស្នើអោយមានការដាក់បញ្ជូលនូវប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់រដ្ឋ ដើម្បីធានាបាននូវសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ

ក្រុមហ៊ុន Metfone ដែលបានទទួលអាជ្ញាបណ្ណសម្រាប់ប្រពន្ធ័ TV OTT ដោយខាងក្រសួងស្នើអោយមានការដាក់បញ្ជូលនូវប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់រដ្ឋ ដើម្បីធានាបាននូវសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ ។ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានជម្រាបជូនពីដំណើរការត្រៀមរៀបចំផ្លាស់ប្តូរប្រពន្ធ័ផ្សព្វផ្សាយពី អាន់ណាឡូក ទៅជាឌីជីថល ដោយគម្រោងកិច្ចការងារនេះ ក៏ទទួលបានការគាំទ្រពី ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាម ផងដែរ ក្នុងឱកាសជំនួបពិភាក្សាគ្នាកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាណាំង ប្រទេសវៀតណាម ។ ក្នុងជំនួបនោះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទំនាក់ទំនងវៀតណាម និងរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើការពង្រឹងវិស័យព័ត៌មាន និងការផ្សព្វផ្សាយ។ ជាទឹសដៅរបស់ក្រសួងព័ត៌មាន ស្ថិតក្នុងបរិបទនៃការផ្លាស់ប្តូរប្រពន្ធ័ផ្សព្វផ្សាយបុរាណ អ្វីជានិន្នាការរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្នគឺការ ប្រើប្រាស់ប្រពន្ធ័ផ្សព្វផ្សាយទំនើប តាមប្រពន្ធ័ ឌីជីថល ហើយក្រសួងព័ត៌មាន មានភារកិច្ចធ្វើយ៉ាងមិចធានាអោយប្រជាពលរដ្ឋ មានមធ្យោបាយគ្រប់គ្រាន់ក្នុងការទទួលបានព័ត៌មាន ៕ ផ្សាយដោយ៖ កន ចំណាន  

ព័ត៌មានជាតិ

អ្នកប្រើប្រាស់យានយន្តពាក់ផ្លាកលេខខេមរភូមិន្ទ(ខម) ត្រូវតែជាទាហានដែលមានសិទ្ធពេញលេញ

ក្រសួងការពារជាតិ៖ អ្នកប្រើប្រាស់យានយន្តពាក់ផ្លាកលេខខេមរភូមិន្ទ(ខម) ត្រូវតែជាទាហានដែលមានសិទ្ធពេញលេញ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ។ ករណីមិនអនុវត្តន៍តាមសេចក្ដី ជូនដំណឹង ក្រសួង ការពារជាតិនឹងចាត់វិធានការច្បាប់ជាធរមាន៕  

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំក្រសួង អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំក្រសួង អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។   រូបថត៖ ខឹម សុវណ្ណារ៉ា

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យMr. Nguyen Hoang Trung Vice Director General in charge Business (Metfone) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យMr. Nguyen Hoang Trung Vice Director General in charge Business (Metfone) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។ រូបថត៖ ខឹម សុវណ្ណារ៉ា

ព័ត៌មានជាតិ

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia)

ភ្នំពេញ, ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) ដឹកនាំដោយលោក លី ឧត្តម ប្រធានថ្នាក់ជាតិសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាឆ្នាំ២០២៤ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការរៀបចំមហាសន្និបាតតំបន់អាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤ (2024 JCI ASPAC Angkor Cambodia) ដែលជាព្រឹត្តិការណ៍ដ៏ធំមួយរបស់សភាយុវពាណិជ្ជករអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។ មហាសន្និបាតនេះគ្រោងនឹងរៀបចំចាប់ពីថ្ងៃទី០៦-០៩ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយមានការចូលរួមពីសមាជិកសភាយុវពាណិជ្ជករអន្តរជាតិរហូតដល់ប្រមាណ ៤០០០នាក់ មកពីបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក។ ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តីបានបង្ហាញការគាំទ្រចំពោះការរៀបចំមហាសន្និបាតនេះ និងបានចាត់ទុកព្រឹត្តិការណ៍នេះ ជាការចូលរួមចំណែកយ៉ាងធំក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ពិសេសខេត្តសៀមរាប។  

ព័ត៌មានជាតិ

ឯកឧត្ត វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការងារគ្រប់គ្រងធនធានខ្សាច់ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលសមាសភាព និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់

ឯកឧត្ត វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការងារគ្រប់គ្រងធនធានខ្សាច់ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលសមាសភាព និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ភ្នំពេញ:យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើការងារគ្រប់គ្រងធនធានខ្សាច់ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលសមាសភាព និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល, ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្រ្តីជាន់ខ្ពស់មកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា កិច្ចប្រជុំនេះមានគោលបំណងត្រួតពិនិត្យអំពីរបៀបរបប បទប្បញ្ញត្តិ និងនីតិវិធីទាំងឡាយពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានខ្សាច់ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំដៅធានាបាននូវផលប្រយោជន៍សេដ្ឋកិច្ច […]

ព័ត៌មានជាតិ

គ្រួសារសពអតីតយុទ្ធជនសោធននិវត្តនៅក្រុងស្ទឹងសែន បានទទួល ថវិកាបេឡាមរណសង្គ្រោះ និងអំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ 

គ្រួសារសពអតីតយុទ្ធជនសោធននិវត្តនៅក្រុងស្ទឹងសែន បានទទួល ថវិកាបេឡាមរណសង្គ្រោះ និងអំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនក្រុងស្ទឹងសែន បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល និងអំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្ត ឈ្មោះ ចាន់ ផល្លី ឋានន្តរសក្ដិ នាយឯក អាយុ៥៨ ឆ្នាំ  អតីត នៅអង្គភា ពតំបន់ ប្រតិបត្តិការ សឹករងកំពង់ធំ ។ លោកបាន ទទួល មរណភាព ដោយរោគាពាធនាពេល កន្លង ទៅ ថ្មីៗនេះ  នៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា  ក្រុងស្ទឹងសែន ខេត្តកំពង់ធំ   ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន […]

ព័ត៌មានជាតិ

សាលាផ្សព្វផ្សាយស្ដីពី ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្រ្តីសាធារណៈ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្រ្តីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមានការអញ្ជើញចូលរួមដោយ ឯកឧត្តម ហ៊ីវ រស្មី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងដោយកិច្ចសហការរវាង ក្រសួងអភិវឌ្ឍន៍ជនបទ និង បេឡាជាតិសន្តិសុខសង្គម ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងផ្សព្វផ្សាយអំពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្រ្តីសាធារណៈ ដើម្បីចូលរួមលើកកម្ពស់ និងការអនុវត្តនូវគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ ដោយមាន ការអញ្ជើញពីសំណាក់ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក […]