ព័ត៌មានជាតិ

ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយកំពស់ចំនួន ០,៣៩ម៉ែត្រនៅថ្ងៃទី២៨ ខែកញ្ញានេះ

ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយកំពស់ចំនួន ០,៣៩ម៉ែត្រនៅថ្ងៃទី២៨ ខែកញ្ញានេះ ចេញផ្សាយ ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៤ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៨ ខែកញ្ញានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះឃើញមានការថយចុះចំនួន ០,៣៩ម៉ែត្រ។ ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកនៅខេត្តក្រចេះសល់ ២០,៨២ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមិនមានការថយចុះកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ បឹងទន្លេសាបកំពង់លួង បានកើនកំពស់ចំនួន ០,០៨ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៦,៤១ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេសាប-ព្រែកក្តាមវិញ បានកើនកំពស់ចំនួន ០,០១ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៧,៨២ម៉ែត្រ ៕

ព័ត៌មានជាតិ

JETOUR បានក្លាយជារថយន្តតែមួយគត់ ដែលនាំចូល និងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន ខេ អិន អិន ខេមបូឌា (KNN Cambodia) ទទួលស្គាល់ពីក្រសួងពាណិជ្ជកម្មកចិន និងកម្ពុជា

JETOUR បានក្លាយជារថយន្តតែមួយគត់ ដែលនាំចូល និងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន ខេ អិន អិន ខេមបូឌា (KNN Cambodia) ទទួលស្គាល់ពីក្រសួងពាណិជ្ជកម្មកចិន និងកម្ពុជា ចេញផ្សាយ ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៤ ក្រុមហ៊ុន KNN Cambodia បានរៀបចំសន្និសីទសារព័ត៌មានស្តីពីការទទួលស្គាល់សិទ្ធិនាំចូលនិងចែកចាយផ្តាច់មុខរថយន្ត JETOUR របស់ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ដោយក្រសួងពាណិជ្ជកម្ម ។ សន្និសីទសារព័ត៌មាននេះ បានរៀបចំឡើងនារសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅអគារតាំងបង្ហាញ (Show Room) ខេ អិន អិន ខេមបូឌា (KNN CAMBODIA) ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។សន្និសីទសារព័ត៌មាននេះផងដែរ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជំរាបជូនជាសធារណៈជនទាំងអស់ អំពីការទទួលស្គាល់សិទ្ធិចែកចាយផ្តាច់មុខ រថយន្ត និងគ្រឿងបន្លាស់គ្រប់ម៉ូដែល របស់ម៉ាក […]

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងជាច្រើនរយគ្រឿងសម្រាប់ជូនបងប្អូន​ អ៊ំពូមីង តាយាយ ទៅលេងស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី និងសាសនាជាតិ

រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងជាច្រើនរយគ្រឿងសម្រាប់ជូនបងប្អូន​ អ៊ំពូមីង តាយាយ ទៅលេងស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី និងសាសនាជាតិ ចេញផ្សាយ ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៤ អនុវត្តតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី​ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងជាច្រើនរយគ្រឿងសម្រាប់ជូនបងប្អូន​ អ៊ំពូមីង តាយាយ ទៅលេងស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី និងសាសនាជាតិ ពិសេសការជួបជុំញាតិផៅសន្តានប្រកបដោយសុខសុវត្ថិភាព ផាសុកភាព ក៏ដូចជា ធ្វើដំណើរកម្សាន្តទៅកាន់ភូមិភាគឦសាន ដោយមិនបង់ប្រាក់ ។ សូមបងប្អូន អ៊ំពូមីង តាយាយ ពិនិត្យ និងតាមដានអំពីកាលវិភាគ ពេលវេលា និងទីកន្លែងដែលរថយន្តក្រុងចំនួន ៦៥៣គ្រឿង បានត្រៀមសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដែលមានរយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ “ដោយជិះមិនបង់ប្រាក់” ចេញទៅគោលដៅទាំង​ ២៤ខេត្តទូទាំងប្រទេស ។

ព័ត៌មានជាតិ

សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី៧៥ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន

សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី៧៥ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន ចេញផ្សាយ ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៤ សម្ដេចមហារដ្ឋសភាអធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី៧៥ ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ដែលរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នារាត្រីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ ពិធីនេះមានការអញ្ជើញចូលរួមពីសមាជិក ព្រឹទ្ធសភា រដ្ឋសភា និងឥស្សរជនជាន់ខ្ពស់សំខាន់ៗ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវជាតិ-អន្តរជាតិ ជាមិត្តសាធារណរដ្ឋប្រជាមានិតចិន ជាច្រើនកុះករ។ ថ្ងៃទី១ តុលា ឆ្នាំ១៩៤៩ – ថ្ងៃទី១ តុលា ឆ្នាំ២០២៤ ជាខួបលើកទី៧៥ ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ នៅក្នុងលិខិតអបអរសាទរ ដែលបានផ្ញើជូន ឯកឧត្តម ចាវ ឡឺជី ប្រធានគណកម្មការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិន សម្តេចប្រធានរដ្ឋសភា […]

ព័ត៌មានជាតិ

បង្កើតភាពទាក់ទាញ៖រដ្ឋបាលស្រុកព្រះនេត្រព្រះ ដាក់តម្កល់រូបចម្លាក់​ជានិមិត្តរូបស្រុក

បង្កើតភាពទាក់ទាញ៖រដ្ឋបាលស្រុកព្រះនេត្រព្រះ ដាក់តម្កល់រូបចម្លាក់​ជានិមិត្តរូបស្រុក ចេញផ្សាយ ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៤ រូបចម្លាក់ដែលធ្វើអំពីថ្មខ្សាច់ចំនួនពីរ ។ទីមួយជារូប​សំណាកបុរសជាងចម្លាក់ដោយនៅក្នុងដៃមានកាន់ញញួរ និងពន្លាក និងរូបមួយទៀតជារូបតោដ៏មានអំណាច ត្រូវបានរដ្ឋបាលស្រុកព្រះ​នេត្រព្រះ ខេត្តបន្ទាយមានជ័យលើកតម្កល់នៅសួនស្រះជប់ ខាង​មុខសាលាស្រុក ជាប់ផ្លូវជាតិលេខ៦ នាភូមិចក្រី ឃុំជប់វារី ស្រុកព្រះ​នេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ការតម្កល់រូបសំណាក​នេះ​បន្ទាប់​ពីទទួល​បានការអនុញ្ញាតពីក្រសួងមហាផ្ទៃសម្រាប់ប្រើប្រាស់ជានិមិត្តរូបរបស់ស្រុកព្រះនេត្រព្រះ។ រូបនិមិត្តរូបស្រុកព្រះនេត្រព្រះនេះត្រូវណែនាំឱ្យឆ្លាក់ពីថ្មខ្សាច់ព៌ណក្រហម ដោយជាងចម្លាក់ឈ្មោះ ញ៉ែម កេននៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ។ទំហំរូប​ជាងនិងតោកម្ពស់១,៧ម៉ែត្រ,បល្ល័ង្កកម្ពស់០,៤ម៉ែត្រ,បណ្តោយ១,៤ម៉ែត្រ​ ,ទទឹង០,៨ម៉ែត្រ។ មិនមែនជារឿងចៃដន្យទេក្នុងការដាក់រូបសំណាកនេះ ពីព្រោះទីនេះ​មានប្រវត្តិជាយូរលង់ទាក់ទងនឹងរបរជាប្រពៃណីរបស់ប្រជាជន​​ស្រុក​ព្រះនេត្រព្រះ ពិសេសប្រជាជននៅឃុំជប់វារី ដែលនៅជាប់​នឹងភ្នំជញ្ជាំង​នេះតែម្តង ។គឺរបរចម្លាក់ថ្ម ។ក្រសួងមហាផ្ទៃបានទទួលស្គាល់ជាផ្លូវការ​ក្នុងការអនុញ្ញាតឱ្យប្រើប្រាស់រូបសំណាកជានិមិត្តរូបស្រុក។ស្រុកព្រះនេត្រ​ព្រះមានសហគមន៍ជីករ៉ែ ថ្មនិងចម្លាក់ថ្មដ៏ធំបំផុតនិងតែមួយគត់​ក្នុងខេត្ត​បន្ទាយមានជ័យ នៅភូមិភ្នំជញ្ជាំង ​ឃុំជប់វារី ដែលស្ថិត​ត្រង់ប្រជុំជនស្រុក។ ម្យ៉ាងទៀតប្រជុំជនស្រុកនេះ ក៏មានមរតកធម្មជាតិមានតែមួយ​គត់ក្នុង​ខេត្តដែរ គឺទឹកជប់ ជាទឹកហូរចេញពីក្នុងដីដែលបច្ចុប្បន្ន មានស្រះទឹកថ្លា​យង់​ដ៏ធំមួយនៅខាងមុខសាលាស្រុក។ តាមការបញ្ជាក់របស់លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ របរចម្លាក់ថ្ម ជាមរតកពីដូនតារាប់រយឆ្នាំមកហើយ។របរ ប្រពៃណី​នេះបានងើបឡើងវិញនៅឆ្នាំ១៩៨៧ហើយផុលផុស និងដំណើរ​ការខ្លាំងចាប់ពីឆ្នាំ២០០២មកខណៈវិស័យអចលន ទ្រព្យ វិស័យ​ទេសចរណ៍ និងសេដ្ឋកិច្ច […]

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតី កិច្ចប្រជុំគណៈអចិន្ដ្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតី កិច្ចប្រជុំគណៈអចិន្ដ្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។

ព័ត៌មានជាតិ

ទិវាទេសចរណ៍ពិភពលោក៖ សៀមរាបតាំងម្ហូបអាហារ នំចំណី​ជិត១០០មុខ ជូនភ្ញៀវទេសចរភ្លក់នៅតំបន់ផាប់ស្រ្ទីត

ទិវាទេសចរណ៍ពិភពលោក៖ សៀមរាបតាំងម្ហូបអាហារ នំចំណី​ជិត១០០មុខ ជូនភ្ញៀវទេសចរភ្លក់នៅតំបន់ផាប់ស្រ្ទីត ចេញផ្សាយ ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៤ កាលពីរាត្រីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ក្នុងតំបន់ផាប់ស្រ្ទីត​នាទី​ក្រុង​សៀមរាប មានការដាក់តាំងម្ហូបអាហារនំចំណីមកពីហាងល្បីៗក្នុងខេត្តសៀមរាបជិត១០០ជូនភ្ញៀវទេសចរជាតិនិងបរទេសភ្លក់ក្នុងឱកាសទិវាទេសចរណ៍ពីភពលោក ក្រោមប្រធានបទ”ទេសចរណ៍ និងសន្តិភាព” ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប ។ ក្នុងព្រឹត្តិការណ៍ទេសចរណ៍ពិភពលោករដ្ឋបាលខេត្តបានរៀបចំការដង្ហែក្បួនចាប់ពីសួនច្បារព្រះរាជដំណាក់តាមបណ្តោយផ្លូវស៊ីវុត្ថា ឆ្ពោះមកតំបន់​ផាប់ស្រ្ទីតដែលជាតំបន់ទេសចរណ៍សំខាន់ពេលរាត្រី ដោយមានអង្គភាព មន្ទីរនានា ធុរកិច្ចរកស៊ីវិស័យទេសចរណ៍ ក្នុងនោះក៏មានម្ចាស់ បុគ្គលិក សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ក្រុមយុវជន ក្រុមឆៃយ៉ាំ ក្រុមគុនខ្មែរល្បុក្កតោយ៉ាងច្រើនកុះករ។ ពេលរាត្រីម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន បានយកនំ ចំណី និងម្ហូប​អាហារដែលមានជិត១០០មុខ មកដាក់ជូនភ្ញៀវជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅផាប់ស្រ្ទីត ភ្លក់ដោយមិនគិតប្រាក់។ភ្ញៀវទេសចរជាច្រើនបានភ្លក់និងពោលសរសើរថា មានរសជាតិឆ្ងាញ់។ ក្នុងឱកាសនេះដែរក្រុមអាជីវករលក់ដូរនៅក្នុងតំបន់ផាប់ស្រ្ទីត បាន​ថ្លែងអំណរគុណរដ្ឋបាលខេត្តសៀមរាបដែលបាន យកចិត្តទុក​ដាក់បង្កើតកម្មវិធីថ្មីៗដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិមក​កម្សាន្តខេត្តសៀមរាប។ ចំណែកលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាបបាន​មានប្រសាសន៍ រាជរដ្ឋាបាលភិបាលនីតិកាលទី៧ដឹកនាំដោយ សម្តេច ធិបតី ហ៊ុន […]

ព័ត៌មានជាតិ

អនុក្រឹត្យស្តីពីការតែងតាំង និងប្រគល់ភារកិច្ចមន្រ្តីរាជការ ចំនួន ២៤រូប ជាប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត

អនុក្រឹត្យស្តីពីការតែងតាំង និងប្រគល់ភារកិច្ចមន្រ្តីរាជការ ចំនួន ២៤រូប ជាប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត

ព័ត៌មានជាតិ

តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបើកកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប.លើកទី ៧៩

តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបើកកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប.លើកទី ៧៩ ចេញផ្សាយ ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមពិធីបើកកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប. លើកទី ៧៩ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញ៉ូវយក។ កិច្ចពិភាក្សាទូទៅនេះត្រូវបានដឹកនាំដោយ ឯកឧត្តម Philemon Yang ប្រធានមហាសន្និបាត អ.ស.ប. និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម António Guterres អគ្គលេខាធិការ អ.ស.ប.ព្រមទាំងប្រមុខរដ្ឋ/រដ្ឋាភិបាល និងតំណាងរដ្ឋជាសមាជិកនៃអ.ស.ប.។ កិច្ចពិភាក្សានេះ បានផ្តោតលើតួនាទីដ៏ចាំបាច់របស់ អ.ស.ប. ក្នុងការដោះស្រាយបញ្ហាប្រឈមសកល និងបានគូសបញ្ជាក់ថាមានតែការស្តារឡើងវិញនូវពហុភាគីនិយមប៉ុណ្ណោះ ដែលអាចសម្រេចបាននូវអនាគតដែលមានសន្តិភាព […]