ឯកឧត្តម នេត្រ ភក្រ្តា និងឯកឧត្តម វ៉ា ថន អញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគជូនដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ ចេញផ្សាយ ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគជូនដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ ដែលត្រូវចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបរិវេណក្រសួងព័ត៌មាន។
ព័ត៌មានជាតិ
ទំនិញកម្ពុជាបាននាំចេញទៅវៀតណាមបានកើនឡើង៣២,១ភាគរយ គិតត្រឹម១០ខែដំបូង ឆ្នាំ២០២៤
ទំនិញកម្ពុជាបាននាំចេញទៅវៀតណាមបានកើនឡើង៣២,១ភាគរយ គិតត្រឹម១០ខែដំបូង ឆ្នាំ២០២៤ ចេញផ្សាយ ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៤ AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤– កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារប្រទេសវៀតណាមទទួលបានទឹកប្រាក់ជាង ២,៩ពាន់លានដុល្លារ គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៤ កើនឡើង៣២,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤ កម្ពុជា បាននាំចេញទំនិញទៅវៀតណាម សម្រេចបានទឹកប្រាក់២,៩ពាន់លានដុល្លារ កើនឡើងជាង៣២,១ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ចំនួន៣,៤ពាន់លានដុល្លារ កើនឡើងជិត១៤,៥ភាគរយ បើធៀបទៅនឹងឆ្នាំមុន។ ប្រភពដដែលបានបញ្ជាក់ថា សម្រាប់ទំនិញដែលកម្ពុជានាំចេញរួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើង ពីការចាក់ដោយម្ជុលពីរ កៅស៊ូ និងផលិតធ្វើអំពីកៅស៊ូ និងកសិផលមួយចំនួនទៀត។ ជាមួយគ្នានេះដែរ សម្រាប់ទំនិញនាំចូលរួមមាន រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ និងផលិតផលពីការចម្រាញ់ ផលិតផលបានពីការចាក់ដោយម្ជុល ម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់វា សម្ភារអគ្គិសនី […]
ឯកឧត្តម ហ៊ុយ សារ៉ាវុធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ដើម្បីគាំទ្រការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃ ”កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយដែលគ្មានមីន” នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤
ឯកឧត្តម ហ៊ុយ សារ៉ាវុធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ដើម្បីគាំទ្រការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃ ”កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយដែលគ្មានមីន” នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ចេញផ្សាយ ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នាព្រឹកថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសក្រសួងព័ត៌មាន សម្រាប់ការគាំទ្រធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងរៀបចំផែនការសម្រាប់គាំទ្រការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ នៅព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយិកា និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីធានាបានការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ៕
មន្ត្រីជាន់ខ្ពស់ធនាគារពិភពលោកបង្ហាញចំណាប់អារម្មណ៍ក្នុងការបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការដើម្បីជំរុញការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា
មន្ត្រីជាន់ខ្ពស់ធនាគារពិភពលោកបង្ហាញចំណាប់អារម្មណ៍ក្នុងការបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការដើម្បីជំរុញការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ចេញផ្សាយ ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៤ AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤– ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី Mariam J.Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំ ប្រទេសកម្ពុជា ឡាវ និងវៀតណាម បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីជំរុញការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ជាពិសេសពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើការរៀបចំគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន ដើម្បីងាយស្រួលក្នុងការជួយ គាំទ្រឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។ ជាការឆ្លើយតប តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញាចិត្តនៃការបន្តកិច្ច សហប្រតិបត្តិការរបស់ធនាគារពិភពលោកជាមួយរាជរដ្ឋាភិបាលកម្ពុជាស្ទើរលើគ្រប់វិស័យ ជាពិសេសសម្រាប់វិស័យអប់រំនេះផ្ទាល់តែម្តង។ ឯកឧត្តមបណ្ឌិតសភាចារ្យបានជម្រាបជូនលោកស្រី Mariam J.Sherman […]
បទវិចារណកថា៖ កម្មវត្ថុនៃកិច្ចប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពនៅកម្ពុជា ចំពេលពិភពលោក កំពុងព្រួយបារម្ភអំពីការរីករាលដាលនៃសង្រ្គាម
បទវិចារណកថា៖ កម្មវត្ថុនៃកិច្ចប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពនៅកម្ពុជា ចំពេលពិភពលោក កំពុងព្រួយបារម្ភអំពីការរីករាលដាលនៃសង្រ្គាម ចេញផ្សាយ ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៤ AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤–កម្មវត្ថុនៃកិច្ចប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ត្រូវបានកំណត់នៅពេលដែលពិភពលោកកំពុងតែព្រួយបារម្ភនឹងការវិវត្តនៃសង្រ្គាមថ្មីនៅតំបន់មជ្ឈឹមបូព៌ា ខណៈដែលអ៊ីរ៉ង់ និងអ៊ីស្រាអែល បើកការវាយប្រហារតាមអាកាសគ្នាទៅវិញទៅមក កាលពីខែតុលាកន្លងទៅថ្មីៗនេះ។ នេះជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ហើយសង្ឃឹមថា លទ្ធផលនៃអង្គប្រជុំនឹងក្លាយជាកោសិកាមួយដែលអាចជួយរំលែកដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពនៅតំបន់មជ្ឈឹមបូព៌ា និងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងគ្រប់កន្លែងដែលសង្រ្គាមកំពុងតែសម្លាប់មនុស្ស បង្កររបួស បន្សល់ទុកនូវគ្រោះមហន្តរាយ និងទុក្ខវេទនារកថ្លែងមិនចេញរបស់មនុស្សជាតិ។ សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ ជាឱកាសដ៏សំខាន់សម្រាប់កិច្ចពិភាក្សាស្តីពីការកសាងសន្តិភាព និងពហុភាគីនិយម។ ជាមួយនឹងជម្លោះនាពេលបច្ចុប្បន្នដែលធ្វើឱ្យមានអស្ថិរភាពពិភពលោក ចាប់ពីសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន រហូតដល់ការកើនឡើងនៃអំពើហិង្សានៅមជ្ឈិមបូព៌ា កិច្ចប្រជុំដែលកំណត់ការពិភាក្សាលើពីរប្រធានបទ ពោលគឺ “ ការជំរុញនិម្មាបនកម្មសកលដើម្បីសន្តិភាព ការកសាងសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន៖ សហថាមពលរបស់រដ្ឋាភិបាល សភា […]
សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងអង្គការសហប្រជាជាតិឆ្នាំ១៩៥៨ និងសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ត្រូវបានបោះឆ្នោតអនុម័ត
សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងអង្គការសហប្រជាជាតិឆ្នាំ១៩៥៨ និងសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ត្រូវបានបោះឆ្នោតអនុម័ត ចេញផ្សាយ ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង ជាតំណាងរាជរដ្ឋាភិបាល ឡើងការពារ និងបំភ្លឺសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពីការទទួលយកបទប្បញ្ញតិ្តបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញតិ្តអង្គការសហប្រជាជាតិ ឬហៅកាត់ថា កិច្ចព្រមព្រៀងអង្គការសហប្រជាជាតិឆ្នាំ១៩៥៨ និងសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធទឹកកខ្វក់ ក្នុងសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកានេះ។ យោងតាមប្រភពព័ត៌មានពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងអង្គការសហប្រជាជាតិឆ្នាំ១៩៥៨ និងសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ត្រូវបានបោះឆ្នោតអនុម័ត ក្នុងកិច្ចប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ នាថ្ងៃនេះផងដែរ។
ក្រុមហ៊ុន តាណុង ឌីវេឡុបមែន គ្រុប មានបំណងធ្វើការវិនិយោគលើវិស័យបសុសត្វ និងផលិតផលកសិកម្ម ចំនួន៤ប្រភេទ នៅខេត្តតាកែវ
ក្រុមហ៊ុន តាណុង ឌីវេឡុបមែន គ្រុប មានបំណងធ្វើការវិនិយោគលើវិស័យបសុសត្វ និងផលិតផលកសិកម្ម ចំនួន៤ប្រភេទ នៅខេត្តតាកែវ ចេញផ្សាយ ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៤ MoINFO APP នាព្រឹកថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group អំពីគម្រោងវិនិយោគលើវិស័យកសិកម្ម នៅខេត្តតាកែវ ។ លោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group បានជម្រាបជូនអំពីគោលបំណង និងទិសដៅនៃគម្រោងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលក្នុងនោះក្រុមហ៊ុនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងវិនិយោគនៅក្នុងខេត្តតាកែវ ដែលជាខេត្តដ៏មានសក្តានុពលមួយ លើវិស័យកម្ម នៅក្នុងចំណោមបណ្ដាខេត្តផ្សេងៗ របស់ប្រទេសកម្ពុជា ។ លោកប្រធានក្រុមហ៊ុន Danong […]
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ស្នើដល់កីឡាករអុំទូកទាំងអស់មកពីខេត្តក្រចេះ ដែលត្រូវប្រណាំងនៅភ្នំពេញ ត្រូវប្រកាន់ភ្ជាប់នូវកេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូរ ក្រមសីលធម៍ គោរពវិន័យអោយបានល្អ ត្រូវអនុវត្តតាមបទបញ្ជានៃការប្រណាំងទូកអោយបានរឹងមាំ បញ្ចៀសរាល់បាតុភាពអសកម្ម ដើម្បីភាពសប្បាយរីករាយ,
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ស្នើដល់កីឡាករអុំទូកទាំងអស់មកពីខេត្តក្រចេះ ដែលត្រូវប្រណាំងនៅភ្នំពេញ ត្រូវប្រកាន់ភ្ជាប់នូវកេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូរ ក្រមសីលធម៍ គោរពវិន័យអោយបានល្អ ត្រូវអនុវត្តតាមបទបញ្ជានៃការប្រណាំងទូកអោយបានរឹងមាំ បញ្ចៀសរាល់បាតុភាពអសកម្ម ដើម្បីភាពសប្បាយរីករាយ, ឯកឧត្តម នេត្រ ភក្ត្រា ក៏បានផ្តាំផ្ញើដល់កីឡាករប្រណាំងទូកទាំងអស់ត្រូវថែរក្សាសុខភាពអោយបានល្អប្រសើរ ហើយត្រូវបន្តហ្វឺកហាត់អោយបានខ្លាំងបន្ថែមទៀត ពិសេសត្រូវតែគោរពវិន័យ សេចក្តីថ្លៃថ្នូរក្នុងនាមជាកីឡាករ ហើយរួមសហការសាមគ្គីជាកំលាំងដ៏រឹងមាំ ដើម្បីចូលរួមប្រកួតយកជ័យជំនះ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ ការផ្តាំផ្ញើ និងលើកទឹកចិត្តដល់កីឡាករប្រណាំងទូកនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រចេះ អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខព្រះសង្ឃ និងបងប្អូនចំណុះទូកចំនួន ៩៧៤នាក់ សរុបទូក ង ចំនួន ២០ មកពីខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នាខាងមុខអគារទីស្តីការក្រសួងព័ត៌មាន ។ ពិធីចែកអំណោយដល់កីឡាករប្រណាំងទូកមកពីខេត្តក្រចេះនាឱកាសនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម […]
មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន ផ្តល់កញ្ចប់សម្ភារប្រើប្រាស់សម្រាប់ស្ត្រី និងក្មេងស្រីរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិផ្សេងទៀត១ ០០០កញ្ចប់ដល់កម្ពុជា
មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន ផ្តល់កញ្ចប់សម្ភារប្រើប្រាស់សម្រាប់ស្ត្រី និងក្មេងស្រីរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិផ្សេងទៀត១ ០០០កញ្ចប់ដល់កម្ពុជា ចេញផ្សាយ ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន(UNFPA,យូអិនអេហ្វភីអេ)ដែលជាទីភ្នាក់ងារអង្គការសហប្រជាជាតិផ្នែកសុខភាពផ្លូវ ភេទនិងសុខភាពបន្តពូជ បានធ្វើលទ្ធកម្មសម្ភារប្រើប្រាស់ចាំបាច់ចំនួន ១ ០០០ កញ្ចប់ ត្រៀមសម្រាប់ផ្តល់ជូនប្រជាជន ដែលរងគ្រោះដោយសារទឹកជំនន់ ព្យុះទីហ្វុង គ្រោះរាំងស្ងួត ឬគ្រោះមហន្តរាយធម្មជាតិដទៃទៀត ក៏ដូចជាជនរងគ្រោះដោយសារអំពើ ហិង្សាទាក់ទងនឹងយេនឌ័រផងដែរ។ តាមរយៈសារអេឡិចត្រូនិករបស់យូអិនអេហ្វភីអេ នៅថ្ងៃអង្គារទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះបានឱ្យដឹងថា នេះការឆ្លើយតបទៅនឹងការព្យាករនៃហានិភ័យទឹកជំនន់ និង សក្តានុពលនៃគ្រោះមហន្តរាយធម្មជាតិផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។គំនិតផ្តួចផ្តើមនេះ កើតឡើងក្រោយមានការប៉ាន់ប្រមាណរួមគ្នាដែលធ្វើឡើងដោយ វេទិកាឆ្លើយតបទៅនឹងកិច្ចការមនុស្សធម៌ (Humanitarian Response Forum) ក្រសួងធនធានទឹកនិងឧតុនិយម និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ដែលព្យាករថាទឹកភ្លៀងលើសពីកម្រិតមធ្យម និងហានិភ័យទឹកជំនន់កើនឡើងពីខែកញ្ញាដល់ខែវិច្ឆិកា ឆ្នាំ២០២៤។ ការប៉ាន់ប្រមាណនេះក៏បានទទួលស្គាល់នូវសក្តានុពលសម្រាប់គ្រោះមហន្តរាយធម្មជាតិផ្សេងទៀតដែលអាចនឹងកើតឡើងក្នុងរយៈពេលនេះ ដែលនឹង បង្កើនភាពងាយរងគ្រោះចំពោះស្ត្រីនិងក្មេងស្រីផងដែរ។ ទាក់ទងនឹងជំនួយនេះ លោកស្រី សានដ្រា បឺនភ្ញៀវ តំណាងប្រចាំប្រទេសនៃ UNFPA កម្ពុជា បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា “អំឡុងគ្រាអាសន្ន […]
ខេត្ត ក្រុងមិត្តភាពកម្ពុជា-ចិន ជួបគ្នានៅខេត្តសៀមរាប ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ពីការអភិវឌ្ឍ នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវវិស័យទេសចរណ៍
ខេត្ត ក្រុងមិត្តភាពកម្ពុជា-ចិន ជួបគ្នានៅខេត្តសៀមរាប ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ពីការអភិវឌ្ឍ នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវវិស័យទេសចរណ៍ ចេញផ្សាយ ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ AKP សៀមរាប ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤– សមាគមមិត្តភាពកម្ពុជា-ចិន និងសមាគមប្រជាជនចិនដើម្បីមិត្តភាព ជាមួយបរទេស បានរៀបចំសន្និសីទខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដោយមានអញ្ជើញចូលរួមពីឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម យ៉ាង វ័នមីន ប្រធានសមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin)ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា រួមជាមួយឯកឧត្តម លោកជំទាវ អភិបាលខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន។ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) បានមានប្រសាសន៍ថា […]