ឯកឧត្តម ប៉េង ពោធិ៍នា៖ ការស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ត្រូវធ្វើឡើងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីសម្រួលដល់កាផ្តល់សេវាសាធារណៈ ចេញផ្សាយ ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២៤ MoINFO APP មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះសាខាខេត្តតាកែវ របស់ក្រុមហ៊ុន ខេមបូឌា ម៉ូធ័រ វីហ៊ីឃល អ៊ីនស្ពេកសិន ខមភេនី (CMVIC) មានទំហំផ្ទៃដីប្រមាណ ៤ពាន់ម៉ែត្រការ៉េ ដែលចាប់ផ្តើមសាងសង់ឡើងនៅដើមខែតុលា ឆ្នាំ២០២៣ ហើយទើបបញ្ចប់នៅខែឧសភា ឆ្នាំ២០២៤ កន្លងមកនេះ មណ្ឌលនេះរួមមានសំណង់អគារដែលបំពាក់ដោយឧបករណ៍ឆៀកចំនួន១ខ្សែ ផលិតនៅប្រទេសចិន ឆ្នាំ២០២៣ ក្នុងនោះរួមមានឧបករណ៍វាស់ផ្សែងសាំង-ម៉ាស៊ូត វាស់ល្បឿន វាស់ស៊ីផ្លេ វាស់លំងាកចង្កូត វាស់បាច់ពន្លឺហ្វាកូត ថ្លឹងទម្ងន់យាន និងវាស់កម្លាំង ហ្វ្រាំង និងមើលដោយភ្នែក៖ មើលជុំវិញយាន មើលបាតយាន ក្នុងយាន និងប្រព័ន្ធម៉ាស៊ីន។ ថ្លែងក្នុងឱកាសនោះពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះខាងលើ នាព្រឹកថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ […]
Month: July 2024
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញ បញ្ចុះបឋមសិលាសាងសង់អគារសិក្សាកម្ពស់៤ជាន់ រួមនឹងទីចាត់ការ១ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត នៅវិទ្យាល័យព្រៃព្នៅ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញ បញ្ចុះបឋមសិលាសាងសង់អគារសិក្សាកម្ពស់៤ជាន់ រួមនឹងទីចាត់ការ១ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត នៅវិទ្យាល័យព្រៃព្នៅ ព្រៃវែង៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបញ្ចុះឋមសិលាសាងសង់អគារសិក្សា និងទីចាត់ការ នៅវិទ្យាល័យព្រៃព្នៅ ស្ថិតក្នុងស្រុកពារាំង ខេត្តព្រៃវែង។ ក្នុងនោះឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបានមានប្រសាសន៍ថា សមិទ្ធផលថ្មី នៅក្នុងបរិវេណវិទ្យាល័យព្រៃព្នៅ ដែលត្រូវសាងសង់នាពេលនេះមាន៖ អគារសិក្សា ១ខ្នង កម្ពស់ ៤ជាន់ ស្មើនឹង ៣២បន្ទប់ រួមនឹងទីចាត់ការ ១ខ្នង មាន៣បន្ទប់ ជាចំណងដៃថ្មី និងជាប្រវត្តិសាស្រ្តរបស់ស្រុកពារាំង ដែលសម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត បានផ្តល់ជូនតាមសំណូមពររបស់យុវសិស្ស សាយ […]
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ ក្រុងហាណូយ, សាធារណរដ្ឋសង្គមនិយមវៀតណាម ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤
វេទិកាកម្ពុជា ៤.០ លើកទី៣ ស្តីពី “បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា” នឹងប្រព្រឹត្តឡើង ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី
វេទិកាកម្ពុជា ៤.០ លើកទី៣ ស្តីពី “បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា” នឹងប្រព្រឹត្តឡើង ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ចេញផ្សាយ ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៤ MoINFO APP ផ្សារមូលបត្រកម្ពុជា ជូនដំណឹង ស្តីពី វេទិកាកម្ពុជា ៤.០ លើកទី៣ ស្តីពី “បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា” ដែលនឹងប្រព្រឹត្តទៅនារសៀល ថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅអគារផ្សារមូលបត្រកម្ពុជា ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
ឯកឧត្តម ហួត ហាក់ អញ្ជើញដឹកនាំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច
ឯកឧត្តម ហួត ហាក់ អញ្ជើញដឹកនាំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច ចេញផ្សាយ ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៤ MoINFO APP ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញដឹកនាំក្រុមការងារតាក់តែងលិខិតបទដ្ឋានគតិយុត្ត ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពី លោកជំទាវរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ចំនួន ១៨រូប នៅទីស្តីការក្រសួងអធិការកិច្ច នារសៀលថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤ ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រងការផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រងការផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ចេញផ្សាយ ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារអន្តរក្រសួង និងបន្តសហការអនុវត្តប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ីនធឺណិតនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន ព្រមទាំងក្រុមការងារពាក់ព័ន្ធផងដែរ ៕
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំណត់ចក្ខុវិស័យលើការងារអាទិភាពចំនួនបី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំណត់ចក្ខុវិស័យលើការងារអាទិភាពចំនួនបី ចេញផ្សាយ ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៤ ភ្នំពេញ ៖យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នៅចំណុចបញ្ចកោណទី៤ មុំទី៤ បានបញ្ជាក់អំពីការពង្រឹងទៅលើការគ្រប់គ្រង និងធ្វើទំនើបកម្មនគរូបនីយកម្ម។ ដើម្បីសម្រេចបានតាមយុទ្ធសាស្ត្រនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មបានដាក់ចេញនូវការងារអាទិភាពចំនួនបីគឺ «ការចុះបញ្ជីដីធ្លីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ»។ តើការងារអាទិភាពទាំងបីមានអ្វីចខ្លះ? ១. ការចុះបញ្ជីដីធ្លីបង្ហើយ ៖ ទាក់ទិននឹងការចុះបញ្ជីដីធ្លីបង្ហើយ ក្រសួងបានធ្វើការងារជម្រះទិន្នន័យក្នុងផែនការ៧លានក្បាលដី ការងារជំរុញការចុះបញ្ជីដីធ្លីបង្ហើយផែនការ ៥លានក្បាលដី ការងារចុះបញ្ជីដីរដ្ឋតាមនីតិវិធីពិសេស ការចុះបញ្ជីដីបុរាណដ្ឋាន និងការងារចុះបញ្ជីដីបឹងទន្លេសាបទាំង ៦ខេត្ត។ យោងតាមឯកសាររបស់ក្រសួងដែនដី ក្បាលដីប៉ានស្មានដែលមិនទាន់បានចុះបញ្ជីមានប្រមាណជាង ៥លានក្បាលដី ដែលត្រូវបញ្ចប់ការវាស់វែងក្នុងរយៈពេល២ឆ្នាំ (២០២៤-២០២៥)។ ២. សេវាគាប់ចិត្ត ៖ សេវាគាប់ចិត្ត ត្រូវបានដាក់ចេញដើម្បីលើកកម្ពស់សេវាសាធារណៈ ទំនើប និងការគ្រប់គ្រងទិន្នន័យ ដើម្បីផ្ដល់សេវាលឿនរហ័ស។ […]
ទីផ្សារជួលការិយាល័យមានទំហំកើនឡើងនៅក្នុងឆ្នាំនេះ
ទីផ្សារជួលការិយាល័យមានទំហំកើនឡើងនៅក្នុងឆ្នាំនេះ ចេញផ្សាយ ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៤ ភ្នំពេញ ៖ សហគ្រិន ឬម្ចាស់ក្រុមហ៊ុនជាច្រើនបានផ្លាស់ប្តូរពីការជួលផ្ទះល្វែង ផ្ទះវីឡា រាប់ទាំងសណ្ឋាគារមួយចំនួនផងនោះ ទៅជាការជួលអគារការិយាល័យស្តង់ដារជំនួសវិញ ដែលជាហេតុធ្វើឱ្យកំណើននៃតម្រូវការ និងការផ្គត់ផ្គង់ការិយាល័យ (Office Space) ក្នុងរាជធានីភ្នំពេញ បានកើនឡើងជាបន្តបន្ទាប់ក្រោយវិបត្តិកូវីដ១៩។ក្នុងឆ្នាំ២០២៤នេះ ការផ្គត់ផ្គង់ការិយាល័យជួលនៅក្នុងរាជធានីភ្នំពេញ រំពឹងថានឹងមានកំណើនប្រមាណជិត២០ម៉ឺនម៉ែត្រការ៉េបន្ថែមទៀត។ របាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia កាលពីពេលថ្មីនេះបានបង្ហាញថា ជាទូទៅ ការផ្គត់ផ្គង់ការិយាល័យត្រូវបានបែងចែកជា៣កម្រិត រួមមានកម្រិត A, B, C ខណៈដែលកម្រិត C មានអត្រាផ្គត់ផ្គង់ច្រើនជាងគេ ។បន្ទាប់មកគឺកម្រិត B ។ ដោយឡែកចំណែកអគារការិយាល័យកម្រិត A មានតិចជាងគេក្នុងចំណោមទាំង៣កម្រិត ។ ប៉ុន្តែចូលមកដល់ឆ្នាំ២០២៤នេះ តាមរបាយការណ៍បានបង្ហាញថា ការិយាល័យទាំង ៣ កម្រិត មានទំហំប្រហាក់ប្រហែលគ្នាទៅវិញ។ របាយការណ៍ដដែលឱ្យដឹងថា តម្លៃនៃការជួលអគារការិយាល័យក្នុងឆមាសទី១ឆ្នាំ ២០២៤នេះ បើធៀបនឹងឆមាសទី១ឆ្នាំ ២០២៣ ឃើញថាមានការធ្លាក់ចុះបន្តិចបន្តួច […]
លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា អញ្ជើញជាអធិបតីពិធីធ្វើប័ណ្ណ ប.ស.ស. ជូនអ្នកក្នុងបន្ទុក សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ចេញផ្សាយ ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៤ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធី ធ្វើប័ណ្ណ ប.ស.ស. ជូនអ្នកក្នុងបន្ទុក (សហព័ន្ធ និងកូន) សម្រាប់ថ្នាក់ដឹកនាំ ទីប្រឹក្សា មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងព័ត៌មាន
លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា អញ្ជើញជាអធិបតីពិធីធ្វើប័ណ្ណ ប.ស.ស. ជូនអ្នកក្នុងបន្ទុក សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ចេញផ្សាយ ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៤ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធី ធ្វើប័ណ្ណ ប.ស.ស. ជូនអ្នកក្នុងបន្ទុក (សហព័ន្ធ និងកូន) សម្រាប់ថ្នាក់ដឹកនាំ ទីប្រឹក្សា មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ ។