ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុយ សារ៉ាវុធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ដើម្បីគាំទ្រការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃ ”កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយដែលគ្មានមីន” នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤

ឯកឧត្តម ហ៊ុយ សារ៉ាវុធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ដើម្បីគាំទ្រការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃ ”កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយដែលគ្មានមីន” នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤
ចេញផ្សាយ ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៤
នាព្រឹកថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសក្រសួងព័ត៌មាន សម្រាប់ការគាំទ្រធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងរៀបចំផែនការសម្រាប់គាំទ្រការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ នៅព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយិកា និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីធានាបានការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ៕

Leave a Reply

Your email address will not be published. Required fields are marked *