ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់លើការគ្រប់គ្រងសណ្តាប់ធ្នាប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងផលិតផលប៉ះពាល់សុខភាពផ្សេងៗ រវាងក្រសួងព័ត៌មាន និងក្រុមហ៊ុន MSA ដឹកនាំដោយលោក សុខ គឹមនិតតា អគ្គនាយកក្រុមហ៊ុន នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។
Month: May 2024
កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពី១០ទៅ៤០ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី៣១ ខែឧសភា នេះ
កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពី១០ទៅ៤០ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី៣១ ខែឧសភា នេះ ចេញផ្សាយ ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៤ APP MoINFO យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១០%-៤០%។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី១០%-៤០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១០%-៤០%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៤°C។ ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៤°C។ ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣២°C។ ជាមួយគ្នានេះ គួរឲ្យកត់សំគាល់ថា រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៧០ម៉ែត្រ៕
ស្ថានភាពកំពស់ទឹកនៅទន្លេមេគង្គ-កោះខែល វាស់ឃើញមានការឡើងកំពស់
ស្ថានភាពកំពស់ទឹកនៅទន្លេមេគង្គ-កោះខែល វាស់ឃើញមានការឡើងកំពស់ ចេញផ្សាយ ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៤ APP MoINFO យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី៣១ ខែឧសភានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-កោះខែល ឃើញមានការឡើងកំពស់ចំនួន ០,២០ម៉ែត្រ ខណៈដែលស្ថាននីយជលសាស្ត្រផ្សេងៗទៀតបានថយចុះ។ ការឡើងកំពស់នេះបានធ្វើអោយកំពស់ទឹកនៅកោះខែល ឡើងដល់ ២,០២ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតនិងមិនមានការកើនឡើងកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ក្រចេះ បានថយកំពស់ចំនួន ០,១៦ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់តែ ៨,២៣ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ស្ទឹងត្រែង បានថយកំពស់ ចំនួន ០,០១ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៣,០៨ម៉ែត្រ៕
ព្រឹកនេះ សម្តេចតេជោ នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យ និងសម្រេចលើកិច្ចការ ចំនួន៣
ព្រឹកនេះ សម្តេចតេជោ នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យ និងសម្រេចលើកិច្ចការ ចំនួន៣ ចេញផ្សាយ ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៤ APP MoINFO សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ នឹងអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ។ តាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបញ្ជាក់ថា កិច្ចប្រជុំខាងលើ នឹងធ្វើឡើងក្រោមរបៀបវារៈចំនួន៤ រួមមាន៖ ១- ការពិនិត្យ និងសម្រេចអំពីការបង្កើតក្រុមមិត្តភាពព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយព្រឹទ្ធសភា-រដ្ឋសភា នៃបណ្តាប្រទេសជាមិត្ត។ ២- ការពិនិត្យ និងសម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបន្ទុកសហប្រតិបត្តិការជាមួយអង្គការអន្តរសភា។ ៣- ការពិនិត្យ និងសម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ត្រៀមសហការ និងចូលរួមជាមួយរដ្ឋសភាក្នុងកិច្ចប្រជុំនៃអង្គការអន្តរសភា។ នឹង៤- បញ្ហាផ្សេងៗ៕
ភរិយាសម្តេចធិបតី ដឹកនាំយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” រយ:ពេល៣០ថ្ងៃជួយមូលនិធិគន្ធបុប្ផា ចេញផ្សាយ ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៤
ភរិយាសម្តេចធិបតី ដឹកនាំយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” រយ:ពេល៣០ថ្ងៃជួយមូលនិធិគន្ធបុប្ផា ចេញផ្សាយ ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៤ APP MoINFO យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ហើយគិតមកដល់ម៉ោង ១៧:០០ម្សិលមិញនេះ ទោះបីជាយុទ្ធនាការមិនទាន់បានចាប់ផ្ដើមជាផ្លូវការនៅឡើយក៏ដោយ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ ពីបងប្អូនប្រជាពលរដ្ឋចំនួន ៣៨.១៧០ នាក់ សរុបជាទឹកប្រាក់៦៥៧.៧៧៧.០៣៤ រៀល និង ៩៦.២១២ ដុល្លារអាម៉េរិក រួចទៅហើយ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែឧសភានេះ បានគូសរំលេចថា ការបរិច្ចាគ នេះបានសបញ្ជាក់ឱ្យឃើញពីការគាំទ្រយ៉ាងផុលផុសប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងរឹងមាំរបស់ប្រជាជាតិខ្មែរទាំងមូល។ ក្នុងនាមជាប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានគោរពថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្ត […]
សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅវេលាម៉ោង ៨.៣០នាទីព្រឹក ថ្ងៃសុក្រ ៩ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដោយមានរបៀបវារៈដូច ខាងក្រោម៖ ១- ការពិនិត្យ និងសម្រេចអំពីការបង្កើតក្រុមមិត្តភាពព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា ជាមួយព្រឹទ្ធសភា-រដ្ឋសភា នៃបណ្តាប្រទេសជាមិត្ត។ ២- ការពិនិត្យ និងសម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រ កម្ពុជា ដែលទទួលបន្ទុកសហប្រតិបត្តិការជាមួយអង្គការអន្តរសភា។ ៣- ការពិនិត្យ និងសម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក កម្ពុជា សម្រាប់ត្រៀមសហការនិងចូលរួមជាមួយរដ្ឋសភាក្នុងកិច្ចប្រជុំនៃអង្គការ អន្តរសភា។ ៤- បញ្ហាផ្សេងៗ៕
ចិន-ម៉ាឡេស៊ី ប្តេជ្ញាចិត្តអភិវឌ្ឍទំនាក់ទំនងមិត្តភាព ផ្អែកលើផលប្រយោជន៍ជាមូលដ្ឋាន និងយូរអង្វែង ចេញផ្សាយ ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៤
ចិន-ម៉ាឡេស៊ី ប្តេជ្ញាចិត្តអភិវឌ្ឍទំនាក់ទំនងមិត្តភាព ផ្អែកលើផលប្រយោជន៍ជាមូលដ្ឋាន និងយូរអង្វែង ចេញផ្សាយ ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៤ AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ — នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) បានជួបជាមួយឧបនាយករដ្ឋមន្ត្រីទី១ របស់ប្រទេសម៉ាឡេស៊ី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ លោក ដាតូ សេរី ឌីអ អាហ៍ម៉ាដ ហ្សាហ៊ីដ ប៊ីន ហាមីឌី (Dato’ Seri Dr. Ahmad Zahid bin Hamidi) ក្នុងទីក្រុងប៉េកាំង។ លោក លី បាននិយាយថា ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងម៉ាឡេស៊ីមក ប្រទេសទាំងពីរបានគោរពគ្នាទៅវិញទៅមក និងស្មើភាពគ្នា ដោយបានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពដោយផ្អែកលើផលប្រយោជន៍ជាមូលដ្ឋាន និងយូរអង្វែងរបស់ពួកគេ។ លោក លី បាននិយាយថា […]