ស្ថានភាពកំពស់ទឹកនៅទន្លេមេគង្គ-កោះខែល វាស់ឃើញមានការឡើងកំពស់
ចេញផ្សាយ ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៤
APP MoINFO
យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី៣១ ខែឧសភានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-កោះខែល ឃើញមានការឡើងកំពស់ចំនួន ០,២០ម៉ែត្រ ខណៈដែលស្ថាននីយជលសាស្ត្រផ្សេងៗទៀតបានថយចុះ។
ការឡើងកំពស់នេះបានធ្វើអោយកំពស់ទឹកនៅកោះខែល ឡើងដល់ ២,០២ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតនិងមិនមានការកើនឡើងកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ក្រចេះ បានថយកំពស់ចំនួន ០,១៦ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់តែ ៨,២៣ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ស្ទឹងត្រែង បានថយកំពស់ ចំនួន ០,០១ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៣,០៨ម៉ែត្រ៕