អគ្គស្នងការដ្ឋាននគរបាលជាតិ ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយចាត់គ្រប់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពក្មេងទំនើងឱ្យបានម៉ឺងម៉ាត់ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ព័ត៌មានសន្តិសុខសង្គម
កូរ៉េខាងត្បូង ថាការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង គឺជាការបំផ្លាញសន្តិភាព
កូរ៉េខាងត្បូង ថាការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង គឺជាការបំផ្លាញសន្តិភាព ប្រទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង គឺជាអ្វីដែលបំផ្លាញសន្តិភាព និងសន្តិសុខនៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីអ្នកការទូតកំពូលរបស់រុស្ស៊ីបាននិយាយបរិហារលើសមយុទ្ធយោធារួមគ្នារបស់ទីក្រុងសេអ៊ូលជាមួយសហរដ្ឋអាមេរិក និងជប៉ុនថា ជាប្រភពធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់។ យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សើរហ្គេយ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃអង្គការសហប្រតិបត្តិការសៀងហៃ កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក រួមទាំងសម្ព័ន្ធមិត្តរបស់ខ្លួនកំពុង «ធ្វើឱ្យស្ថានការណ៍សន្តិសុខកាន់តែធ្ងន់ធ្ងរឡើងនៅអាស៊ីប៉ាស៊ីហ្វិក ជាមួយនឹង «សកម្មភាពនៃការបង្កហេតុ» របស់ពួកគេ ដោយសំដៅលើសមយុទ្ធយោធារួមគ្នាជាមួយប្រទេសកូរ៉េខាងត្បូង និងជប៉ុន។ លោក ឡាវរ៉ូវ បាននិយាយថា នាពេលថ្មីៗនេះ ប្រទេសកូរ៉េខាងជើងបានសម្តែងការព្រួយបារម្ភរបស់ខ្លួនចំពោះសមយុទ្ធរួមគ្នា ដោយលោកបានបន្ថែមថា ស្ថានភាពកាន់តែអាក្រក់ទៅៗដល់ចំណុចនៃ «ដំណាក់កាលក្តៅ»។ កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសកូរ៉េខាងត្បូងបានបដិសេធចំពោះការអះអាងរបស់លោក ឡាវរ៉ូវ។ អ្នកនាំពាក្យក្រសួង លោក លីម ស៊ូស៊ុក (Lim Soo-suk) បាននិយាយនៅក្នុងសន្និសីទខ្លីមួយថា «ការអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីលខុសច្បាប់របស់ប្រទេសកូរ៉េខាងជើង និងការញុះញង់ក្នុងការរំលោភលើការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ គឺជាអ្វីដែលគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់» […]
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤
ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំធំ «A»សាលាខេត្តព្រៃវែង ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត។ ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវអភិបាលរងខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត សមាជិក សមាជិកា គ.ក.ស.ក ខេត្ត លោកស្រីអនុប្រធានមន្ទីរជុំវិញខេត្ត លោកស្រីអភិបាលរងស្រុកទាំង១៣ ប្រធាន គ.ក.ស.ក ក្រុង ស្រុកទាំង១៣ បណ្ដាអង្គការពាក់ព័ន្ធ អង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្រ្តី លោកស្រីមេឃុំ និងនារីឃុំ សរុបទាំងអស់ប្រមាណជាង២០០រូប
នគរបាលខេត្តព្រៃវែង ចុះល្បាតចល័ត អនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងបង្ការទប់ស្កាត់ រាល់បទល្មើសនានា ខេត្តព្រៃវែង៖ នៅយប់ថ្ងៃទី០៥ ខែ ធ្នូ និងវេលាទៀបភ្លឺឈានចូលថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ ២០២៣ នគរបាលខេត្តព្រៃវែង បន្តចុះអនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដោយធ្វើការចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហពេលយប់ ដើម្បីរក្សា ការពារសន្តិសុខ និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមបណ្ដាមូលដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដើម្បីបង្ការទប់ស្កាត់ ក៏ដូចជាបង្ក្រាបរាល់បទល្មើសនានា ព្រមទាំងបានចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមខ្នងផ្ទះផងដែរ។ សូមបញ្ជាក់ថា ការចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហ ត្រួតពិនិត្យតាមមូលដ្ឋានភូមិ ឃុំ ស្រុក ក្នុងខេត្តព្រៃវែង កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានអនុវត្តជារៀងរាល់ថ្ងៃ ទាំងយប់ទាំងថ្ងៃ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងអាចជួយអន្តរាគមន៍បានភ្លាមៗ ករណីមានហេតុការណ៍ ឬបទល្មើសណាមួយកើតឡើង ៕