អគ្គស្នងការដ្ឋាននគរបាលជាតិ ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយចាត់គ្រប់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពក្មេងទំនើងឱ្យបានម៉ឺងម៉ាត់ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
Related Articles
នគរបាលខេត្តព្រៃវែង ចុះល្បាតចល័ត អនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងបង្ការទប់ស្កាត់ រាល់បទល្មើសនានា ខេត្តព្រៃវែង៖ នៅយប់ថ្ងៃទី០៥ ខែ ធ្នូ និងវេលាទៀបភ្លឺឈានចូលថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ ២០២៣ នគរបាលខេត្តព្រៃវែង បន្តចុះអនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដោយធ្វើការចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហពេលយប់ ដើម្បីរក្សា ការពារសន្តិសុខ និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមបណ្ដាមូលដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដើម្បីបង្ការទប់ស្កាត់ ក៏ដូចជាបង្ក្រាបរាល់បទល្មើសនានា ព្រមទាំងបានចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមខ្នងផ្ទះផងដែរ។ សូមបញ្ជាក់ថា ការចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហ ត្រួតពិនិត្យតាមមូលដ្ឋានភូមិ ឃុំ ស្រុក ក្នុងខេត្តព្រៃវែង កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានអនុវត្តជារៀងរាល់ថ្ងៃ ទាំងយប់ទាំងថ្ងៃ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងអាចជួយអន្តរាគមន៍បានភ្លាមៗ ករណីមានហេតុការណ៍ ឬបទល្មើសណាមួយកើតឡើង ៕
Posted on Author difo