អំណោយរបស់ស្ថានទូតចិនប្រចាំកម្ពុជា ត្រូវបានប្រគល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ភ្នំពេញ:នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ភារៈការិយាល័យ រួមមាន កុំព្យូទ័រយួរដៃ និងកុំព្យូទ័រលើតុចំនួន១១គ្រឿង និងសម្ភារៈមួយចំនួនទៀត គិតជាទឹកប្រាក់សរុបប្រមាណ ១៥ ០០០ដុល្លារអាមេរិក ដែលជាអំណោយរបស់ស្ថានទូតចិនប្រចាំកម្ពុជា ត្រូវបានឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នាំមកប្រគល់ជូនដល់អង្គភាពចំណុះក្រសួង ដើម្បីប្រើប្រាស់បម្រើការងារ។
Month: November 2023
កិច្ចប្រជុំក្រុមការងារព័ត៌មានទូទាំងកងយោធពលខេមរភូមិន្
ទីស្តីការក្រសួងការពារជាតិ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានទូទាំងកងយោធពលខេមរភូមិន្ទ និងប្រកាសសមាសភាពក្រុមការងារស្រង់របាយការណ៍ព័ត៌មានប្រចាំថ្ងៃ និងសំណូមពរនានារបស់ប្រជាពលរដ្ឋដែលបានផ្ញើមកកាន់គេហទំព័ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីប្រកាសផ្សព្វផ្សាយផែនការជាតិទស្សវត្សសកម្មភាពសុវត្ថិភាព ចរាចរណ៍ផ្លូវគោកលើកទី២ ឆ្នាំ២០២១-២០៣០
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីប្រកាសផ្សព្វផ្សាយផែនការជាតិទស្សវត្សសកម្មភាពសុវត្ថិភាព ចរាចរណ៍ផ្លូវគោកលើកទី២ ឆ្នាំ២០២១-២០៣០ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញជាអធិបតីប្រកាសផ្សព្វផ្សាយផែនការជាតិទស្សវត្សសកម្មភាពសុវត្ថិភាព ចរាចរណ៍ផ្លូវគោកលើកទី២ ឆ្នាំ២០២១-២០៣០ ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិ… គ.ស.ច.គ ព្រមជាមួយឯកឧត្តម លោកជំទាវ គណៈអភិបាលរាជធានី-ខេត្ត ស្នងការរាជធានី-ខេត្ត តំណាងអង្គទូត តំណាងដៃគូអភិវឌ្ឍន៍ សមាជិកនៃ គ.ស.ច.គទាំងអស់ រួមជាមួយភាគីពាក់ព័ន្ធជាច្រើនរូបផងដែរ។ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគ.ស.ច.គ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីគោលបំណង និងគោលដៅនៃការដាក់ចេញនូវផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២ ឆ្នាំ២០២១-២០៣០ ដោយលោកជំទាវបានលើកឡើងសកម្មភាពគ្រឹះសំខាន់ៗរួមមាន ការគ្រប់គ្រងដឹកនាំការងារ(សុវត្ថិភាពផ្លូវថ្នល់ និងយានយន្ត) ការអនុវត្តច្បាប់ ការអប់រំផ្សព្វផ្សាយ និងសេវាសង្គ្រោះ […]
អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ រៀបចំពិធីប្រជុំបូកសរុបវាយតម្លៃលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ឲ
អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ រៀបចំពិធីប្រជុំបូកសរុបវាយតម្លៃលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រជុំបូកសរុបវាយតម្លៃលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ២០២៤ របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។ ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំអគារS ទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។ ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានមានមតិស្វាគមន៍ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់គណៈអធិបតី និង ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ។ បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គាធិការ បានធ្វើសេចក្តីរាយការណ៍ដោយសងេ្ខបជូនអង្គពិធីបានជ្រាប អំពីលទ្ធសកម្មភាពការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៤ របស់អគ្គាធិការដ្ឋាន។ […]
តើអនាគតសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែននឹងក្លាយជាយ៉ាងណា?
តើអនាគតសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែននឹងក្លាយជាយ៉ាងណា? (ម៉ូស្គូ)៖ សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន មានការវាយតម្លៃខុសគ្នាអំពីភាគីដែលនឹងត្រូវចាញ់និងឈ្នះ ក្នុងសង្គ្រាមនេះ។ ការវាយតម្លៃខ្លះបានមើលឃើញអ៊ុយក្រែនកំពុងប្រឈមភាពមិនល្អនៃអនា គតរបស់ខ្លួន ប៉ុន្តែមេដឹកនាំអង្គការណាតូនិយាយថា អ្នកដែលស្ថិតក្នុងស្ថានភាពលំបាកគឺប្រទេសរុស្ស៊ី។ អ៊ុយក្រែនបានប្តេជ្ញាបន្តការវាយប្រហារដាក់លើរុស្ស៊ី និងមិនចុះញ៉មចំពោះរុស្ស៊ីឡើយបើទោះបីជាមានក្តីសង្ស័យលើការគាំទ្ររបស់ប្រទេសលោកខាងលិច និងមានការរីកចំរើនតិចតួច របស់ខ្លួនលើសមរភូមិប្រយុទ្ធក៏ដោយ។ រុស្ស៊ីបានបាញ់បង្ហោះដ្រូន២១គ្រឿងនិងបាញ់មីស៊ីលគ្រូស៣គ្រឿងដាក់លើអ៊ុយក្រែនវេលា យប់ថ្ងៃទី២៩វិច្ឆិកា។ ដ្រូននិងមីស៊ីលទាំងអស់លើកលែងតែមីស៊ីលមួយគ្រាប់ ត្រូវបានបាញ់ ទម្លាក់ដោយប្រព័ន្ធការពារអាកាសរបស់អ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ត្រូវបានគេដកស្រង់ពាក្យសម្តីដែលនិយាយថា លោក នឹងមិនរកសន្តិភាពជាមួយនឹងអ៊ុយក្រែនឡើយ នៅមុនពេលដែលលោកនឹងដឹងនូវលទ្ធផល ការបោះឆ្នោតខែវិច្ឆិកាឆ្នាំ២០២៤នៅក្នុងសហរដ្ឋអាមេរិក។ ក្តីសង្ឃឹមរង់ចាំមើលស្ថានការណ៍ ប្រែប្រួលក្នុងសហរដ្ឋអាមេរិកនេះ បានទន្ទឹមនឹងរបាយការណ៍ខ្លះដែលគិតថាប្រសិនណាបើ ការបោះឆ្នោតខែវិច្ឆិកាឆ្នាំ២០២៤ នឹងអាចឱ្យ លោក ដូណាល់ ត្រាំ បានឈ្នះលើ លោក ចូបៃ ដិន វិញនោះ, ការឈ្នះនោះនឹងបញ្ចប់ការគាំទ្ររបស់ប្រទេសលោកខាងលិចចំពោះអ៊ុយក្រែន ដែលធ្វើឲ្យសង្គ្រាមដែលរំពឹងតែលើដង្ហើមដករបស់បរទេស ជាពិសេសរដ្ឋបាលលោកចូបៃដិននៃសហ រដ្ឋអាមេរិក នឹងជួបការលំបាក។ លោក ដូណាល់ ត្រាំ ត្រូវគេឃើញថាលោកកំពុងព្យាយាមដណ្ដើមជ័យជំនះមកវិញសម្រាប់ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ឆ្នាំ ២០២៤ ហើយលោកកំពុងក្លាយជាបេក្ខជននាំមុខគេ សម្រាប់ការឧទ្ទេសនាមតំណាងឲ្យគណបក្សសាធារណរដ្ឋថែមទៀត។ លោកដូណាល់ត្រាំ […]
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញដឹកនាំប្រជុំគណៈកម្មការរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ១៤ ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ជា សុមេធី នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រជុំគណៈកម្មការរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំទិវាខាងលើនេះ។ ទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ នឹងប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត នៅសាលមហោស្រពកោះពេជ្រ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។ ពិធីដ៏មហោឡារិកនេះនឹងមានអ្នកចូលរួមប្រមាណជិត ៤ ០០០នាក់។ នេះជាកម្មវិធីលើកទី១ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងខណៈពេលដែលអាណត្តិកន្លងទៅ អតីតនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កត្តាសុខសន្តិភាព ស្ថិរភាព ដែលកើតទ្បើងពីនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កត្តាសុខសន្តិភាព ស្ថិរភាព ដែលកើតទ្បើងពីនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យអគ្គិសនីនៅកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីពិធីបិទស្ទឹង ដើម្បីសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០ មេហ្កាវ៉ាត់ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង ។ មានប្រសាសន៍ក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ថា កត្តាសុខសន្តិភាព ស្ថិរភាព ដែលកើតទ្បើងពីនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យអគ្គិសនី ដែលជាវិស័យដ៏អាទិភាពមួយ ។ សម្រាប់ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភានេះ ការអភិវឌ្ឍវិស័យអគ្គិសនីនៅតែជារបៀបវារៈដ៏សំខាន់នៃនយោបាយសេដ្ឋកិច្ច ព្រមទាំងបានកំណត់ទិសដៅ៖ (១)បន្តជំរុញការអភិវឌ្ឍវិស័យអគ្គិសនីឱ្យគ្រប់ទីកន្លែងនៅទូទាំងប្រទេស ដោយក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ខិតខំរកមធ្យោបាយផ្គត់ផ្គង់អគ្គិសនីដល់ភូមិជាង […]
បានចុះពិនិត្យមើលការសម្អាត និងវិចខ្ចប់គ្រាប់ពូជស្រូវផ្ការំដួល
ព្រៃវែង:នារសៀលថ្ងៃពុធ ២រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ហែម សេដ្ឋា មន្រ្ដីការិយាល័យអភិវឌ្ឍន៍សហគមន៌កសិម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និង និស្សិតស្ម័គ្រចិត្តគម្រោងផលិតកម្មគ្រាប់ពូស្រូវ និងការនាំចេញអង្ករប្រកបដោយគុណភាពខេត្តព្រៃវែង បានចុះពិនិត្យមើលការសម្អាត និងវិចខ្ចប់គ្រាប់ពូជស្រូវផ្ការំដួល