វិធីបើកវគ្គបណ្ដុះបណ្ដាលការងារអត្រានុកូលដ្ឋានស្របតាមច្បាប់ ស្តីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
ព្រៃវែង:ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤
ឯកឧត្តម លាត ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលការងារអត្រានុកូលដ្ឋានស្របតាមច្បាប់ ស្តីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ «A» សាលាខេត្តព្រៃវែង
ដោយមានការអញ្ជើញចូលរួមពី៖ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករង ទីចាត់ការរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក អភិបាលរង ទទួលបន្ទុកការងារអត្រានុកូលដ្ឋាន ក្រុង ស្រុក នាយករដ្ឋបាលក្រុង ស្រុក ប្រធានការិយាល័យរដ្ឋបាលហិរញ្ញវត្ថុ ក្រុង ស្រុក មន្រ្តីទទួលការងារអត្រានុកូលដ្ឋានក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងមន្រ្តីរាជការពាក់ព័ន្ធ សរុបចំនួន៣១៧រូប។