ព្រឹកថៃ្ងទី២៥ ខែមិថុនា ឆ្នាំ២០២៤ លោក ចាន់ រាន់អភិបាលរងខេត្ត តំណាង ឯកឧត្តមសួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំមន្ទីរ អង្គភាពកងកម្លាំងរបស់ខេត្ត លោកអភិបាលស្រុក ការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក អាជ្ញាធរឃុំ លោកនាយក នាយករង លោកគ្រូអ្នកគ្រូ បានជួបសំណេះសំណាលនិងចែកជូននូវមួកសុវត្ថិភាព ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ដល់ក្មួយៗសិស្សានុសិស្សចំនួន ១៩២នាក់ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន កំពង់ត្របែក។